តើ​យុវជន​ត្រូវ​ប្រើភាពឆ្លាតវៃយ៉ាងដូចម្តេច ក្នុងការ​​​រៀបចំប្រវត្តិរូប (CV) ដើម្បី​ជាប់ក្នុង​វគ្គជម្រុះដំបូង?

ភ្នំពេញ – ជាការ​លើក​ឡើងរបស់និយោជក យុវជន​ភាគច្រើន​ហាក់ធ្វេសប្រហែស​ក្នុង​ការ​រៀបចំ​ប្រវត្តិរូប​សង្ខេប​របស់ខ្លួន ពេល​ដាក់ពាក្យ​ស្វែង​រក​ការងារធ្វើ ដូចជាប្រវត្តិរូបវែងពេក រញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ ជាហេតុធ្វើឱ្យ​និយោជក​មិន​អាច​ជ្រើសរើស​សម្រាប់​វគ្គជម្រុះដំបូង (ShortList) សម្រាប់ការសម្ភាសន៍។ ដូច្នេះ តើ​យុវជន ក៏​ដូចជា​អ្នកស្វែង​រក​ការងារធ្វើ ត្រូវប្រើភាពឆ្លាតវៃយ៉ាង​ដូចម្តេចក្នុងការរៀបចំប្រវត្តិរូប CV​ ដើម្បី​អាច​ជាប់​នៅ​ក្នុង​វគ្គ​ជម្រុះ​ដំបូង និង​ឈាន​ទៅ​ទទួលបាន​ការងារធ្វើ?

កញ្ញា សៅ ចរិយា នាយកផ្នែក​គ្រប់គ្រង​ធនធានមនុស្ស ក្រុមហ៊ុនឌីលីវើលរីហេរ៉ូ បាន​លើក​ឡើងថា ការរៀបចំ​ប្រវត្តិរូបសង្ខេប ឬគេហៅដោយខ្លីថា CV ពិតជា​សំខាន់ខ្លាំង​ណាស់​សម្រាប់​យុវជន ក៏​ដូចជា​អ្នក​ស្វែង​រក​ការងារធ្វើ ។ បើតាម​កញ្ញា ចរិយា ប្រវត្តិរូបសង្ខេប ឬ CV មិន​គួរ​សរសេរវែង​ ពិបាក​យល់ ឬ​រញ៉េររញ៉ៃនោះទេ ពោល​គឺ CV ដែល​អ្នក​ជ្រើសរើស​បុគ្គលិក​គេ​ចង់​មើល គឺជា​ CV ដែលខ្លី ស្អាត មានលំដាប់លំដោយ ហើយ​ផ្តល់ព័ត៌មាន​ដែល​គេ​ចង់បាន។

កញ្ញា សៅ ចរិយា នាយកផ្នែក​គ្រប់គ្រងធនធាន​មនុស្ស​ក្រុមហ៊ុនឌីលីវើលរីហេរ៉ូ

“អ្នកខ្លះ​ដាក់​១០០កន្លែង តែមិន​មាន​អ្នក​ហៅម្តងផង, អ្នកខ្លះ​ដាក់តែម្តង គឺគេហៅតែម្តង។ អញ្ចឹងសំណួរសួរថា ហេតុអ្វី? កន្លែងនេះ​ត្រូវ​មើល CV របស់យើង តើ CV របស់យើងវែង ពិបាកយល់ សរសេរ​រញ៉េរញ៉ៃ?”

បើតាម​បទពិសោធន៍​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​របស់ ​កញ្ញា ចរិយា អ្វី​ដែល​អ្នកជ្រើសរើស​បុគ្គលិក​តែង​តែ​សួរ​ច្រើន​ជាង​គេ​ទៅ​កាន់បេក្ខជន និង​ជា​ចំណុច​ដែល​គួរ​រៀបរាប់​នៅ​ក្នុង CV ដែរនោះ គឺ តើ​បេក្ខជន​មាន​ចំណេះ​ដឹងអ្វី? បេក្ខ​ជន​មានបទពិសោធន៍​អ្វី ? បេក្ខជន​រៀន​នៅ​សាលា​ណា? ហើយ​មួយ​ទៀតអ្វីដែល​អ្នកជ្រើសរើស​បុគ្គលិក​ពិនិត្យ​មើល​នោះ គឺ តើ​បេក្ខជន​រូបនោះ អាច​បំពេញ​បេសកកម្ម​ជាមួយ​ក្រុមហ៊ុន​របស់គេ​បានដែរ ឬអត់?

