កញ្ញា វ៉ាន់ ស្រីពេជ្រ ៖ ទឹកស្អាត និងអនាម័យ សំខាន់សម្រាប់ក្មេងស្រីអំឡុងពេលមករដូវ

កណ្ដាល៖ រស់នៅក្នុងភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កញ្ញា វ៉ាន់ ស្រីពេជ្រ បានមើលឃើញពីសារៈសំខាន់នៃការថែរក្សាអនាម័យអំឡុងពេលមករដូវរបស់ក្មេងស្រី និងលើកទឹកចិត្តឱ្យស្រ្តី និងក្មេងស្រីមានភាពក្លាហាននិយាយអំពីបញ្ហាប្រឈមដោយបើកចំហ និងគ្មានភាពខ្មាស់អៀន ។

កញ្ញា វ៉ាន់ ស្រីពេជ្រ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែងក្នុងខេត្តកណ្ដាល បានប្រាប់ឱ្យដឹងថា ការថែរក្សាអនាម័យអំឡុងពេលមករដូវ និងការរៀបចំខ្លួនអំឡុងពេលមករដូវដំបូង គឺរូបនាងទទួលការណែនាំពីម្តាយដូចជា ការផ្លាស់ប្តូរសំឡីអនាម័យឱ្យបានញឹកញាប់ ការលាងសំអាត ខោទ្រនាប់ត្រូវតែស្ងួត ងូតទឹកឱ្យបានស្អាត និងទុកដាក់សំឡីអនាម័យដែលប្រើរួចឱ្យបានត្រឹមត្រូវ។

យុវតីវ័យ២៤ឆ្នាំរូបនេះ បន្ថែមថា កង្វះទឹកស្អាតប្រើប្រាស់ ជាបញ្ហាប្រឈមសម្រាប់រូបនាងអំឡុងពេលមករដូវ ជាពិសេសអំឡុងពេលប្រើប្រាស់អណ្ដូងស្នប់ ខ្វះទឹកប្រើប្រាស់ គឺត្រូវកាត់បន្ថយទឹកប្រើប្រាស់ក្នុងការលាងសម្អាត និងមិនបានដឹងទូលំទូលាយទាក់ទងនឹងផលប៉ះពាល់នៃការប្រើប្រាស់ទឹកមិនស្អាត។ ស្រីពេជ្រ បន្តថា ដោយសារជីវភាពជួបការលំបាក រូបនាង​ក៏បានប្រើប្រាស់ទឹកអណ្ដូងដើម្បីដោះទាល់ ខណៈទឹកអណ្ដូងដែលធ្លាប់ប្រើច្រើនមានពណ៌លឿង និងសម្បូរជាតិបារ៉ត គ្មានអនាម័យ។

កញ្ញា វ៉ាន់ ស្រីពេជ្រ

“ខ្ញុំមានអារម្មណ៍ធុញទ្រាន់ពេលជិតអស់ទឹកប្រើប្រាស់ ព្រោះត្រូវបូម ហើយពេលរដូវប្រាំងម្ដងៗបូបទឹកមិនចេញ ទឹកមិនមានអនាម័យ ហើយត្រូវចំណាយថវិកាច្រើនទៀត”

ក្រោយមក នៅឆ្នាំ២០១៧ ទើបក្រុមគ្រួសាររបស់ ស្រីពេជ្រ ភ្ជាប់បណ្តាញទឹកស្អាតពីក្រុមហ៊ុនឯកជនក្នុងភូមិ ហើយឈប់ប្រើប្រាស់អណ្ដូងស្នប់ និងប្រើប្រាស់ទឹកភ្លៀងសម្រាប់ងូត និងបោកសម្អាតសម្លៀកបំពាក់ប៉ុណ្ណោះ។ ស្រីពេជ្រ និយាយថា ការត្រឡប់មកប្រើប្រាស់ទឹកស្អាត គឺមានភាពងាយស្រួល និងមានអនាម័យខ្ពស់ មិនមានផលប៉ះពាល់ដល់សុខភាព។

យុវតីមកពីស្រុកកៀនស្វាយ ខេត្តកណ្តាលរូបនេះ បានបញ្ជាក់បន្ថែមថា ចំពោះបញ្ហាប្រឈមរបស់ស្រ្តី និងក្មេងស្រីនៅពេលកង្វះអនាម័យអំឡុងពេលមករដូវ រួមមាន ទី១. មិនហ៊ានចេញទៅខាងក្រៅ ខ្មាស់អៀនច្រើន ដោយសារអត់អនាម័យនាំឱ្យមានក្លិន និងខ្វះទំនុកចិត្តចំពោះខ្លួនឯង។ ទី២.ទាក់ទងនឹងសុខភាពរបស់ខ្លួនឯងផ្ទាល់ កាលណាអត់មានអនាម័យ ទ្វារមាសងាយមានមេរោគ ឬបាក់តេរី ហើយនៅពេលមិនបានលាងសម្អាតឱ្យបានត្រឹមត្រូវ នឹងប្រឈមជម្ងឺផ្សេងៗ ប៉ះពាល់ដល់សុខភាពបន្តពូជ ឬអាចអត់មានកូននៅថ្ងៃអនាគត។

