ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យជាង ៩០០គ្រួសារនឹងទទួលចំណេះដឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភពីដៃគូរអភិវឌ្ឍន៍

បន្ទាយមានជ័យ – ប្រជាពលរដ្ឋប្រមាណជាង ១៧ម៉ឺនគ្រួសារនៅបណ្តាខេត្តក្រុងចំនួន១៤ ទូទាំងប្រទេសកម្ពុជាបានរងផលប៉ះពាល់ដោយទឹកជំនន់ និងគ្រោះរាំងស្ងួតនៅក្នុងឆ្នាំ២០២២ ។ ទន្ទឹមគ្នានេះ ខេត្តបន្ទាយមានជ័យជាខេត្តមួយក្នុងចំណោមខេត្តទាំង១៤ ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយជះឥទ្ធិពលដល់គ្រួសារចំនួនជាង ៤ម៉ឺនគ្រួសារនិងកុមារចំនួនជាង ២ម៉ឺននាក់ ។ នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា (WV) ។

ទន្ទឹមគ្នានេះ របាយការណ៍កម្មវិធីស្បៀងអាហារពិភពលោក បានបង្ហាញថា រយៈពេលពីរឆ្នាំចុងក្រោយនេះ មុខម្ហូបសំខាន់ៗ ដែលប្រើប្រាស់សម្រាប់ការហូបចុកជាប្រចាំមានការកើនឡើងពី ១៧% ដល់ ៤២% គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ។ ក្រៅពីនេះជំងឺកូវីដ-១៩ កត្តាប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសង្គម ជាពិសេសគ្រួសារងាយរងគ្រោះ ទៅលើការប្រកបរបរចិញ្ចឹមជីវិត និងបញ្ហាសុខភាពផ្សេងៗ ។

ដោយមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសអាឡឺម៉ង់ (BMZ) តាមរយៈអង្គការទស្សនៈពិភពលោកអាឡឺម៉ង់ អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា អង្គការវឌ្ឍនភាព និងអង្គការសុវណ្ណភូមិ បាននិងកំពុងរួមគ្នាអនុវត្តគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដល់គ្រួសារងាយរងគ្រោះក្នុងស្រុកចំនួន ០៤ រួមមាន ស្រុកភ្នំស្រុក ព្រះនេត្រព្រះ មង្គលបុរី និងថ្មពួក នៃខេត្តបន្ទាយមានជ័យ។  គម្រោងរយៈពេលពីរឆ្នាំកន្លះនេះ ចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២២ ដល់នៅខែឧសភា ឆ្នាំ២០២៥ រំពឹងថា ប្រជាជនទទួលផលជាង ៩០០គ្រួសារ ១៦សហគមកសិកម្ម និង ៥១មណ្ឌលសុខភាព ។

សម្រាប់នាយកប្រតិបត្តិអង្គការសុវណ្ណភូមិ លោក សុខ ហេង មានប្រសាសន៍ថា ជំនួយនាពេលនេះនឹងផ្តល់លទ្ធភាពដល់អង្គការសុវណ្ណភូមិធ្វើការជាមួយសហគន៍ ក្រោមកិច្ចសហការណ៍ពីអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យប្រសើរឡើងចំណេះជំនាញដល់សហគមន៍ទាំងអាហារូបត្ថម្ភ និងវិធីសាស្រ្តកសិកម្ម ។

ចំណែកលោកស្រី ហេង ចាន់ថុន នាយិកាអង្គការវឌ្ឍនភាព បានលើកឡើងថា អង្គការវឌ្ឍនភាពប្តេជ្ញាចិត្តខ្ពស់ដើម្បីឱ្យគម្រោងសម្រេចតាមគោលដៅ តាមរយៈការពង្រឹងកិច្ចសហការពីគ្រប់អ្នកពាក់ពន្ធ័ ដូចជា មន្រ្តីជំនាញ សង្គមស៊ីវិលក្នុងតំបន់ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយគាំទ្រគ្រួសារក្រីក្រប្រកបដោយតម្លាភាព និងសមភាព ។

ជុំវិញការងារអនុវត្តន៍គម្រោងអប់រំប្រជាជនអំពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភននេះ លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា ក៏មានប្រសាសន៍ថា គម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ នឹងផ្ដល់ផលជះវិជ្ជមានដល់គ្រួសារងាយរងគ្រោះ ដោយចាប់ផ្ដើមពីការផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថរបស់ពួកគាត់ ហើយលើកទឹកចិត្តឱ្យមានការចូលរួមតាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស និងសកម្មភាពផ្សេងៗ ។

លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានបញ្ជាក់ថា  ៖

“គម្រោងនេះនឹងផ្ដល់ផលជះទៅដល់ជីវិតរបស់កុមារងាយរងគ្រោះជាច្រើន ព្រោះការរីកចម្រើននៃសមត្ថភាពការងារ និងភាពនឹងនរនៃចំណូលរបស់ម្ដាយឪពុក និងអាណាព្យបាល អាចបង្កើតបរិយាកាសលូតលាស់ល្អមួយដល់កុមារ ទាំងលើការរៀនសូត្រ ទាំងសុខភាព”

ទន្ទឹមនឹងការសាទរចំពោះវត្តមាននៃគម្រោងនេះ ឯកឧត្តមវេជ្ជបណ្ឌិត សយ អ៊ឹង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានកត់សម្គាល់ថា ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមកប៉ុណ្ណោះទេ តែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ លើសពីនេះជួយឱ្យប្រជាពលរដ្ឋអាចបន្ស៊ាំខ្លួនធន់នឹងភាពងាយរងគ្រោះវិបត្តិ និងបញ្ហាផ្សេងៗ ជាពិសេសជួយកាត់បន្ថយផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ។

សូមជម្រាបថា បើតាមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានចាត់ទុក ការងារលើកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយដ៏សំខាន់ចូលរួមចំណែកដល់ការអភិវឌ្ឍមូលធន មនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើននៃសង្គមជាតិ និងសមធម៌សង្គម ។ ស្ថាប័នជំនាញបានស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តកិច្ចសហការ និងចូលរួមបញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាពនៅកម្ពុជា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...