នាយកផ្នែក​គ្រប់គ្រង​ធនធានមនុស្សក្រុមហ៊ុនឌីលីវើលរីហេរ៉ូ​ ក៏​បានផ្តល់ជា​គន្លឹះ​ដល់យុវជន ក៏​ដូចជា​អ្នក​ស្វែង​រក​ការងារធ្វើ ដើម្បីអាច​ជាប់ក្នុង​ការ​សម្ភាសន៍​ការងារ ។ ​ក្នុងនោះអ្វី​ដែល​យុវជន​ ឬអ្នកស្វែង​រក​ការងារធ្វើ​ត្រូវ​ចាប់អារម្មណ៍ គឺពេល​ដាក់ពាក្យ​ចូល​ទៅ​កាន់​ក្រុមហ៊ុន ឬ​ស្ថាប័នណាមួយ ​ចាំបាច់ត្រូវ​មើលពី Job Description (បរិយាយភារកិច្ច) តួនាទីតំណែងដែល​ក្រុមហ៊ុន ឬ​ស្ថាប័ន​នោះជ្រើសរើសសិនថា តើ​ការងារនោះ​មាន​ទំនួលខុសត្រូវ​យ៉ាងដូចម្តេច? ហើយ​មួយ​ទៀត​ក៏គួរ​តែ​ស្វែង​រកព័ត៌មាន​មួយ​ចំនួនដែលពាក់ព័ន្ធ ដូចជា ប្រវត្តិក្រុមហ៊ុន តើក្រុមហ៊ុននោះគេធ្វើអ្វី ? ក្រុមហ៊ុន​ចាប់ផ្តើម​ដំណើរ​ការ​ពីពេលណាមក? និង ហេតុអ្វីបានជា​ចង់ធ្វើ​ការងារ​នៅ​ទីនោះជាដើម ។ ​បើតាម​កញ្ញា សៅ ចរិយា នៅ​ពេល​ធ្វើ​ការ​សម្ភាសន៍​ការងារ អ្នកជ្រើសរើស​បុគ្គលិក​ភាគច្រើន​នឹង​មិន​សួរ​ហួស​ពី​ចំណុច​ទាំងនោះទេ ។

លោកស្រី ឈ គង្គា ប្រធានផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស នៃក្រុមហ៊ុន​ព្រីនស៍​រៀល​អ៊ីស្ទេតគ្រុប ក៏​បាន​លើក​ឡើង​ស្រដៀងគ្នាដែរថា សម្រាប់​លោកស្រី ការជ្រើសរើស​បុគ្គលិក​មុខ​តំណែង​ណាមួយ អ្វីដែលត្រូវ​ពិនិត្យ​មុនគេ គឺ​ប្រវត្តិរូបសង្ខេប (CV) ដោយ​នឹង​ត្រូវ​​ពិនិត្យ​មើលថា តើអ្នកដាក់ពាក្យ​រៀនជំនាញពាក់ព័ន្ធនឹង​តំណែង​ដែលជ្រើសរើស​ដែរ ឬក៏អត់? មានបទពិសោធន៍ ឬធ្លាប់ធ្វើការងារ​ពាក់ព័ន្ធ​នឹង​មុខ​តំណែងដែលជ្រើសរើស​ ឬក៏អត់?

បើតាម​លោកស្រី ឈ គង្គា ក្រៅពីពិនិត្យ​មើល​លើ CV ហើយ អ្វីដែល​អ្នក​ជ្រើសរើស​បុគ្គលិក​នឹង​ពិនិត្យ​មើលបន្ទាប់ទៀត គឺ​ជំនាញ​ទន់ ថា តើ​អ្នក​ដាក់ពាក្យ ចេះប្រាស្រ័យ​ទាក់ទង ចេះធ្វើការងារជាក្រុម មានភាពស្មោះត្រង់ រួសរាយ​រាក់ទាក់ និង​មានភាពក្លាហាន​អាច​ប្រឈម​មុខ​នឹង​បញ្ហា​បានដែរ ឬទេ? បើតាម​លោកស្រី គង្គា ប្រសិន​បើ​អ្នក​ស្វែង​រក​ការងារធ្វើ​ចេះ​រៀបចំ CV បានល្អ ហើយ​មាន​ជំនាញទន់ដូចរៀបរាប់ខាងលើទៀត នោះ​ក្រុមហ៊ុន​នឹង​ពិចារណា។

សូម​ជំរាបជូនដែរថា នៅ​ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ​២០២២ ទីភ្នាក់ងារជាតិ​មុខរបរ និង​ការងារ នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នឹង​រៀបចំ​ពិព័រណ៌ការងារ និង​ផលិតភាពជាតិ​ឆ្នាំ២០២២ ដោយ​នឹង​ផ្តល់ឱកាស​ការងារប្រមាណជាង២ម៉ឺន​កន្លែង​ ពីក្រុមហ៊ុន​ប្រមាណជាង​១៥០​ក្រុមហ៊ុន សម្រាប់យុវជន ក៏​ដូចជា​អ្នក​ស្វែង​រក​ការងារធ្វើ។ ពិព័រណ៌​ការងារ និង​ផលិតភាពជាតិ​នេះ គឺជា​ឱកាស​សម្រាប់យុវជន​ដែល​មាន​បំណង​ចង់ស្វែង​រក​ការងារធ្វើ ត្រូវ​ត្រៀម​ខ្លួន​រៀបចំ​ប្រវត្តិរូបសង្ខេប (CV) សម្រាប់​យក​មក​ដាក់​ការងារ​ដែល​ខ្លួន​ប្រាថ្នាចង់បាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...