វេទិកាសេដ្ឋកិច្ចពិភពលោក ជំរុញឱ្យរដ្ឋាភិបាលតាមប្រទេសនីមួយៗ បង្កើតយុទ្ធសាស្ត្រពង្រឹងជំនាញ AI

របាយការណ៍ស្ដីពីអនាគតនៃការងារ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៥ បានបង្ហាញថា អ្នកដឹកនាំអាជីវកម្ម និងនិយោជិត កំពុងស្វែងរកកម្លាំងម៉ាក្រូសេដ្ឋកិច្ច ដែលមិនធា្លប់មានពីមុនមក ហើយវឌ្ឍនភាពបច្ចេកវិទ្យា ដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI) និង Gen AI នឹងកំណត់ពីការផ្លាស់ប្ដូរទីផ្សារការងារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

អ្នកដឹកនាំធុរកិច្ច និងអ្នកជំនាញកំពុងទទួលនូវឥទ្ធិពល នៃការផ្លាស់ប្ដូរកន្លែងការងារយ៉ាងឆាប់រហ័ស។ ខណៈរបាយការណ៍អំពីផ្លាស់ប្ដូរការងាររបស់ LinkedIn បានរកឃើញថា នៅទូទាំងពិភពលោក នាយកប្រតិបត្តិក្រុមហ៊ុន ៧នាក់ ក្នុងចំណោម ១០នាក់ និយាយថា ល្បឿននៃការផ្លាស់ប្ដូរនៅកន្លែងធ្វើការ កំពុងតែកើនឡើងលឿនកាន់តែខ្លាំងឡើង។ ស្ទើរតែ ២ ភាគ៣ នៃអ្នកជំនាញរាយការណ៍ថា ពួកគេមានអារម្មណ៍ពិបាកសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ នៃបរិយាកាសការងាររបស់ពួកគេយ៉ាងឆាប់រហ័ស។

អ្វីដែលរឹតតែគួរឱ្យភ្ញាក់ផ្អើលនោះ គឺ ទិន្នន័យ LinkedIn បានបង្ហាញថា ការងារ និងជំនាញដែលបុគ្គលិកទូទៅមាន ដើម្បីធ្វើការទាំងនោះ កំពុងតែត្រូវបានផ្លាស់ប្ដូរ។ ផ្អែកតាមទិន្នន័យដដែល គេរកឃើញថា ជារៀងរាល់ឆ្នាំក្នុងចំណោមអ្នកជំនាញ ១០នាក់ យ៉ាងហោចណាស់ មានម្នាក់ ធ្វើការងារ ដែលមិនធ្លាប់មានសោះ ក្នុងឆ្នាំ២០០០។ ជំនាញទាំងនោះអាចជា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រទិន្នន័យ ឬវិស្វករ AI ជាដើម ដែលជំនាញទាំងនេះ កាលពី ២៥ឆ្នាំមុន មិនមាននោះទេ។

ជំនាញដែលមនុស្សត្រូវការ ដើម្បីបំពេញការងារ ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្ដូររហូតដល់ ៧០ភាគរយ នៅឆ្នាំ២០៣០។ ការផ្លាស់ប្ដូរដ៏ធំនេះ កំពុងត្រូវបានពន្លឿនដោយ AI។ របាយការណ៍អនាគតនៃការងារបានរកឃើញថា អ្នកដឹកនាំអាជីវកម្ម ៦នាក់ ក្នុងចំណោម ១០នាក់ រំពឹងថា AI និង Gen AI នឹងផ្លាស់ប្ដូរស្ថាប័នរបស់ពួកគេ។ បច្ចេកវិទ្យានេះមានសក្តានុពលយ៉ាងច្រើន ហើយអាជីវកម្ម ដែលមិនទទួលយកការផ្លាស់ប្ដូរ នឹងក្លាយជាអាជីវកម្ម ដែលដើរក្រោយគេ។

