ក្រសួងកំណត់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣

ភ្នំពេញ – ក្នុងសេចក្តីណែនាំចុះថ្ងៃទី១១ ខែមេសា ក្រសួងអប់រំ យុវជន និង​កីឡា បានកំណត់យក​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប​ សម្រាប់ឆ្នាំសិក្សា​២០២២-២០២៣។

បើយោង​តាម​សេចក្តីណែនាំនោះ ការទទួលពាក្យ​សុំ​ចុះ​ឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ នឹង​ធ្វើ​ឡើង​នៅ​តាម​វិទ្យាល័យ ដោយ​ចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២៣ ។ ចំពោះបេក្ខជនដែលដាក់ពាក្យប្រឡង ត្រូវ​បំពេញ​សំណុំ​លិខិតមួយ​ចំនួនដូចជា ពាក្យ​សុំ​ចុះឈ្មោះប្រឡង​របស់បេក្ខជន​ចំនួន១ច្បាប់ (បំពេញដោយដៃបេក្ខជនផ្ទាល់), វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សា​បឋមភូមិ​ចំនួន ១សន្លឹក (ច្បាប់ថតចម្លង), សំបុត្រ​កំណើត ឬសំបុត្រ​បញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រ​កំណើត ឬសេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត ចំនួន១សន្លឹក (ច្បាប់ថតចម្លង), បង្កាន់ដៃបង់សិទ្ធិប្រឡង ចំនួន១សន្លឹក និង​សៀវភៅសិក្ខាគារិក (ចំពោះសិស្សសាលាឯកជន)។

ក្នុងនោះដែរ សម្រាប់បេក្ខភាពប្រឡង ក៏ចាំបាច់ត្រូវមានលក្ខខណ្ឌដូចជា ៖ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា​បឋមភូមិ, បានរៀនគ្រប់កម្រិតថ្នាក់​នៅមធ្យម​សិក្សា​ទុតិយភូមិ, បាន​រៀនចប់កម្មវិធី​សិក្សា​ថ្នាក់ទី១២, បានគោរពត្រឹមត្រូវ​តាមបទបញ្ជា​ផ្ទៃក្នុង​សម្រាប់គ្រឹះស្ថានមធ្យមសិក្សា, ត្រូវ​បាន​វាយតម្លៃផ្នែក​សីលធម៌​ប្រចាំឆ្នាំ ចាប់ពីមធ្យមឡើងទៅ និងមានមធ្យមភាគ​ពិន្ទុ​ប្រចាំឆ្នាំ​ចាប់ពី ២៥.០០ឡើងទៅ។

ដោយឡែកបេក្ខភាពដែលអាចនឹងត្រូវ​លុប​ឈ្មោះចេញវិញ ឬមិនអនុញ្ញាតឱ្យ​ចុះឈ្មោះប្រឡង គឺផ្អែកទៅលើករណីមួយចំនួនដូចជា ៖ សិស្សមានមធ្យម​ភាគពិន្ទុប្រចាំឆ្នាំក្រោម ២៥.០០ , សិស្សគ្មានមធ្យមភាគពិន្ទុ​ប្រឡង​ឆមាស, ឈប់ឥតច្បាប់​ក្នុងពេល​ប្រឡងឆមាស​មុខវិជ្ជាណាមួយ, ឈប់មានច្បាប់​ក្នុងពេលប្រឡងឆមាសចាប់ពី ៣មុខ​វិជ្ជាឡើងទៅ, សិស្សអវត្តមានឥតច្បាប់​លើសពី​៣០ដងឡើងទៅ, អវត្តមានឥតច្បាប់ និងមានច្បាប់​លើសពី ៤០ដងឡើងទៅ, អវត្តមានមានច្បាប់លើសពី ៥៥ដងឡើងទៅ ដោយអវត្តមានសិស្សថ្នាក់ទី១២ គិតត្រឹម ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ​២០២៣។

យ៉ាងណាក៏ដោយ ដើម្បីឱ្យ​បញ្ជៀសបាន​នូវ​បាតុភាព និង​ភាពអសកម្ម​ក្នុង​ការ​លុបបេក្ខភាព នៅ​តាមគ្រឹះស្ថានមធ្យមសិក្សា ក្រសួងអប់រំ​បាន​កំណត់​ឱ្យ​ នាយក នាយិកា​គ្រឹះស្ថាន​មធ្យមសិក្សា ត្រូវ​បើក​ការប្រជុំ​ក្រុមប្រឹក្សា​វិន័យ​សិក្សា ដោយ​មាន​កំណត់ហេតុប្រជុំ និង​បញ្ជីវត្តមានច្បាស់លាស់, រួសរាន់បិទផ្សាយ​បញ្ជិដកបេក្ខភាពប្រឡង ដែលបានសម្រេច​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សាវិន័យសិក្សា នៅ​លើ​បញ្ជរព័ត៌មាន​នៅមុខ​ទីចាត់ការសាលាប្រកបដោយស្មារតីទទួលខុសត្រូវ មុន​នឹង​បញ្ជូន​មកក្រសួងតាមកាលកំណត់, កោះប្រជុំក្រុមប្រឹក្សាវិន័យ​សិក្សា​ជាថ្មី ដើម្បី​ពិនិត្យ និង​សម្រេច ក្នុងករណីមានការប្តឹងតវ៉ា ដែលមានហេតុផល​ច្បាស់លាស់លើ​ការ​លុប​បេក្ខភាពប្រឡងនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...