ភ្នំពេញ – លើកឡើងនៅក្នុងសន្និសីទនិស្សិតស្តីពី នវានុវត្តន៍សង្គម និងសហគ្រិនភាព ដែលរៀបចំឡើងដោយសាកលវិទ្យាល័យខេមតិច កាលពីពេលថ្មីៗនេះ លោក Jonathan Wong ប្រធានផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់អង្គការសហប្រជាជាតិ UNESCAP បានមានប្រសាសន៍ថា ដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅកម្ពុជា គឺពិតជាត្រូវការយុវជនចូលរួមស្រាវជ្រាវ និងការបង្កើតគំនិតថ្មីៗ។
បើតាម លោក Jonathan Wong នវានុវត្តន៍សង្គមគេអាចកត់សម្គាល់បានថា ជាដំណើរនៃការអភិវឌ្ឍន៍ និងការដាក់ពង្រាយដំណោះស្រាយដែលមានប្រសិទ្ធភាព ដើម្បីត្រៀមខ្លួនប្រឈមនឹងបញ្ហានានាដែលកើតមានក្នុងសង្គមជាលក្ខណៈប្រព័ន្ធ។ ចំណែកសហគ្រាសសង្គមអាចកំណត់ចំណាំបានថា ជាសហគ្រាស ដែលប្រើប្រាស់អាជីវកម្ម ក្នុងការដោះស្រាយបញ្ហាសង្គម។

លោក Wong លើកឡើងថា អ្នកនវានុវត្តន៍ និងអ្នកសហគ្រិនភាព គឺជាតួអង្គយ៉ាងសំខាន់ដែលមានកម្លាំងជំរុញផ្នែកសេដ្ឋកិច្ចឱ្យមានភាពប្រសើរជាងមុនជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តែយ៉ាងណាក៏ដោយបញ្ហាវិសមភាព នៃចំណូលក៏មានការកើនឡើងដូចគ្នា តួយ៉ាងក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ មានមនុស្សជាច្រើនបានបាត់បង់ចំណូល ខណៈមានមនុស្សមួយក្រុមទៀតនៅតែអាចទទួលបានចំណូលជាធម្មតា។ ដូច្នេះការលើកកម្ពស់ នវានុវត្តន៍សង្គម និងសហគ្រិនភាព ជាបំណែកនៃដំណោះស្រាយបញ្ហាទាំងនេះ។
ដូចគ្នានេះដែរ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក៏បានលើកឡើងដែរថា នវានុវត្តន៍ពិតជាមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាក្នុងសង្គម។ ការធ្វើនវានុវត្តន៍ពេលបច្ចុប្បន្ន និងថ្ងៃអនាគត នឹងធ្វើឱ្យយើងដឹងពីសកម្មភាពជាក់ស្តែងនៅក្នុងពិភពលោក ដូច្នេះយើងមិនអាចមិនខ្វល់ពីវាបាននោះទេ។ ដូច្នេះអ្វីដែលយើងត្រូវការ គឺអ្នកដែលមានទេពកោសល្យខាងបច្ចេកវិទ្យា និងស្ទែម ។

សូមបញ្ជាក់ដែរថា សន្និសីទនិស្សិតប្រចាំឆ្នាំស្តីពីនវានុវត្តន៍សង្គម និងសហគ្រិនភាព ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ស្រាវជ្រាវ និងផ្នត់គំនិតសហគ្រិន ភាពប្រកបដោយនវានុវត្តន៍ក្នុងចំណោមយុវជន និងនិស្សិត។ សន្និសីទនេះមានការចូលរួមពីនិស្សិតថ្នាក់បរិញ្ញាបត្រមកបង្ហាញប្រធានបទស្រាវជ្រាវរបស់ពួកគេ ឬដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាសង្គម៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/10/2024
សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានប្រកាសជ្រើសរើសនិស្សិតឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2026
ក្រោមកម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើសយុវជន និងសាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2024
រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...
អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/03/2026
ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានា
តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៨កន្លែង សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2023
មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។






























