ភ្នំពេញ – ការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ច ការរំលោភបំពានទៅលើកុមារតាមប្រព័ន្ធអនឡាញ មិនមែនជាការងាររបស់ស្ថាប័នណាមួយឡើយ តែវាគឺជាកិច្ចការរបស់យើងទាំងអស់គ្នា ដែលរួមគ្នាធ្វើ និងរកដំណោះស្រាយ ។ នេះជាការលើកឡើងរបស់ លោកស្រី Lucia Soleti ប្រធានកិច្ចការពារកុមារនៃអង្គការយូនីសេហ្វកម្ពុជា នៅក្នុងកម្មវិធីយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថភាពអ៊ីនធឺណិត កាលពីពេលថ្មីៗនេះ។
បើតាមការបញ្ជាក់របស់លោកស្រី Lucia Soleti អង្គការយូនីសេហ្វកម្ពុជាមានការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ធ្វើការងារសហការជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ បង្ការ និងបង្កើតឱ្យមានបរិយាកាសមានសុវត្ថិភាពសម្រាប់ប្រព័ន្ធអ៊ីនធឺណិតជូនចំពោះអ្នកប្រើប្រាស់ ជាពិសេសកុមារ និងយុវជន ។

ក្នុងនោះយូនីសេហ្វក៏មានគន្លឹះសំខាន់ចំនួន៧ ដើម្បីធានាថា កុមារនៅតែទទួលបានភាពរីករាយ និងមានសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញ ដូចជា ទី១ យើងត្រូវទទួលស្គាល់ថា ការងារទប់ស្កាត់តាមប្រព័ន្ធអនឡាញ មិនមែនជាការងារដែរធ្វើដាច់ដោយឡែកតែឯងៗនោះទេ វាត្រូវតែធ្វើទន្ទឹមគ្នាជាមួយនឹងសកម្មភាព ការដោះស្រាយបញ្ហាផ្សេងៗ តាមប្រព័ន្ធ offline ផងដែរ ។ ទី២.ត្រូវផ្តល់អំណាច និងធានាថា យុវជន និងកុមាររបស់យើង មានជំនាញ មានចំណេះដឹង មានការយល់ពីប្រព័ន្ធតិចណូឡូជី និងឌីជីថលដើម្បីឱ្យគេអាចការពារខ្លួន និងចេះប្រើប្រាស់វាដោយភាពវៃឆ្លាត ។
គន្លឹះទី៣ ឪពុកម្តាយត្រូវជួយដោះស្រាយបញ្ហានៅពេលដែលកូនៗមានបញ្ហាតាមប្រព័ន្ធអនឡាញ ។ ទី៤ ក្រុមហ៊ុនតិចណូឡូជីធំៗ ដូចជាក្រុមហ៊ុនដែលផ្តល់សេវាអ៊ីនធឺណិតជាដើម ត្រូវមានកម្មវិធី និងការត្រួតពិនិត្យផ្សេងៗដើម្បីធានាថា ប្រព័ន្ធអ៊ីនធឺណិតកាន់តែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ពិសេសសម្រាប់ យុវវជន និងកុមារ ។
សម្រាប់គន្លឹះទី៥ យើងត្រូវតែបន្តប្រមូលទិន្នន័យ ប្រមូលព័ត៌មានផ្សេងៗដើម្បីសិក្សាពីវា ហើយស្វែងយល់ពីវិធីសាស្រ្ត ឬក៏វិធានការណ៍ក្នុងការឆ្លើយតប ឬទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពបន្តទៅមុខទៀត ។ ទី៦ ត្រូវគាំទ្របំប៉នសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់ ដើម្បីឱ្យពួកគាត់ធ្វើការដោយការគោរព និងរក្សាសិទ្ធជនរងគ្រោះជាចំណុចកណ្តាលនៃការស៊ីបអង្កេត ស្រាវជ្រោវដើម្បីធានានិតិវិធីក្នុងការបង្ក្រាបបន្តទៀត ។ ហើយគន្លឹះទី៧ចុងក្រោយ យើងត្រូវចូលរួមក្នុងការរក្សាសុវត្ថិភាពតាមប្រព័ន្ធអនឡាញ តាមរយៈការរាយការណ៍ពេលឃើញបញ្ហារំលោភបំពាន ឬការកេងប្រវ័ញ្ចកើតឡើង និងនាំគ្នាផ្តល់ព័ត៌មានដើម្បីឱ្យមានចំណាត់ការទៅលើជនល្មើសទាំងអស់គ្នា។
លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏បានមានប្រសាសន៍ដោយយល់ស្របចំពោះការលើកឡើងខាងលើដែរ ដោយថា ការងារកុមារគឺជាការងារពហុវិស័យ ដែលយើងទាំងអស់គ្នាមានតួនាទីការពារកុមារ មិនថាការពារតាមរយៈអនឡាញ ឬការការពារដោយផ្ទាល់នោះឡើយ។

សម្រាប់លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ពាក់ព័ន្ធនឹងកិច្ចការពារកុមារនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំផែនការដើម្បីឆ្លើយតបទៅនឹងគោលនយោបាយកិច្ចការពារកុមារនេះផងដែរ ដោយកន្លងមកក្រសួងបានរៀបចំនូវសៀវភៅ រៀបចំនូវឧបទ្ទេសសិក្សា មានការផលិតមេរៀនជាសៀវភៅ មានទាំងការបោះពុម្ភផ្សាយ និងបង្កើតទៅជាតាមអនឡាញថែមទៀត ហើយកំពុងតែដាក់ឱ្យប្រើប្រាស់នៅក្នុងកម្មវិធីសិក្សាទៀតផង តែការងារទាំងអស់នេះក្រសួងអប់រំម្នាក់ឯងមិនអាចធ្វើបានទេ គឺត្រូវតែមានការគាំទ្រពីអង្គការដៃគូផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2025
កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...
អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2024
សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...
ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
តាមរយៈស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...
អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/01/2024
ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...
ឱកាសអាហារូបករណ៍៥៥កន្លែងទៅសិក្សានៅប្រទេសថៃ ពីគម្រោងអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រី សិរិថន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានប្រកាសដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅព្រះរាជាណាចក្រថៃ ដោយពេលនេះ គម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា...






























