រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ពិព័រណ៍សៀវភៅជាជង្រុកវប្បធម៌សម្រាប់លើកកម្ពស់ការនិពន្ធ និងអាន ក្នុងយុគសម័យថ្មី

ក្នុងពិធីបើកពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា កម្មវីធីនេះ គឺជាឱកាសផ្តល់ឱ្យកវីនិពន្ធ ឬអ្នកមានភារកិច្ចបោះពុម្ភសៀវភៅ អាចផ្សព្វផ្សាយបានទូលំទូលាយ និងសង្ឃឹមថា ជាជង្រុកវប្បធម៌លើកកម្ពស់ការតែងនិពន្ធក្នុងសម័យបច្ចេកវិទ្យា។

ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់ប្រវត្តិសាស្ត្រខ្មែរតាំងពីបុរាណមក ដែលតែងតែគាំទ្រដល់ការសិក្សាស្រាវជ្រាវ តែងនិពន្ធដូចដែលមានបន្សល់ទុកលើសិលាចារឹកជាង ២០០០ផ្ទាំង និងការបន្តលើកកម្ពស់ការនិពន្ធចងក្រងនូវឯកសារអក្សរសិល្ប៍ជាច្រើនយ៉ាងសម្បូរបែបរហូតមកដល់ទសវត្សទី ៦០ ដោយសង្ឃឹមថា ពិព័រណ៍សៀវភៅកម្ពុជានេះ នឹងក្លាយជាជម្រុកវប្បធម៌មួយ សម្រាប់លើកកម្ពស់ការតែងនិពន្ធ និងការអាន ក្នុងយុគសម័យថ្មី សតវត្សទី២១ គឺជាការអានដែលចេះវិភាគទស្សនអ្នកនិពន្ធ ស៊ីជម្រៅ ដើម្បីទទួលយកបំណិនវិជ្ជា និង ជាការអានដើម្បីបង្កើតអ្វីដែលថ្មី។

យើងសង្ឃឹមថាពិព័រណ៍សៀវភៅកម្ពុជានឹងក្លាយទៅជាជង្រុកវប្បធម៌មួយ សម្រាប់ការលើកកម្ពស់ ការតែងនិពន្ធក្នុងយុគសម័យថ្មី គឺយុគសម័យបច្ចេកវិទ្យា

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា

ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡាបានឱ្យដឹងថា ក្រសួងបានរៀបចំកញ្ចប់អំណានដំបូង និងសហការជាមួយដៃគូជាច្រើន និងប្រមូលផ្តុំនូវវិធីសាស្រ្តអំពីការអាន ការរៀនភាសាឱ្យក្លាយទៅជាវិធីសាស្រ្តរួមមួយដើម្បីបង្រៀនកូនខ្មែរឱ្យឆាប់ចេះភាសាខ្មែរ។ ហើយវិធីសាស្រ្តដំបូងនេះមានរៀបជាវិធីបង្រៀនក៏ដូចជាសៀវភៅចំនួនសាមសិបចំណងជើងឱ្យកុមារអាន។ ទន្ទឹមគ្នានោះក៏មានការរៀបចំបណ្ណាល័យដោយមានសៀវភៅកម្រិតពីទីមួយ រហូតដល់ទីប្រាំមួយ គឺសម្រាប់កុមាររៀននៅបឋមសិក្សាឱ្យចេះអានភាសា។

 អំណានជាមូលដ្ឋានគ្រឹះដើម្បីចាប់យកចំណេះផ្សេងៗទៀត បើក្មេងមិនចេះអានគឺអត់អាចរៀនចប់! ហើយក៏មិនអាចចាប់យកជំនាញបានដែរ។ ដូច្នេះអំណានគឺជាកត្តាចាំបាច់មួយ ដើម្បីចាប់យកជំនាញសម្រាប់ទទួលយកបំណិនផ្សេងៗទៀតដូចជា វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា

ឯកឧត្តម​រដ្ឋមន្ត្រីក៏បានសំណូមពរដល់មាតាបិតាស្វែងរកកញ្ចប់អំណានដំបូងនិងគណិតដំបូង ដើម្បីបង្រៀនកូនឱ្យចេះភាសាជាតិឱ្យបានច្បាស់លាស់។ បន្ទាប់ពីចេះភាសាជាតិច្បាស់ហើយ ទើបអាចរៀនភាសាបរទេសបានច្បាស់តាមក្រោយ។ ឯកឧត្តមមានប្រសាសន៍ថា ភាសាមិនត្រឹមតែមធ្យោបាយសម្រាប់ទំនាក់ទំនងនោះទេ ប៉ុន្តែសម្រាប់បង្ហាញអំពីបញ្ញត្តការរស់នៅក្នុងប្រទេសមួយគឺប្រើប្រាស់ភាសាបញ្ញត្ត។ ដូច្នេះបើមិនយល់ច្បាស់អំពីភាសាជាតិទេ នោះការទៅរៀនភាសាបរទេសក៏អត់ច្បាស់ដែរ។

