មន្រ្តីក្រសួងមហាផ្ទៃ ៖ បទល្មើសបច្ចេកវិទ្យាកើតឡើង​ដោយសារពលរដ្ឋមិនប្រុងប្រយ័ត្ន និងមិនមានការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាផ្ទាល់ខ្លួន

ភ្នំពេញ- លើក​ឡើង​នៅ​ក្នុង​​កិច្ច​ពិភាក្សា​ស្តីពី «សន្តិសុខ​បទ​ល្មើស​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​សេដ្ឋកិច្ច និង​សង្គម» ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុជា ២០២២ លោកឧត្តមសេនីយ៍​ទោ គឹម សិរីវុឌ្ឍ អនុប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មូលហេតុដែលធ្វើឱ្យមានជនរងគ្រោះធ្លាក់ក្នុងបទល្មើសបច្ចេកវិទ្យានាពេលកន្លងមក  គឺដោយសារមានប្រជាពលរដ្ឋខ្លះមិនទាន់មានការប្រុងប្រយ័ត្នខ្ពស់ និងមិនមានការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាផ្ទាល់ខ្លួនឱ្យបានល្អនៅឡើយ។

តាមប្រសាសន៍របស់លោក​ឧត្តមសេនីយ៍ទោ គឹម សិរីវុឌ្ឍ ដោយសារតែកត្តារីកចម្រើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា មន្ត្រីអនុវត្តច្បាប់ក៏កំពុងមានបញ្ហាប្រឈមជាច្រើនផងដែរ​ ក្នុងកិច្ចការអនុវត្តការងារសិក្សាស្រាវជ្រាវ ដោយសារ​បទល្មើសខ្លះក៏បានវិវត្តន៍​ និងកើតឡើងតាមរយៈប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ។

លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា កន្លងមកនេះ បទល្មើសភាគច្រើន ដែលនាយកដ្ឋានព័ត៌មានវិទ្យា ទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ គឺបទល្មើសឆបោកប្រាក់តាមបណ្តាញសង្គម និងបទល្មើសជំរិតទារប្រាក់, គំរាមកំហែងតាមរយៈរូបភាពបុគ្គលអាសអាភាស,​ បទល្មើសលួចបន្លំលេខកូដសម្ងាត់គណនីធនាគារ ដែលជនល្មើសប្រើប្រាស់មធ្យោបាយផ្សេងៗជាច្រើនដើម្បីប្រពឹត្តបទល្មើស តួយ៉ាងដូចជា ករណីលួចយកលេខកូដសម្ងាត់ធនាគារ គឺជនល្មើសប្រើគ្រប់មធ្យោបាយ ដូចជា​ តាមរយៈការលួងលោមជនរងគ្រោះផ្ញើលេខកូដឱ្យ ឬខ្ចីទូរស័ព្ទដៃពីជនរងគ្រោះ​ និងតាមរយៈរូបភាពផ្សេងៗទៀតដែលជនល្មើសអាចធ្វើទៅបានជាច្រើនទៀតផងដែរ។ លើសពីនេះទៀត គឺករណីឆបោកប្រាក់តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម គឺបានកើតឡើងយ៉ាងសកម្ម​ និងមានរូបភាពឆបោកផ្សេងៗគ្នាផងដែរ។

យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង​ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងកំណើននៃបទល្មើសបច្ចេកវិទ្យានេះ ដែលក្រសួងបានអនុវត្តនូវច្បាប់គតិយុត្តពាក់ព័ន្ធនានាជាច្រើន។

ស្របជាមួយគ្នានេះដែរ នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ ក៏បានខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មាន និងវីដេអូអប់រំផ្សេងៗជាច្រើន ដើម្បីជួយពន្យល់ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងទូលំទូលាយ​ និងមានការប្រុងប្រយ័ត្នលើសន្តិសុខផ្ទាល់ខ្លួនឱ្យបានល្អប្រកបដោយសុវត្ថិភាពខ្ពស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នៃបទល្មើសបច្ចេកវិទ្យានេះ។

ដូច្នេះ​ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​នៃ​បទល្មើស​បច្ចេកវិទ្យា ពលរដ្ឋ​គ្រប់​រូប​គួរ​ស្វែង​យល់​អំពី​បច្ចេកវិទ្យា ហានិភ័យ​ពាន់​ព័ន្ធ ដោយ​ធ្វើការ​អាន ស្តាប់ ទស្សនា​វី​ដេ​អូ សិក្សា​ស្វែង​យល់ លើ​អត្ថបទ​កាសែត អត្ថបទ​អប់រំ វី​ដេ​អូ​អប់រំ ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេង​ៗ និង​បន្ត​ផ្សព្វផ្សាយ​អប់រំ ចែករំលែក​ជូន​ដល់​សាច់ញាតិ បងប្អូន មិត្តភក្តិ ព្រមទាំង​ចូលរួម​ធ្វើ​សេចក្តីរាយការណ៍​ជូន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ករណី​ជួប​ប្រទះ ឬ​សង្ស័យ​ថា ​ជាបទល្មើស​បច្ចេកវិទ្យា​ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...