ក្រសួងអប់រំជ្រើសរើសគ្រូឧទ្ទេសបង្គោលគាំទ្រការបណ្ដុះបណ្ដាលគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូឧទ្ទេសបង្គោលសម្រាប់គាំទ្រការបណ្ដុះបណ្ដាលគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន ដើម្បីធានាប្រសិទ្ធភាព និងភាពឆ្លើយតបនឹងកំណែទម្រង់សាលាគរុកោសល្យ។

សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសរួមមាន ជាគ្រូបង្រៀនល្អភាសាខ្មែរ និងជាគ្រូបង្រៀនគណិតវិទ្យាល្អ ថ្នាក់ទី១ ថ្នាក់ទី២ ថ្នាក់ទី៣, គ្រូបង្រៀល្អ, គ្រូឧទ្ទេសល្អ, គ្រូឧទ្ទេសថ្នាក់ជាតិ ត្រូវបានផ្ដល់អាទិភាព។ លើសពីនេះ មានសញ្ញាបត្រចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ, មានបទពិសោធន៍បង្រៀន ឬជាគ្រូឧទ្ទេសយ៉ាងហោច ៥ឆ្នាំ, មានចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បាន, មានចំណេះដឹងនិងជំនាញកុំព្យូទ័រច្បាស់ អាចប្រើប្រាស់បានលើកម្មវិធី Microsoft Office ឬកម្មវិធីពាក់ព័ន្ធផ្សេងទៀតកាន់តែប្រសើរ។

ក្រៅពីនេះ បេក្ខជនត្រូវមានមនសិការវិជ្ជាជីវៈ និងការប្ដេជ្ញាចិត្តខ្ពស់បំពេញការងារ មានបុគ្គលិកលក្ខណៈ និងក្រមសីលធម៌ល្អ ព្រមទំាងអាចធ្វើការងារជាបុគ្គល និងជាក្រុម ។ ប្រសិនបើបេក្ខជនមានស្នាដៃបោះពុម្ភអត្ថបទស្រាវជ្រាវនៅក្នុងទស្សនាវដ្ដីស្រាវជ្រាវ ត្រូវបានផ្ដល់អាទិភាព។

បេក្ខជនត្រូវភ្ជាប់មកជាមួយសំណុំពាក្យសុំចុះឈ្មោះរបស់បេក្ខជន បេក្ខនារី នឹងត្រូវពិនិត្យ ដើម្បីជ្រើសរើសបេក្ខជន បេក្ខនារី ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (ការជ្រើសរើសដំបូង)។ បេក្ខជន បេក្ខនារី ដែលបានជ្រើសរើសដំបូង ត្រូវធ្វើបទបង្ហាញក្នុងរយៈពេលកំណត់មួយ បន្ទាប់មកត្រូវឆ្លងកាត់ការសម្ភាសន៍ជាមួយគណៈកម្មការវាយតម្លៃ។ ចំពោះអត្ថប្រយោជន៍ទទួលបាន រួមមាន ការវាយតម្លៃ និងការទទួលស្គាល់ជាគ្រូឧទ្ទេសល្អ បន្ទាប់ពីឆ្លើយតបបានទៅនឹងសមិទ្ធកម្មប្រចាំឆ្នាំ និងឱកាសក្នុងការអភិវឌ្ឍវិជ្ជាជីវៈ និងគន្លងអាជីព។

បេក្ខជន និងបេក្ខនារីដែលចាប់អារម្មណ៍អាចចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥:០០នាទីល្ងាច។ បេក្ខជន បេក្ខនារីអាចទាញពាក្យសុំចុះឈ្មោះ តាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ឬសាកសួរព័ត៌មានលំអិត ទាក់ទងទៅកាន់លោកបណ្ឌិត ឈូក ច័ន្ទឆាយា អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ តាមរយៈទូរស័ព្ទលេខ ០១២ ៧១៩ ១៩៨៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...