សម្តេចតេជោអំពាវនាវដល់ប្រជាពលរដ្ឋ​ចូលរួមទទួលភ្ញៀវ សម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេមលើកទី៣២

ភ្នំពេញ – នៅសល់ប្រមាណ​២សប្តាហ៍​ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ នៃការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍​លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹង​ឈានមកដល់ ក្នុងនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ការអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នក​រស់​នៅ​រាជធានីភ្នំពេញ ចូលរួមទទួលភ្ញៀវសម្រាប់ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តមួយនេះ។

សម្តេចតេជោមានប្រសាសន៍ថា នៅសល់តែ​១៥ថ្ងៃទៀត​ប៉ុណ្ណោះ ស៊ីហ្គេម នឹង​ចូលមកដល់ ដូច្នេះ សូមបងប្អូន​ប្រជាពលរដ្ឋ​ចូលរួមទាំងអស់គ្នា​ដើម្បីទទួលភ្ញៀវរបស់យើង។ សម្តេចបន្តថា ភ្ញៀវរបស់យើង​នៅ​ឆ្នាំនេះ យើងធ្វើខុសប្លែកពីគេ ដោយ​កីឡាករដែលចូលរួមប្រកួតស៊ីហ្គេមទាំងអស់​នឹង​មិន​តម្រូវ​ឱ្យ​បង់ថ្លៃដូចប្រទេសដទៃធ្លាប់យកនោះទេ ។ សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ទោះបី​លក្ខន្តិកៈ​តម្រូវ ក៏​ប៉ុន្តែកម្ពុជា​ជា​ប្រទេស​តូច ប៉ុន្តែបេះដូងធំ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា

” ឥឡូវកម្ពុជាទទួលកីឡាករដែលចូលរួមប្រកួតស៊ីហ្គេមដោយ​មិន​មានការ​បង់ថ្លៃដូចប្រទេសដទៃធ្លាប់យកនោះទេ… “

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា ការសម្រេចដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ប្រតិភូកីឡាមក​ពីបណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ទាំងអស់ នឹងមិនបង់ថ្លៃ​ចំនួន ៥០ដុល្លារ​ក្នុង​ម្នាក់ៗ ក្នុង​១ថ្ងៃៗ ដល់ម្ចាស់ផ្ទះកម្ពុជា​នោះ ជាការសម្រេចចិត្ត​ដ៏វិសេសវិសាលមួយ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិស៊ីហ្គេម ហើយ​ក្នុង​នាម​ជាម្ចាស់ផ្ទះ នឹងគោរពនូវ​ការ​សម្រេចចិត្ត​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា នៅឆ្នាំ​២០២៣នេះ កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ​នៃព្រឹត្តិការណ៍កីឡាធំៗចំនួន២ គឺព្រឹត្តិការណ៍​កីឡាស៊ីហ្គេមលើកទី៣២ និងព្រឹត្តិការណ៍​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។ ក្នុងនោះ ព្រឹត្តិការណ៍​កីឡាស៊ីហ្គេមលើក​ទី​៣២ នឹង​មាន​ប្រទេស​ចំនួន​១១​ចូលរួមប្រកួតប្រជែងលើ​ប្រភេទ​​កីឡា​ចំនួន​៣៧ ស្មើនឹង ៥៨១​វិញ្ញាសា ដែលត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​​សហព័ន្ធ​​កីឡា​អាស៊ីអាគ្នេយ៍ ហើយ​ព្រឹត្តិការណ៍ស៊ីហ្គេម​នេះ នឹង​ដំណើរ​ការជាផ្លូវការ ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២៣។

ចំណែក​ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សម្រាប់​ក្រុម​អត្តពលិកជនពិការ នឹង​​ដំណើរ​​ការ​ជា​ផ្លូវការ​ពី​ថ្ងៃទី​០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមាន១៣ប្រភេទកីឡាស្មើនឹង ៤៣១វិញ្ញាសា។

យោង​តាម​របាយការណ៍របស់ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានឱ្យដឹងថា ​ប្រតិភូកីឡា​ទាំង​១១ប្រទេសរួមទាំងម្ចាស់ផ្ទះកម្ពុជា ដែល​ត្រៀម​ចូលរួម​ប្រកួត​ប្រជែងយក​មេដាយ​ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាប្រវត្តិសាស្ត្រលើក​ដំបូងនៅកម្ពុជានេះ មានចំនួនសរុប​១២៤០៤​នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...