ក្រសួងសុខាភិបាលអំពាវនាវដល់អាណាព្យាបាលសិស្ស កុំព្រួយបារម្ភចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ភ្នំពេញ – នាឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដូសទី៦ នៅតាមសាលារៀនក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញកាលពីព្រឹកថ្ងៃចន្ទ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ឪពុកម្ដាយ និងអ្នកអាណាព្យាបាលសិស្សទាំងអស់ កុំព្រួយបារម្ភអំពីគុណភាព និងផលប៉ះពាល់របស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ។ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជាទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា តាមការសង្កេតជាក់ស្ដែងកន្លងទៅ សិស្សានុសិស្សមួយចំនួនបានចាក់វ៉ាក់សាំងត្រឹមត្រូវតាមពេលវេលាកំណត់ ប៉ុន្ដែក៏មានសិស្សានុសិស្សមួយចំនួនទៀតបានអាក់ខានចាក់វ៉ាក់សាំង ដោយសារអាណាព្យាបាលមិនអនុញ្ញាត និងមិនបានណែនាំឱ្យកូនៗ ទៅចាក់វ៉ាក់សាំងតាមកាលកំណត់ក្រោមហេតុផលផ្សេងៗ ។

ទន្ទឹមគ្នានេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍បញ្ជាក់បន្ថែមថា “ខ្ញុំសូមអំពាវនាវដល់មាតា បិតា និងអាណាព្យាបាលរបស់សិស្សនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមកុំមានការព្រួយបារម្ភលើបញ្ហាវ៉ាក់សាំង ព្រោះវ៉ាក់សាំងកូវីដ-១៩ ដែលយើងប្រើប្រាស់បច្ចុប្បន្ន គឺជាវ៉ាក់សាំងដែលទទួលស្គាល់ត្រឹមត្រូវពីអង្គការសុខភាពពិភពលោក” ។

បើតាមលោកជំទាវវេជ្ជបណ្ឌិត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ រួមមាន ដូសទី៣ ដូសទី៤ ដូសទី៥ និងទី៦ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សា នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៦ កុម្ភៈ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមសាលារៀននាពេលនេះ ចូលរួមដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

សូមជម្រាបថា តាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់សុខាភិបាល ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺមានប្រសិទ្ធភាព និងជួយសុខភាពប្រជាជនទាន់ពេលវេលា ព្រមទាំងបង្កលក្ខណៈឱ្យប្រទេសកម្ពុជាអាចបើកប្រទេសដំណើរការឡើងវិញលើគ្រប់វិស័យ ។ មូលហេតុដែលក្រសួងសុខាភិបាលផ្សព្វផ្សាយឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញបន្ដបន្ទាប់រហូតមកដល់ដូសទី៦ គឺដោយសារប្រសិទ្ធភាពវ៉ាក់សាំងដែលចាក់រួចមិនមានពេលវេលាយូរ (ប្រសិទ្ធភាពចន្លោះ៦ ទៅ ៨ខែ) នឹងថមថយវិញ ដែលចាំបាច់ត្រូវតែចាក់ដូសជំរុញ ។ 

គួររំលឹកដែរថា នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យសម្តេចតេជោ (TYDA) បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី ខណ្ឌទួលគោក ដោយមានការអញ្ជើញចូលរួមពិនិត្យពីលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...