ឯកឧត្តម អ៊ុង បូរាត ៖ អនុវត្តន៍ស្តង់ដាសាលារៀនគំរូ គឺត្រូវផ្តោតលើការសម្រេចផែនការ បំពេញបន្ថែម និងភាពបត់បែន

ស្ដង់ដាសាលារៀនគំរូគឺគិតអំពីគណនេយ្យភាព និងសហគមន៍ ដែលត្រូវមានការកែលម្អ និងចូលរួមលើកទឹកចិត្ត ហើយដើម្បីធ្វើឱ្យមានប្រសិទ្ធភាព គឺត្រូវផ្តោតខ្លាំងលើការសម្រេចផែនការ បំពេញបន្ថែម និងភាពបត់បែន។ នេះជាប្រសាសន៍របស់ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមបន្តថា ការដាក់ឱ្យអនុវត្តន៍ស្តង់ដាសាលារៀនគំរូ នឹងជួយលើកកម្ពស់ភាពច្នៃប្រតិដ្ឋ និងនវានុវត្តន៍នូវកម្រិតសាលារៀន ក្នុងការជំរុញឱ្យដំណើរការមួយក្នុងបរិបទថ្មី ដែលហៅថាឌីជីថល ឬឧស្សាហកម្មជំនាន់ទី៤ ដោយសាលារៀនត្រូវប្រែក្លាយឱ្យថ្មីជាងមុន រួមទាំងការបំពេញភារកិច្ចរបស់គ្រូ ការគ្រប់គ្រងរបស់នាយកសាលា និងការរៀនសូត្ររបស់សិស្ស។

តម្រូវការ សិក្សារៀនសូត្រ សម័យនេះមិនដូចមុនទេ សិស្សត្រូវការរៀនច្រើនជាងមុន សិស្សអាចដឹងច្រើនជាងគ្រូ អញ្ចឹងរបៀបនៃការបង្រៀនរបស់គ្រូ ត្រូវមានការផ្លាស់ប្តូរដែរ។ ហើយរបៀបនៃការបង្រៀនផ្លាស់ប្តូរ នោះសាលារៀនត្រូវធ្វើការផ្លាស់ប្តូរផងដែរ…

ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋលេខាធិការក្រសួងអប់រំ យុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វជន និងកីឡាបន្ថែមថា ជួលកាលនាយកសាលា ឬក៏គណៈគ្រប់គ្រងដែលទទួលបានការបំប៉ន ឬនាយកទទួលបន្ទុកតួនាទីថ្មីៗ និងនាយកដែលបានបំពេញការងារច្រើនឆ្នាំហើយ ក្នុងករណីខ្លះពួកគាត់មិនបានដឹងថារូបភាពពេញលេញនៃសាលារៀនគំរូមានអ្វីខ្លះនោះទេ ដែលជាហេតុការដឹងច្បាស់បន្ថែមអំពីនិយមន័យគឺមានភាពចាំបាច់មុននឹងផ្តើមអនុវត្តន៍។ ទន្ទឹមគ្នានោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯកឧត្តម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏បានរំលេចឱ្យដឹងបន្ថែមថា កំឡុងពេលអនុវត្តន៍ក៏មានគុណវិបត្តិកើតមានដែរ គឺការធ្វើផែនការ ការដាក់ចេញនូវវិធានការ តាមរបៀបពីលើចុះក្រោម។ យ៉ាងណាមិញ ដើម្បីជៀសគុណវិបត្តិនេះ គឺត្រូវមានការបំពេញរាល់ចន្លោះខ្វះខាតទាំងឡាយ។

អ៊ីចឹង! នៅក្នុងបរិបទថ្មីនេះ ការអនុវត្តស្តង់ដាសាលារៀនគំរូ មិនមែនផ្លាស់ប្តូរទេ គឺបំពេញបន្ថែម យើងត្រូវអនុវត្តន៍ ការធ្វើផែនការ ការគ្រប់គ្រងពីក្រោមឡើងលើ។

ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម អ៊ុង បូរាត មានប្រសាសន៍ថា  ដោយសារតែភាពខុសប្លែកគ្នាយ៉ាងច្រើននៃសាលារៀន វាបង្កើតបានជាភាពច្នៃប្រតិដ្ឋច្រើន ដែលគោលនយោបាយរបស់ក្រសួង និងវិធានការ របស់ក្រសួងមិនអាចគ្របដណ្តប់អស់នោះទេ គឺទាមទារឱ្យធ្វើផែនការប្រមូលរាល់នវានុវត្តន៍ និងការច្នៃប្រឌិតថ្មីៗ ថែមទាំងវិធានការដែលអាចអនុវត្តន៍បាននៅសាលារៀន ដែលបានរៀបពីក្រោមឡើងលើ។ ចំពោះថ្នាក់ជាតិមានតួនាទីសម្របសម្រួល និងកំណត់នូវក្របខណ្ឌការងារឡើងវិញ ដែលនេះគឺជាគុណសម្បត្តិមួយទៀត នៃការអនុវត្តស្ដង់ដាសាលារៀនគំរូ។

ការអនុវត្តស្ដង់ដាសាលារៀនគំរូ គឺជាការអនុវត្តមួយ ដែលយើងហៅថា ការគ្រប់គ្រងផ្តោតលើលទ្ធផល។ តែយ៉ាងណា ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា បើសិនជាសាលារៀនដំណើរការធម្មតា ប៉ុន្តែគ្រាន់តែធ្វើឱ្យមានរបៀបរៀបរយនៃការគ្រប់គ្រង ពេលនោះប្រហែលជាលទ្ធផល និងកើនឡើង ដោយការធ្វើតាមលំដាប់លំដោយ មានឯកសារពិនិត្យផ្ទៀងផ្ទាត់ជាដើម។

ការសម្រេចផែនការសាលារៀនគំរូ គឺជាគោលនយោបាយ និងផែនការគឺជាបុព្វហេតុទីមួយ បើជជែកអំពីការគ្រប់គ្រង ត្រូវតែចេះធ្វើផែនការ បន្ទាប់មកទៀតគឺការអនុវត្ត ហើយការតាមដានជាចំណុចចុងក្រោយ

ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

នៅមានចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺនៅក្នុងបរិបទនៃស្តង់ដាសាលារៀនគំរូគឺ ប្តូរទៅជាកំណត់លទ្ធផលនៃការសិក្សារបស់សិស្ស និងការបំពេញការងាររបស់គ្រូជាគោល។ ហើយក្នុងរូបភាពបន្ទាប់នៃសាលារៀនគំរូគឺ ត្រូវតែបញ្ជាក់ច្បាស់ៗជាមួយសហគមន៍ ជាមួយសិស្ស តាមរយៈការធ្វើត្តេសស្តង់ដា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា អ្វីដែលបន្ថែមថ្មីក្នុងស្តង់ដាសាលារៀន គឺការយកចិត្តទុកដាក់ លើសុខភាពអនាម័យ ទោះមិនមែនជារឿងប្លែកថ្មីក៏ពិតមែន ប៉ុន្តែវាជាចំណុចមួយដែលត្រូវការផ្តោតបន្ថែម និងទាមទារឱ្យថ្នាក់ជាតិ មានការនិយាយឱ្យបានច្បាស់លាស់ អំពីស្វ័យភាពរបស់សហគមន៍ និងអាណាព្យាបាល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...