ជាមួយគ្នា ឯកឧត្តមរដ្ឋមន្រ្តីក៏​បានផ្តល់ដំបូន្មានទៅដល់អ្នកនិពន្ធ ដោយថា យុវជននៅពេលបច្ចុប្បន្ននេះប្រើប្រាស់បច្ចេកវិទ្យាច្រើន ដូច្នេះបណ្តាញសង្គមក៏ជាដៃគូមួយរបស់អ្នកនិពន្ធដែរ និងជាដៃគូប្រណាំងប្រជែងដ៏មានប្រសិទ្ធភាព ដែលជាកត្តាតម្រូវឱ្យអ្នកនិពន្ធត្រូវចេះបង្កើតសកម្មភាពថ្មីៗ យុទ្ធសាស្រ្តទាក់ទាញថ្មីៗ ដើម្បីឱ្យយុវជនជំនាន់ថ្មីកាន់តែស្រឡាញ់សៀវភៅ ។

ដោយឡែកពាក់ព័ន្ធនឹងការអានវិញ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ក៏បានផ្តល់ដំបូន្មាន ដោយថា ក្នុងករណីខ្លះ ការអានដើម្បីភាពសប្បាយរីករាយ ប៉ុន្តែគួរអានឱ្យឆ្លើយតបនឹងបំណិនសតវត្សរ៍ទី២១ ដែលផ្តោតអំពីការចេះវិភាគទស្សនៈអ្នកនិពន្ធ ចេះបូកសរុបសេចក្ដីនៃសំណេរ បង្កើនជំនាញដោះស្រាយបញ្ហា និងចេះសម្របសម្រួលការងារជាក្រុម។ មួយវិញទៀតការអាន គឺដើម្បីលើកកម្ពស់សហគ្រិនភាព ភាពជាអ្នកដឹកនាំ។ ហើយទន្ទឹមគ្នានោះការអានក៏ត្រូវចេះចាប់យកជំនាញបច្ចេកវិទ្យាផង ឌីជីថលផង ដើម្បីទទួលយកបំណិននិងជាយុទ្ធសាស្រ្តមួយ ដែលក្រសួងអប់រំយុវជន និងកីឡាបានបញ្ចូលនៅក្នុងសាលារៀនជំនាន់ថ្មី។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏​បានបង្ហាញក្ដីសោមនស្សចំពោះ សិស្សានុសិស្សសាលារៀនជំនាន់ថ្មី ទាំងវិទ្យាល័យស៊ីសុវត្ថិ និងសាលារៀនផ្សេងៗទៀត ដែលចាប់បង្កើតក្លឹបនិពន្ធ ពិភាក្សាគ្នាជាក្រុម ដើម្បីចែករំលែកបទពិសោធន៍នៅក្នុងការតែងនិពន្ធ និងការសរសេរសៀវភៅបោះពុម្ភផ្សាយ ខណៈពួកគាត់មានអាយុត្រឹមតែ១៣ និង១៤ ឆ្នាំប៉ុណ្ណោះ និងជាសិស្សកំពុងសិក្សានៅវិទ្យាល័យនៅឡើយ។

ការអាននៅក្នុងយុគសម័យបច្ចេកវិទ្យា ដើម្បីបង្កើតបណ្តាញស្រទាប់សង្គមមួយ គឺការអានដើម្បីបង្កើតថ្មី ការអានដើម្បីចាប់យកជំនាញពិតប្រាកដ ដើម្បីជួយឱ្យអ្នកអានទទួលបានជោគជ័យក្នុងជីវិត

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា

រដ្ឋមន្ត្រី​ក្រសួង​អប់រំមានក្ដីសង្ឃឹមថា សាលារៀនជំនាន់ថ្មី និងការពិព័រណ៍សៀវភៅនឹងបង្កើតបាននូវក្ដីសុបិនមួយសម្រាប់យុវជនកម្ពុជា ដើម្បីឱ្យយុវជនកម្ពុជា ដាក់ចេញគោលដៅដ៏ជាក់លាក់មួយ ក្នុងការអភិវឌ្ឍខ្លួនឯង ហើយប្រែក្លាយខ្លួនទៅជាធនធានមនុស្សពិតប្រាកដ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។