លោក ឌុច គីមលុច លើក​ទឹកចិត្ត​សិស្សស្រី​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា​ដែល​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​រីកចម្រើន​ទៅមុខ ហើយ​បច្ចេកវិទ្យា​ក៏​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ទីផ្សារ​ការងារ​សព្វថ្ងៃ ដែល​ត្រូវ​ការ​អ្នក​ជំនាញ​បច្ចេកវិទ្យា​ច្រើន ខណៈ​​ដែល​គេ​ក៏​មើល​ឃើញ​ថា សិស្ស​ស្រី​ដែល​រៀន​ជំនាញ​នេះ​នៅ​តិច​នៅ​ឡើយ ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​បន្ថែម។

លោក ឌុច គីមលុច អ្នក​សម្របសម្រួល​កម្មវិធី Insight Tech Festival លើក​ឡើង​ថា ខណៈ​ទីផ្សារ​ការងារ​កំពុង​មាន​តម្រូវ​ការ​អ្នក​ជំនាញ​បច្ចេកវិទ្យា តែ​បើ​ងាក​មក​មើល​ចំនួន​សិស្ស​ស្រី​ដែល​រៀន​ជំនាញ​ព័ត៌មានវិទ្យា គឺ​នៅ​មិន​ទាន់​មាន​ច្រើន​នៅ​ឡើយ ដូច្នេះ​លោក​លើក​ទឹកចិត្ត​ដល់​សិស្ស​ស្រី​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​រៀន​បច្ចេកវិទ្យា​ក្តី ព័ត៌មាន​វិទ្យាក្តី សូម​ស្វែង​យល់​ពី​ជំនាញ​ទាំង​នេះ​បន្ថែម ដើម្បី​ចាប់​យក​ជា​អាជីព​នា​ពេល​អនាគត។

លោក ឌុច គីមលុច អ្នកសម្របសម្រួលកម្មវិធី Insight Tech Festival 2024

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ យុវជន​មួយ​ក្រុម នៃ​ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក (AYC) បាន​រៀប​ចំ​កម្មវិធី Insight Tech Festival ក្នុង​បំណង​បំផុស​ស្មារតី​យុវជន ជាពិសេស យុវតី​កម្ពុជា ឱ្យ​ចាប់​យក​ជំនាញ​ក្នុង​វិស័យ​បច្ចេកវិទ្យា ខណៈ​ជំនាញ​នេះ​កំពុងតែ​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​ការងារ។ កម្មវិធី​ដែល​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​​នៅ Factory Phnom Penh ​ មាន​ជា​ការ​រៀបចំ​សិក្ខាសាលា​ចែក​រំលែក​ចំណេះដឹង​ពី​អ្នក​ជំនាញ​ធ្វើ​ការងារ​នៅ​លើ​វិស័យ​បច្ចេកវិទ្យា, ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក និង​មាន​ជាស្តង់ពិព័រណ៍ ដើម្បី​យុវជន​បាន​ស្វែង​យល់​អំពី​ជំនាញ​សិក្សា​ជា​ដើម។

យុវតី ហុន នីហ្សា ជា​សិស្ស​ទើប​ប្រឡង​បាក់ឌុប​រួច និង​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ​និយាយ​ថា ការ​ចូលរួម​កម្មវិធី​នេះ គឺ​ព្រោះ​តែ​នាង​ចាប់​អារម្មណ៍​អំពី​ឱកាស​ការងារ​ស្ម័គ្រចិត្ត និង​ការ​ដាក់​ពាក្យ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។ នីហ្សា បន្ត​ថា ក្នុង​កម្មវិធី​នេះ នាង​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ដែល​មិន​ធ្លាប់​ជួប​ពី​មុន​មក ដោយ​នៅ​តាម​ស្តង់​ជាច្រើន​មាន​សិស្ស​ច្បង​ចាំ​ឆ្លើយ​សំណួរ​អំពី​ការ​ជ្រើសរើស​ជំនាញ​, ឱកាស​ការងារ​ស្ម័គ្រចិត្ត, ឱកាស​ហាត់​ការងារ និង​ឱកាស​អាហារូបករណ៍​ផ្សេងៗ​ជាច្រើន។

យុវតី ហុន នីហ្សា ជាសិស្សទើបប្រឡងបាក់ឌុបរួច

ជាមួយ​គ្នា​នេះ នីហ្សា ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​បន្តការ​សិក្សា​ជំនាញ​វិស្វកម្ម​សុវែរ (Software Engineering) ព្រោះ​តែ​នាង​ស្រឡាញ់​ផ្នែក​បច្ចេកវិទ្យា​តាំង​ពី​រៀន​នៅ​វិទ្យាល័យ ហើយ​គិត​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​ត្រូវ​ការ​អ្នក​ជំនាញ​ផ្នែក​នេះ​ច្រើន ខណៈ​ទីផ្សារ​ការងារ​ផ្នែក​នេះ ក៏​មាន​តម្រូវ​ការ​ច្រើន​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

យុវសិស្ស ដន មករា ជាសិស្សថ្នាក់ទី១០ នៃសាលាដុនបូស្កូ

ដោយឡែក​យុវសិស្ស ដន មករា ជាសិស្សថ្នាក់ទី១០ មក​ពី​សាលាដុនបូស្កូ និយាយថា ការ​ចូលរួម​កម្មវិធី Insight Tech Festival នេះ រូបគេ​បាន​ទស្សនា​ស្តង់​ពិព័រណ៍ ហើយ​ចាប់​អារម្មណ៍​ទៅ​លើ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI) ការ​សរសេរ​កូដ (Coding) និង​ការ​បង្កើត​គេហទំព័រ (Web Development)។ យុវសិស្ស ដន មករា បន្តថា Insight Tech Festival នេះ ពិតជាល្អ ដែល​បាន​ជួយ​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន នៃ​ជ្រើសរើស​ជំនាញ​សិក្សា​ដល់​សិស្សានុសិស្ស​ឱ្យ​បាន​ដឹង​កាន់​តែ​ច្បាស់ និង​សម្រេច​ចិត្ត​ជ្រើសរើស​ជំនាញ​សិក្សា​បាន​ត្រឹមត្រូវ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *