សៀវភៅ «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគច្បាប់» សម្ពោធជាផ្លូវការ

សៀភៅ «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគច្បាប់» ត្រូវវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សម្ពោធជាផ្លូវការកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ នៅសាកលវិទ្យាល័យខេមតិច។ សៀវភៅមួយក្បាលនេះ ត្រូវបានបោះពុម្ពផ្សាយឡើង ដើម្បីបម្រើដល់វិស័យឯកជនក្នុងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប-RCEP) ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញការយល់ឃើញថា ការបោះពុម្ភផ្សាយនេះ នឹងបម្រើដល់វិស័យឯកជនក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដ៏ធំនេះ និងអាចធានាបាននូវប្រភពផ្លូវថ្មី ដើម្បីបង្កើតភាពរុងរឿងសម្រាប់ប្រទេសជាច្រើន។

លើសពីនេះ បញ្ហាបច្ចេកវិទ្យា សេដ្ឋកិច្ច និងខ្សែសង្វាក់ផ្គត់ផ្គង់ ទាំងនៅក្នុងតំបន់ និងពិភពលោក តម្រូវ​ឱ្យមានការចូលរួម​​​ និងជំរុញបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ មូលហេតុនេះហើយ បានជាឯកសារមួយនេះ មានសារៈសំខាន់។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។ លោកសង្កត់ធ្ងន់ថា ​ការ​បោះពុម្ព​នេះ នឹងក្លាយ​ជា​ការ​រួម​ចំណែក​​ក្នុង​ការ​អភិវឌ្ឍ​ចំណេះដឹង​បញ្ញាវន្ត​កម្ពុជា ​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន​បន្ថែមទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាណា សហនិពន្ធសៀវភៅម្នាក់ បានបង្ហាញអំពីមូលហេតុដែលជំរុញឱ្យលោកស្រាវជ្រាវ និងសរសេរសៀវភៅមួយក្បាលនេះឡើង ព្រោះលោកជឿជាក់ថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ សកម្មភាពសេដ្ឋកិច្ចកម្ពុជា នឹងត្រូវបានជំរុញដោយ អាសិប(RCEP)។ ដូច្នេះ នេះជារឿងសំខាន់ដែលត្រូវស្វែងយល់។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ផងដែរថា សៀវភៅ «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគច្បាប់» គឺផ្ដោតសំខាន់ទៅលើការបង្ហាញអំពីទិដ្ឋភាពច្បាប់។ ដោយឡែក ផ្នែកទី២ នឹងមានរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើន ពាក់ព័ន្ធនឹងសេដ្ឋកិច្ច ឱកាសក្នុងធ្វើអាជីវកម្ម សម្រាប់វិស័យឯកជន និងសហគ្រាសធនតូច និងមធ្យម (SMEs) ដោយបង្ហាញពីរបៀបដែលវិស័យទាំងនេះ អាចទាញប្រយោជន៍ពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយក្នុងតំបន់អាសិប (RCEP)។

កញ្ញា សុក ខៀវរ៉ូសេត សហនិពន្ធសៀវភៅមួយរូបទៀត បានបង្ហាញពីអារម្មណ៍រំភើបដែលសៀវភៅនេះ ត្រូវបានបោះពុម្ពផ្សាយ ហើយកញ្ញាសង្ឃឹមថា សៀវភៅនេះនឹងក្លាយជាចំណែកមួយក្នុងការចែករំលែកចំណេះដឹងទៅដល់បញ្ញាវន្តកម្ពុជា ខណៈដែលសេដ្ឋកិច្ចកម្ពុជាកំពុងតែឆ្ពោះទៅមុខ។

គួរជម្រាបជូនថា សៀវភៅនេះ ត្រូវបានបែងចែកជាបីផ្នែកធំៗដូចជា ផ្នែកទី១ រៀបរាប់អំពីបរិបទប្រវត្តិនៃការបង្កើត និងការវិវត្តន៍នៃគំនិតផ្ដួចផ្ដើមនេះ ចំពេលមានការវិវត្តន៍យ៉ាងឆាប់រហ័សនៃទិដ្ឋភាពភូមិសាស្ត្រ-នយោបាយ និងភូមិសាស្ត្រ-សេដ្ឋកិច្ច,ផ្នែកទី២ រៀបរាប់អំពីវិសាលភាព និងគោលបំណងនៃការបង្កើតអាសិប (RCEP) ព្រមទាំងផ្ដល់នូវការវិភាគយ៉ាងហ្មត់ចត់អំពីអត្ថបទច្បាប់។ ចំពោះផ្នែកទី៣ ដែលជាផ្នែកចុងក្រោយ បញ្ចប់ដោយមានការពិចារណាលើគោលនយោបាយមួយចំនួនសម្រាប់រដ្ឋាភិបាល រួមទាំងសកម្មភាពជាក់ស្ដែងមួយចំនួនសម្រាប់សហគមន៍ធុរកិច្ច៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។