Gen AI នឹងមានឥទ្ធិពលលើជំនាញជាច្រើននៅកន្លែងធ្វើការ

បុគ្គល និងអាជីវកម្ម កំពុងតែពង្រឹងជំនាញក្នុងការប្រើប្រាស់ AI ខណៈពេលដែលពួកគេ កំពុងបន្តប្រកួត​ប្រជែង​ក្នុងទីផ្សារ។ នៅទូទាំងពិភពលោក ចំនួនបុគ្គលិកដែលមានជំនាញ AI បានកើនឡើងយ៉ាងតិច ១០០ភាគរយ នៅគ្រប់វិស័យទាំងអស់ តាំងពីឆ្នាំ ២០១៦ ដែលបង្ហាញថា អ្នកជំនាញជាច្រើន កំពុងរៀបចំខ្លួនសម្រាប់អនាគតថ្មី នៃការងាររបស់ពួកគេ។ ប៉ុន្តែការផ្ដោតអារម្មណ៍លើអ្នកជំនាញផ្នែក AI នៅមានកម្រិតទាបនៅឡើយ ហើយមិនទាន់មានការយកចិត្តទុកដាក់គ្រប់គ្រាន់ លើកការបណ្ដុះបណ្ដាលជំនាញប្រើប្រាស់ AI ដល់បុគ្គលិក ដើម្បីឱ្យបុគ្គលិកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្របទៅនឹងបច្ចេកវិទ្យា AI ។

អ្នកដឹកនាំធុរកិច្ចត្រូវតែគិតឱ្យបានហ្មត់ចត់អំពីការរៀបចំយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីបំពាក់ជំនាញ AI ដល់បុគ្គលិក ដើម្បីបង្កើនសក្តានុពលរបស់ខ្លួន។ ចំណុចនេះ ទាមទារការយល់ដឹងលម្អិតអំពីជំនាញ ដែលអ្នកជំនាញមាន ជំនាញដែលពួកគេចង់បាន និងជំនាញដែលពួកគេត្រូវការ។

យ៉ាងណាក៏ដោយ បើទោះជាបច្ចុប្បន្ន Gen AI មានសមត្ថភាពរៀនជំនាញពិសេសជាច្រើន ដូចជា ការសរសេរ កែសម្រួលទិន្នន័យ និងវិភាគទិន្នន័យក៏ដោយ ក៏នៅមានជំនាញជាច្រើនទៀត ដែលបច្ចេកវិទ្យានេះ មិនអាចរៀនបាន ក្នុងនោះមានដូចជា ជំនាញភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ការចរចា និងជំនាញទំនាក់ទំនងជាដើម។

ការបង្កើតកម្មវិធីពង្រឹងជំនាញ (Up skilling) គឺជាអាទិភាពមួយ សម្រាប់រដ្ឋាភិបាល

ភាពជោគជ័យនៅក្នុង AI មិនមែនគ្រាន់តែទាក់ទងនឹងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ។ បច្ចេកវិទ្យា AI នេះ គ្មានអ្វីអស្ចារ្យ ឬក៏ល្អនោះទេ ប្រសិនបើគ្មាននរណាម្នាក់ ដឹងពីរបៀបប្រើវា។ នោះហើយ ជាមូលហេតុ ដែលដល់ពេលត្រូវរៀបចំគោលនយោបាយ ជំរុញការបណ្ដុះបណ្ដាលជំនាញ AI ជាជំនាញយុទ្ធសាស្ត្រអាទិភាព ដែលមនុស្សគ្រប់គ្នា ត្រូវបន្តរៀនសូត្រជាប្រចាំ។

វេទិកាសេដ្ឋកិច្ចពិភពលោក បានបញ្ជាក់ថា គោលនយោបាយជំនាញប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះ នៃការផ្លាស់ប្ដូរ និងទទួលយកបច្ចេកវិទ្យា AI បានលឿន និងយុត្តិធម៌។ រដ្ឋាភិបាលជុំវិញពិភពលោក ត្រូវតែធ្វើសកម្មភាពឥឡូវនេះលើការពង្រឹងជំនាញ AI និងវិនិយោគលើកម្មវិធី បង្កើនធនធានមនុស្ស ដែលមានទេពកោសល្យក្នុងវិស័យ AI ដើម្បីឱ្យបុគ្គលិក និងប្រជាជន អាចសម្រេចបាននូវសក្តានុពលពិតប្រាកដរបស់គេ។ នេះជាមធ្យោបាយតែមួយគត់ ដើម្បីធានាថា យើងកំពុងប្រើប្រាស់សក្តានុពល នៃបច្ចេកវិទ្យា AI បានពេញលេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