សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​ចំនួន៤ នឹងរួម​គ្នា​​លើក​កម្ពស់គុណភាពអប់រំ​នៅថ្នាក់ឧត្តមសិក្សា ឆ្ពោះទៅរកបរិវត្តកម្មឌីជីថល

ភ្នំពេញ – សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​ ដែល​បណ្តុះបណ្តាល​លើ​ផ្នែក​បច្ចេកវិទ្យា​ចំនួន៤ គឺសាកលវិទ្យាល័យ​ខេមតិច, សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត, វិទ្យាស្ថាន​ថាក់គ្លូប៊ល និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរីរម្យ បាន​សម្រេច​ចុះអនុស្សារណៈជាមួយ​គ្នា ក្នុង​ការ​លើក​កម្ពស់​គុណភាពអប់រំ​នៅ​ថ្នាក់ឧត្តមសិក្សា និង​ការ​សិក្សា​ស្រាវជ្រាវ​រួមគ្នា។

លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិកានៃសាកលវិទ្យាល័យខេមតិចបានមានប្រសាសន៍ថា ការ​ចុះអនុស្សរណៈនេះ សាកលវិទ្យាល័យ និងវិទ្យាស្ថានជាដៃគូមានគោលបំណងរួមចំនួនបី ទី១ ការលើកកម្ពស់ភាពជាដៃគូរវាងគ្រឹះស្ថានអប់រំឧត្តមសិក្សា ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំឧត្តមសិក្សានិងពង្រឹងសមត្ថភាពស្រាវជ្រាវ ទី២ ជំរុញកិច្ចសហប្រតិបត្តិការរវាងសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវនៅគ្រឹះស្ថានអប់រំឧត្តមសិក្សា និងទី៣ ផ្តល់ឱកាសផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងទស្សនៈប្រកបដោយភាពច្នៃប្រឌិតឆ្ពោះទៅរកបរិវត្តកម្មឌីជីថលប្រកបដោយចីរភាព សម្រាប់គ្រឹះស្ថានអប់រំឧត្តមសិក្សានាពេលអនាគត។

បើតាម​ការ​លើក​ឡើងរបស់ លោក អាឡាមហ្គែ (Prof. Alamgir Hassain) សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យខេមតិច ក្រៅពីគោលបំណងបីធំៗខាងលើ ការចុះអនុស្សរណៈយោគយល់នេះ ក៏​នឹងផ្ដល់សារប្រយោជន៍ជាច្រើនដល់សិស្សនិស្សិតដូចជា ការចែករំលែកម្មវិធីសិក្សាទៅវិញទៅមក បទពិសោធន៍ទៅវិញទៅមកនៃវិទ្យាស្ថាន និងវិទ្យាស្ថាន សាកលវិទ្យាល័យនិងសាកលវិទ្យាល័យ សាស្ត្រាចារ្យនិងសាស្ត្រាចារ្យ សិស្សនិងសិស្សផងដែរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...