សមាជិកគ្រួសារដើរតួសំខាន់ក្នុងការលើកទឹកចិត្តដល់ស្រី្តបំបៅកូនដោយទឹកដោះម្តាយប្រកបដោយជោគជ័យ

រដ្ឋលេខាធិការនៃ​ក្រសួងសុខាភិបាល មានប្រសាសន៍ថា សមាជិកគ្រួសារដើរតួសំខាន់ក្នុងការលើកទឹកចិត្តដល់ស្រី្តបំបៅកូនដោយទឹកដោះម្តាយប្រកបដោយជោគជ័យ ។

លោកជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការនៃ​ក្រសួងសុខាភិបាល មានប្រសាសន៍បញ្ជាក់ថា ការបំបៅ កូនដោយទឹកដោះម្តាយ មានសារៈសំខាន់សម្រាប់សុខភាព និងសុខុមាលភាពរបស់ទារក និងម្តាយ ។  ទន្ទឹមនឹងនេះសមាជិកគ្រួសារ គឺជាចលករយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងលើកទឹកចិត្តដល់ម្តាយក្នុងការបំបៅកូនដោយទឹកដោះម្តាយប្រកបដោយជោគជ័យ។

លើកទឹកចិត្តការបំបៅកូនដោយទឹកដោះម្ដាយ

លោកជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បន្ថែមថា សម្រាប់ស្រ្តីដែលត្រូវត្រលប់ទៅធ្វើការវិញ ពួកគាត់ក៏អាចបន្តបំបៅកូនដោយទឹកដោះរបស់ពួកគាត់បានដដែល តាមរយៈការច្របាច់ទឹកដោះទុក ឬបង្កើតបន្ទប់បំបៅនៅកន្លែងធ្វើការ។ ដូចនេះ កន្លែងធ្វើការ គួររៀបចំទីកន្លែងសមរម្យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ស្រ្តីក្នុងការបំបៅដោះកូន ដោយប្រាកដថាកូនៗរបស់ពួកគាត់មានសុខភាពល្អ និងជៀសផុតពីបញ្ហាកង្វះអាហារូបត្ថម្ភ។

លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសអង្គការហេឡេន ខេលល័រ កម្ពុជា បានលើកឡើងថា ការបំបៅកូនដោយទឹកដោះម្តាយ មិនមែនគ្រាន់តែជាជម្រើសផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាទំនួលខុសត្រូវរួមគ្នាក្នុងការគាំទ្រឪពុក ម្តាយដែលធ្វើការ និងធានាថាកូនៗរបស់ពួកគេមានសុខភាពល្អ។

តាមរយៈការផ្តល់នូវបរិយាកាសអំណោយផល និង ការតស៊ូមតិសម្រាប់គោលនយោបាយគាំទ្រការបំបៅកូនដោយទឹកដោះម្តាយនេះ យើងអាចពង្រឹងសិទ្ធអំណាចដល់ឪពុកម្តាយដែលធ្វើការ ដើម្បីធ្វើឱ្យការបំបៅកូនដោយទឹកដោះម្តាយអាចប្រព្រឹត្តទៅបាន។

បើតាមលោក ហ៊ូ ក្រើន តាមរយៈការប្រើប្រាស់បណ្តាញទំនាក់ទំនងចម្រុះ រួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធ​ផ្សព្វផ្សាយ ​​ដើរ​តួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីការបំបៅកូនដោយទឹកដោះម្តាយ អត្ថប្រយោជន៍ នៃទឹកដោះម្តាយ​ និងការអនុវត្តដ៏ល្អបំផុតដែលម្តាយអាចអនុវត្តតាម។ ការផ្សព្វផ្សាយ និង​ការ​លើក​កម្ពស់​ការ​យល់ដឹង​យ៉ាងសកម្មទាំង​នេះ រួម​ចំណែក​កាត់​បន្ថយ​កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​កុមារ​អាយុក្រោម​៥ឆ្នាំ នៅកម្ពុជា។

ប្រព័ន្ធផ្សព្វផ្សាយមានសារៈសំខាន់​ក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ

យោងតាមអង្គការសុខភាពពិភពលោក និងយូនីសេហ្វ ការបំបៅកូនដោយទឹកដោះម្តាយ គឺជាមធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាពបំផុតមួយក្នុងការទប់ស្កាត់​បញ្ហា​កង្វះអាហារូបត្ថម្ភ និងធានាដល់ការលូតលាស់ និង​ការអភិវឌ្ឍ​ប្រកបដោយ​សុខភាព​ល្អរបស់កុមារ។​ ទឹកដោះម្តាយ ​ពោរពេញទៅដោយសារធាតុ​ចិញ្ចឹម និង​អង្គបដិប្រាណ​ចាំបាច់ទាំងអស់ ដែលទារក​ត្រូវការ ​ដើម្បី​លូតលាស់ និង​មាន​សារៈសំខាន់​សម្រាប់​សុខុមាលភាព​របស់ទារក។ ការ​បំបៅកូន​ដោយ ទឹកដោះម្តាយ​ ក៏ផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពរបស់ម្តាយ រួម​ទាំង​កាត់​បន្ថយ​ហានិភ័យ​នៃជំងឺមហារីកសុដន់ និង​​មហារីកដៃស្បូនផង​ដែរ។

ទោះបីជាការបំ​បៅកូនដោយទឹកដោះម្តាយតែមួយមុខ​គត់​រយៈពេលប្រាំមួយ (០៦) ខែដំបូង បន្ទាប់​ពី​សម្រាលមាន អត្ថប្រយោជន៍ និងការណែនាំដោយយូនីសេហ្វ និងអង្គការ​សុខភាព​ពិភពលោកក្តី​ ក៏អាត្រានៃការអនុវត្តបាន​ថយ​ចុះ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍ចុងក្រោយនេះ។ ការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា បានបង្ហាញថា អត្រា​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះតែមួយ​មុខគត់ បាន​ធ្លាក់​ចុះពី ​៧៤% ក្នុងឆ្នាំ២០១០ មកនៅត្រឹម ៦៥% ក្នុងឆ្នាំ ២០១៤ និងបន្តធ្លាក់ចុះមកនៅត្រឹម ៥០% នៅឆ្នាំ២០២១-​២០២២៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)