ភ្នំពេញ ៖ ជាការចូលរួមអបអរសាទរនៅក្នុងឱកាសនារដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងជាការចូលរួមថែរក្សាវប្បធម៌ អរិយធម៌ និងប្រពៃណីជាតិ ជាពិសេសជំរុញឱ្យយុវជនខ្មែរបង្កើនសាមគ្គីភាពប្រកបដោយភាពរីករាយ និងស្និទ្ធស្នាល រួមជាមួយនឹងការបង្កើតនូវអនុស្សាវរីយ៍ដ៏ល្អ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលមានឈ្មោះថា «តោះ…! ទៅវេចអន្សមរួមគ្នា» នៅអគារខេមរានី នៅថ្ងៃទី១៥ ទី១៧-១៨ ដែលសាធារណៈជនទូទៅទាំងអស់អាចចូលរួមបានដោយសេរី។

ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលរៀបចំឡើងនៅក្នុងអគារខេមរានី នាថ្ងៃទី១៥ ថ្ងៃទី១៧-១៨ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៤ល្ងាច ក្រោមការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយសមាជិកជាច្រើននាក់ ក៏ដូចជាអ្នកជំនាញផ្នែកវេចនំខ្មែរ ជាពិសេសវេចនំអន្សម ដែលជាប្រធានបទចម្បងនៅក្នុងព្រឹត្តិការណ៍។
នៅក្នុងព្រឹត្តិការណ៍ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃនេះ ក្រៅពីមានការរៀបចំជាស្តង់សម្រាប់អង្គុយវេចនំបែបខ្មែររួមគ្នាប្រកបដោយភាពស្និទ្ធស្នាល ក៏មានការរៀបចំទីកន្លែងសម្រាប់ចម្អិន និងកន្លែងសម្រាប់ដាក់តាំងបង្ហាញនំខ្មែរជាច្រើន ដោយអ្នកចូលរួមក៏អាចទទួលទាន ភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់រួមគ្នាដោយសេរីផងដែរ។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា ប្រជាជនដែលកំពុងរស់នៅទីក្រុង មិនប្រមូលផ្តុំគ្នាវេចនំខ្មែរដូចប្រជាជនដែលរស់នៅតាមបណ្តាខេត្ត និងតាមមូលដ្ឋាននោះទេ។ ជំនួសឱ្យការវេចខ្ចប់ ពួកគាត់តែងស្វែងរកទិញនំខ្មែរដែលត្រូវបានវេចខ្ចប់ស្រាប់រាល់ពេលមានតម្រូវការពិសា និងសម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យផ្សេងៗ។

កត្តាចម្បង ដែលធ្វើឱ្យប្រជាជនកំពុងរស់នៅទីក្រុង និងទីប្រជុំជន ពុំសូវចាប់អារម្មណ៍លើការវេចនំអន្សម និងនំខ្មែរដទៃទៀត គឺកាតព្វកិច្ចបំពេញភារកិច្ចការងាររៀងៗខ្លួន និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ខណៈដែលដំណើរការនៃការធ្វើនំអន្សម និងនំខ្មែរផ្សេងៗទៀត ទាមទារការតាំងចិត្ត ភាពអត់ធ្មត់ខ្ពស់ និងពេលវេលាច្រើន រាប់តាំងពីដំណាក់កាលនៃការហែក និងហាលស្លឹកចេក លាង និងទុកអង្ករដំណើបឱ្យស្ងួត រៀបចំវេច ការចង និងដំណាក់កាលចុងក្រោយគឺស្ងោរ ឬចំហុយ ឬដុត ឬបំពង ដែលតម្រូវឱ្យអ្នកចម្អិនត្រូវមើលភ្លើងឱ្យបានដិតដល់ ប្រែនំទៅមកៗ និងត្រូវចំណាយពេលច្រើនម៉ោងដើម្បីឱ្យនំឆ្អិនបានល្អ។

ដោយមើលឃើញចំណុចទាំងនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំបង្កើតព្រឹត្តិការណ៍ «តោះ…!ទៅវេចអន្សមរួមគ្នា» ដើម្បីជំរុញឱ្យយុវជន ក៏ដូចជាមហាជនខ្មែរទូទៅមានឱកាសបានជួបជុំគ្នា បង្កើនមិត្តភាព សាមគ្គីភាព និងបង្វែរការចាប់អារម្មណ៍មកលើការចម្អិន និងការវេចនំអន្សម ដោយបង្កើតបរិយាកាសរីករាយ រំលឹកអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ ញាតិសណ្តាន និងមិត្តភក្តិ ផ្សារភ្ជាប់ក្តីស្រឡាញ់ទៅនឹងប្រពៃណីខ្មែរ បង្ហាញនូវវប្បធម៌នៃការចែករំលែក ការស្រឡាញ់រាប់អាន និងចេះជួយយកអាសារទុក្ខធុរៈគ្នាទៅវិញទៅមក ដើម្បីសម្រេចគោលដៅរួម។
ក្រៅពីនេះ តាមរយៈព្រឹត្តិការណ៍ «តោះ…! ទៅវេចអន្សមរួមគ្នា» ក៏ជាវេទិកាផ្តល់នូវចំណេះដឹងដល់អ្នកចូលរួមស្វែងយល់បន្ថែមអំពីនំខ្មែរ និងដំណើរការនៃការវេចនំ ការចម្អិននំខ្មែរ ដែលដូនតាយើងបានបន្សល់ទុក និងបំផុសស្មារតីដល់ប្រជាជនខ្មែរ ជាពិសេសយុវជន ឱ្យយកចិត្តទុកដាក់ចូលរួមបន្តថែរក្សាប្រពៃណីទំនៀមទម្លាប់ដែលដូនតាបានបន្សល់ទុក ហើយថែមទាំងបានផ្ដល់ឱកាសឱ្យអាជីវករ និងពាណិជ្ជករធុនតូចអាចតាំងបង្ហាញពីម្ហូបអាហារដែលពាក់ព័ន្ធនឹងនំអន្សម រួមទាំងប្រភេទនំខ្មែរផ្សេងៗទៀតដែលជាផលិតផលអាហារផ្ទាល់ខ្លួន។
សូមទទួលយកនូវភាពរីករាយ ដោយការចូលរួមនៅក្នុងព្រឹត្តិការណ៍ «តោះ…! ទៅវេចអន្សមរួមគ្នា» ដើម្បីបង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព និងទទួលបានចំណេះដឹងបន្ថែម ជាពិសេសចូលរួមថែរក្សាប្រពៃណីវប្បធម៌ទាំងអស់គ្នា៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/09/2023
ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....
អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2025
ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2024
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន
ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...
ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2026
បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងបើកទទួលពាក្យស្នើសុំពីនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2023
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...






























