ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ក្រសួងអប់រំ នឹងជួយគាំទ្រ​ ពង្រឹងតន្រ្តីក្នុងការ​អប់រំ តាមរយៈការ​រៀបចំកម្មវិធីសិក្សា និង​បណ្តុះបណ្តាលគ្រូ

ក្នុងពិធី​ប្រគល់វិញ្ញាបនបត្រ​វគ្គបណ្តុះបណ្តាល​គ្រូតន្រ្តី សម្រាប់សៀវភៅសិក្សា “តន្រ្តីរីករាយ” កាលពីថ្ងៃទី២៧ វិច្ឆិកា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ក្រសួងអប់រំ នឹងជួយគាំទ្រ​ពង្រឹងតន្រ្តី​ក្នុងការអប់រំ ដើម្បីបណ្តុះទេពកោសល្យ និងស្មារតី​តន្រ្តីដល់កូនខ្មែរ​គ្រប់រូប។

បើតាម​ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអប់រំ​នឹង​រៀបចំ​កម្មវិធីសិក្សា ដោយរចនាកម្មវិធី​សម្រាប់​ការ​អប់រំ​តន្រ្តី​ឱ្យ​បានលម្អិត និងសមស្រប​តាម​កម្រិត​សិក្សា​ជាតិ។ ជាមួយ​គ្នា ក្រសួងក៏ពិចារណា​ក្នុង​ការ​ណែនាំ​ឯកទេស​តន្រ្តី​ទៅ​ក្នុង​កម្មវិធីសិក្សា​នៅ​វិទ្យាស្ថានគរុកោសល្យ ដើម្បីបង្កើតធនធាន​គ្រូបង្រៀន​តន្រ្តីប្រកបដោយ​និរន្តរភាព ហើយ​ជាមួយ​គ្នានេះ ក្រសួងក៏នឹងណែនាំ​ការ​អប់រំ​តន្រ្តី​ទៅ​ក្នុង​កម្មវិធីសិក្សា​នៅតាម​សាលា​រៀននានា ដើម្បីធានាថា កុមារ​កម្ពុជា​គ្រប់រូប​មាន​ឱកាស​រៀន​សូត្រ​ពីសិល្បៈដ៏ថ្លៃថ្លានេះ។

លោកស្រី ទេព សុគន្ធារ៉េត គ្រូបង្រៀនតន្រ្តី នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ មានប្រសាសន៍ថា ទោះជាតន្រ្តីស្ថិត​ក្នុងផ្នែក​អរូបី​ក៏​ពិតមែន ក៏​ប៉ុន្តែ​បើតាម​ការ​សិក្សា និង​បទពិសោធន៍​នៃប្រទេស​ជឿនលឿន ការ​សិក្សា​​ពីតន្រ្តី វានឹង​ជួយ​ឱ្យ​កុមារមានការ​គិតវៃឆ្លាត ហើយ​ពួកគេ​អាច​បន្ធូរអារម្មណ៍តានតឹង​ពីការ​សិក្សា។ លោកស្រីថា នៅពេល​ដែលមនុស្ស​មានអារម្មណ៍ខឹង មួរម៉ៅ តែពេលគេ​បាន​លេងតន្រ្តី នោះ​នឹងធ្វើ​ឱ្យ​អារម្មណ៍នឹងនរមកវិញ។

លោកស្រី សុគន្ធារ៉េត បន្ថែមថា បន្ថែមថា ក្រៅពីជួយផ្នែកអារម្មណ៍ឱ្យរីករាយ តន្រ្តីក៏ជាភាសាភ្លេងតែមួយ ដែលអាចឱ្យមនុស្សមកពីប្រទេសផ្សេងគ្នាអាចលេងភ្លេងជាមួយគ្នាបានតាមរយៈអក្សរភ្លេង។ ​លើសពីនេះ ការរៀនពីតន្រ្តី ក៏ជួយឱ្យមានសាមគ្គីភាព មានទំនាក់ទំនងអន្តរជាតិ ដែលនាំមកនូវសន្តិភាព ពោលគឺការលេងតន្រ្តីដើម្បីសន្តិភាព។

សូមជំរាបជូនថា ដោយមើលឃើញពីគុណតម្លៃរបស់តន្រ្តីចំពោះការសិក្សា ក្រុមវង់តន្រ្តីយុវជនអង្គរ (ANYO) ក្រោមគំនិតផ្តួចផ្តើម​របស់លោកស្រីលោកស្រីបណ្ឌិត Miya Choi គ្រូបង្រៀនព្យាណូស្ម័គ្រចិត្តនៅអនុវិទ្យាល័យវិចិត្រសិល្បៈ អ្នកនិពន្ធ និងជាសាស្រ្តាចារ្យ នៃវិទ្យាសា្ថន Cambodia Presbyterian Theological បានចងក្រងជាសៀវភៅសិក្សា “តន្រ្តីរីករាយ” ចំនួន៦ភាគ សម្រាប់ការ​បណ្តុះបណ្តាល​នៅ​តាមសាលារដ្ឋ និង​ឯកជន ហើយ​បច្ចុប្បន្ន​ គ្រូបង្រៀន​ចំនួន២២រូប ត្រូវ​បានបណ្តុះបណ្តាល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។