កញ្ញា វ៉ាន់ ស្រីពេជ្រ បន្តថា កត្តាការអប់រំ គឺជាផ្នែកមួយសំខាន់ដែលធ្វើឱ្យរូបនាងហ៊ាននិយាយពីបញ្ហាអនាម័យ និងការប្រើប្រាស់ទឹកស្អាតក្នុងពេលមករដូវជាសាធារណៈ។ ទន្ទឹមគ្នានេះ ស្រ្តី ឬក្មេងស្រីដែលទទួលបានការយល់ដឹងតាមរយៈការអាន និងការអប់រំនៅស្ថាប័នរដ្ឋ និងឯកជន ឬអង្គការជាដើម ពួកគាត់មានការយល់ដឹង មានភាពក្លាហាន ដឹងព័ត៌មានច្រើន ដូច្នេះ ពួកគាត់ហ៊ាននិយាយដោយបើកចំហពីរឿងបញ្ហារបស់ស្រី ធ្វើឱ្យពួកគាត់មានដំណោះស្រាយ និងមានចំណេះដឹងសម្រាប់ខ្លួនគាត់។

ជាមួយគ្នានេះ កញ្ញា រឹមផាត បុប្ផាភួង ជាមន្រ្តីកម្មវិធីតស៊ូមតិនិងបណ្ដាញ នៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) និយាយថា កន្លងមកអង្គការ GADC បានបញ្ជ្រាបចំណេះដឹងដល់ក្មងស្រីផ្ដោតសំខាន់ទៅលើការថែរក្សាសុខភាពពេលមករដូវ ឱ្យក្មេងស្រីចេះថែរក្សាអនាម័យ  ការត្រៀមខ្លួនមុនពេលមករដូវ ការផ្លាស់ប្តូរសំឡីអនាម័យជាប្រចាំដើម្បីការពារពីការកើតមេរោគ និងលើកទឹកចិត្តដល់ក្មេងស្រីទៅពិនិត្យសុខភាពនៅគ្លីនិកជំនាញដើម្បីតាមដានពីបញ្ហារបស់ខ្លួននៅពេលមករដូវ ឬបញ្ហារោគស្រ្តីផងដែរ។

មន្រ្តីកម្មវិធីតស៊ូមតិនិងបណ្ដាញ នៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) បញ្ជាក់បន្ថែមថា ទឹកស្អាតពិតជាមានភាពចាំបាច់ណាស់សម្រាប់ផ្តល់ឱ្យក្មេងស្រីប្រើប្រាស់ក្នុងការថែទាំអនាម័យកំឡុងពេលមករដូវ និងក្រោយពេលមករដូវ។ ការផ្តល់ទឹកស្អាតសម្រាប់ប្រើប្រាស់ដល់ក្មេងស្រីគឺជាការពង្រឹងសិទ្ធិអំណាចមួយដែលផ្តល់ឱកាសឱ្យក្មេងស្រីបានចូលរួមយ៉ាងពេញលេញនៅក្នុងសាលា និងសហគមន៍។

កញ្ញា រឹមផាត បុប្ផាភួង

“ការថែរក្សាអនាម័យពេលមករដូវរបស់ក្មេងស្រីពិតជាសំខាន់ណាស់ព្រោះវាបានការពារក្មេងស្រីពីការកើតមេរោគផ្សេងៗ ក្រៅពីនេះក្មេងស្រីអាចមានភាពក្លាហានក្នុងការនិយាយប្រាប់ទៅមនុស្សជុំវិញខ្លួនដើម្បីទទួលបានការគាំទ្រផ្សេងៗដូចជា សម្ភារៈសំឡីអនាម័យ បង្គន់អនាម័យ ទឹកស្អាត សាប៊ូ ជាដើម”

លោក ហង់ ហ៊ីប៊ុណ្ណា អ្នកឯកទេសទឹកស្អាត និងអនាម័យនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា បើផ្អែកតាមការស្រាវជ្រាវមួយបានបង្ហាញថា ស្ត្រីម្នាក់អាចមករដូវរហូតដល់៣ពាន់ថ្ងៃក្នុងមួយជីវិត ឬស្មើនឹងរយៈពេល ០៨ឆ្នាំ ហើយបើគិតជាសំណល់សំឡីអនាម័យដែលស្រ្តីប្រើប្រាស់រួចរាល់មានចំនួនច្រើនលើសលប់។ លោកបន្តថា ការបញ្រ្ជាបចំណេះដឹងក្នុងការថែរក្សាអនាម័យអំឡុងពេលមករដូវរបស់ក្មេងស្រី និងអប់រំឱ្យក្មេងស្រីឱ្យ​ចេះទុកដាក់សំឡីអនាម័យបានត្រឹមត្រូវ គឺជារឿងដែលគួរចូលរួមយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តន៍ ។

គួរជម្រាបជូនថា នៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គោលដៅទី៦ (SDG6) ចំណុច ៦.២ ត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានគ្រប់គ្រាន់ និងសមធម៌នូវអនាម័យសម្រាប់ប្រជាជនគ្រប់រូប និងបញ្ចប់ការ​បន្ទោបង់ពាសវាលពាសកាល ផ្ដោតការយកចិត្តទុកដាក់លើតម្រូវការរបស់ស្ត្រី និងកុមារី និងប្រជាជនដែលរស់នៅក្នុងស្ថានភាពងាយរងគ្រោះ។ ក្នុងន័យនេះ សំដៅគិតដល់បញ្ហាអនាម័យពេលមករដូវរបស់ស្រ្តីនិងក្មេងស្រីឱ្យកាន់តែប្រសើរជារឿងសំខាន់ដែលគ្រប់គ្នាចូលរួមដោះស្រាយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...