ភ្នំពេញ – សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប រយៈពេល២ថ្ងៃ គេឃើញឪពុកម្ដាយដែលមានកូនមកប្រឡង បានលះបង់ទាំងពេលវេលាប្រកបរបររកស៊ី ជូនកូនមកប្រឡង ។ ការជូនកូនមកនេះ គឺដើម្បីជាការផ្ដល់កម្លាំងចិត្ត និងបង្ហាញពីទឹកចិត្តត្រេកអរចំពោះកូនរបស់ខ្លួន។
លោកស្រី ស៊ឹម គឹមជូ ជាបុគ្គលិកធនាគារឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញនិយាយថា ការជូនកូនមកប្រឡងនេះ លោកស្រីមានអារម្មណ៍ភ័យផង អរផង ខ្លាចកូនធ្វើមិនបានល្អ បុន្តែបន្ទាប់ពីកូនឆ្លងកាត់វិញ្ញាសាទី១រួចដោយទំនុកចិត្ត ក៏ជាហេតុធ្វើឱ្យលោកស្រីសប្បាយចិត្ត។ លោកស្រីបន្តថា ទោះបីជាលទ្ធផលកូនធ្វើមិនបានល្អក៏លោកស្រីមិនស្ដីបន្ទោសឱ្យកូន គឺលទ្ធផលបែបណាយកបានទាំងអស់។

ស្រ្តីវ័យ៤០ឆ្នាំ រូបនេះ បន្ថែមថា កន្លងមកលោកស្រីបានជំរុញទឹកចិត្តឱ្យកូនខំប្រឹងស្ទុះស្ទារ ហើយកូនក៏មកប្រឡងដោយទំនុកចិត្ត និងពឹងលើសមត្ថភាពខ្លួន។
លោកស្រី ស៊ឹម គឹមជូ
“ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលឃើញកូនមកប្រឡងដោយពឹងលើសមត្ថភាពរបស់ខ្លួនទាំងស្រុង ហើយក៏ជូនពរកូនឱ្យប្រឡងជាប់ ខិតខំប្រឹងសរសេរ”
លោកស្រី ហ៊ោ សុខគៀង ជាមេផ្ទះ បាននិយាយថា អារម្មណ៍ជាម្ដាយនៅពេលជូនកូនមកប្រឡងបាក់ឌុប គឺភ័យជំនួសកូន ត្រេកអរចំពោះកូន ដែលមានឱកាសបានមកប្រឡងបាក់ឌុប។

លោកស្រី ហ៊ោ សុខគៀង
“ជូនពរកូនឱ្យប្រឡងបានិទ្ទេសល្អ បើទោះជាមិនទទួលបាននិទ្ទេសល្អក៏មិនស្ដីបន្ទោសដល់កូនដែល ព្រោះកូនខិតខំរៀនកន្លងមកលទ្ធផលបែបណាក៏ទទួលយកទាំងអស់”
ស្រ្តីវ័យ៤០ឆ្នាំ រូបនេះ បន្ថែមថា ដំណើរការប្រឡងបាក់ឌុបនៅឆ្នាំនវមានលក្ខណៈល្អ ដែលតម្រូវឱ្យសិស្សគោរពបទបញ្ញត្តិដែលក្រសួងអប់រំបានចែង គឺសិស្សមិនអាចនាំយកឯកសារផ្សេងៗចូលបន្ទប់ប្រឡង គឺមានតែប៊ិក បន្ទាត់ កាតសម្គាល់ខ្លួនប៉ុណ្ណោះដែលចាំបាច់ ។ លោកស្រីបន្តថា ការរឹតបន្ទឹងបែបនេះ ជាការល្អ ព្រមទាំងផ្ដល់ភាពយុត្តិធម៌ដល់សិស្សដែលជាបេក្ខជនប្រឡង។
ជាមួយគ្នានេះ លោកស្រី ទុំ សាន់ដារ៉ា បន្ថែមថា ការជូនកូនមកប្រឡងបាក់ឌុប គឺលោកស្រីមាអារម្មណ៍រំភើប និងសប្បាយរីករាយព្រោះកូនបានចំណាយពេលសិក្សាអស់រយៈពេល១២ឆ្នាំ ហើយត្រូវមកប្រឡងបញ្ចប់នៅថ្ងៃប្រឡងនេះ។ លោកស្រីបន្តថា លោកស្រីមិនមានការព្រួយបារម្ភច្រើននោះឡើយ ព្រោះក្រសួងអប់រំបានកំណែទម្រង់វិស័យអប់រំ កូនរបស់លោកស្រីបានផ្លាស់ប្ដូរឥរិយាបទនៃការសិក្សារៀនសូត្រកាន់តែប្រសើរជាមុន។

លោកស្រី ទុំ សាន់ដារ៉ា
“ខ្ញុំជាម្ដាយមានតែខិតខំជំរុញលើកទឹកចិត្តកូនឱ្យខិតខំប្រឹងប្រែងតាមលទ្ធភាព ហើយអ្វីដែលម្ដាយចង់បានគ្រាន់តែចង់ឱ្យកូនប្រឡងរយៈពេលពីរថ្ងៃដោយសុវត្ថិភាព ទទួលបានសុខភាពល្អ និទ្ទេសអ្វីក៏បានឱ្យតែកូនបានប្រឡងជាប់”
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានដំណើរការទៅយ៉ាងល្អ និងដោយរលូន ដោយមិនមានបាតុភាពមិនប្រក្រតីធំដុំកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយសារបេក្ខជនគោរពតាមបទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញ ចំណែកមន្ដ្រីអប់រំគ្រប់លំដាប់ថ្នាក់ អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្ដីណែនាំបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ ១៣៥០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/08/2026
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ កំពុងប្រកាសជ្រើសរើស យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2023
កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2023
សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2025
តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់២៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត (សិក្សារយៈពេល២ឆ្នាំ) រហូតដល់២៨០កន្លែងសម្រាប់សិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































