លោក ហេង សុខឡាយ ៖ យើងគួរប្រើ ChatGPT ក្នុងផ្លូវដ៏ត្រឹមត្រូវ

ភ្នំពេញ – ChatGPT គួរតែត្រូវបានប្រើសម្រាប់ជាជំនួយក្នុងការសិក្សា និងស្រាវជ្រាវ ព្រោះវាអាចជួយសិស្សនិស្សិតពង្រឹងការគិតបែបត្រិះរិះ ព្រមទាំងជាមធ្យោបាយសិក្សាមួយដ៏ឆ្លាតវៃ ក្នុងយុគសម័យនៃការរីកចម្រើននៃបច្ចេកវិទ្យាជាន់ខ្ពស់។ នេះបើតាមការលើកឡើងរបស់លោក ហេង សុខឡាយ អ្នកស្រាវជា្រវ និងគ្រូបង្រៀន នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងសិក្ខាសាលាក្រោមប្រធានបទ «ChatGPT for Higher Education: To Ban, or Not To Ban» ដែលរៀបចំ​ឡើងដោយ​សាកលវិទ្យាល័យខេមតិច កាលពីពេលថ្មីៗនេះ។

លោក ហេង សុខឡាយ បានពន្យល់អំពីបច្ចេកវិទ្យា ChatGPT ថា វាជាបច្ចេកវិទ្យាថ្មី និងចុងក្រោយបង្អស់របស់មជ្ឈមណ្ឌលស្រាវជ្រាវ Open AI ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ វាគឺជា Chatbot ដែលផ្ទុកនូវទិន្នន័យយ៉ាងទូលំទូលាយ និងមានសមត្ថភាពឆ្លើយនូវរាល់សំណួរបានយ៉ាងឆាប់រហ័ស នៅពេលមនុស្សចោទសួរ។ បច្ចេកវិទ្យានេះ មានលក្ខណៈខុសគ្នាបន្តិចទៅនឹង Google ត្រង់ថា តាមរយៈ Google យើងអាចស្វែងរកប្រភពព័ត៌មាន និងទិន្នន័យជាច្រើននៅលើអ៊ីនធឺណិត ប៉ុន្តែវេទិកានេះមានតែទិន្នន័យ ដែលត្រូវបានគេបញ្ចូលទៅក្នុងអ៊ីនធឺណិតប៉ុណ្ណោះ។ ខណៈការសន្ទនាជាមួយ ChatGPT ប្រៀបដូចជា យើងកំពុងសន្ទនាជាមួយអ្នកជំនាញ ឬសាស្ត្រាចារ្យតែម្ដង។

លោកបន្តថា បច្ចុប្បន្ន យើងអាចប្រើ ChatGPT ដើម្បីសរសេរកូដ បកប្រែអត្ថបទ រៀបចំកម្មវិធីសិក្សា ដោះស្រាយលំហាត់គណិតវិទ្យា សង្ខេបអត្ថបទ ធ្វើការរំលឹកទ្រឹស្តីសម្រាប់អ្នកស្រាវជ្រាវ (literature review) សរសេរគោលនយោបាយ (research policy) បង្កើតគម្រោងអាជីវកម្ម បង្កើតយុទ្ធសាស្ត្រទីផ្សារ រួមទាំងសរសេរសំណេររឿង និងអត្ថបទជាដើម។

បើទោះជា ChatGPT ផ្ដល់នូវអត្ថប្រយោជន៍ច្រើនពិតមែន ប៉ុន្តែវាក៏មានគុណវិបត្តិមួយចំនួនផងដែរ ដូចជា ទិន្នន័យ និងព័ត៌មានផ្សេងៗក្នុងឆាត ChatGPT គឺមាននៅត្រឹមឆ្នាំ ២០២១ប៉ុណ្ណោះ។ ប្រសិនបើចង់ដឹងព្រឹត្តិការណ៍ ឬរឿងរ៉ាវដែលកើតក្រោយឆ្នាំនេះ ChatGPT មិនមានទិន្នន័យនោះទេ។ ម្យ៉ាងទៀត វាមិនអាចផ្ដល់នូវចម្លើយត្រឹមត្រូវគ្រប់ពេលឡើយ មានទិន្នន័យ ព័ត៌មាន និងប្រភពមួយចំនួន មានភាពលម្អៀង និងមិនត្រឹមត្រូវ។ លើសពីនេះ ប្រសិនបើអ្នកកំពុងធ្វើការនៅស្ថាប័ន ឬក្រុមហ៊ុន ដែលតម្រូវឱ្យរក្សាទិន្នន័យជាសម្ងាត់ អ្នកមិនគួរប្រើ ChatGPT ដើម្បីបំពេញការងារនោះទេ ព្រោះទិន្ន័យទាំងនោះ អាចនឹងត្រូវគ្រប់គ្រងដោយ OpenAI ឬលួចដោយក្រុមហ៊ុនដែលជាគូប្រជែង។

លោក ហេង សុខឡាយ សង្កត់ធ្ងន់ថា

“យើងគួរប្រើ ChatGPT ដើម្បីផ្ទៀងផ្ទាត់ចម្លើយ ឬកិច្ចការ ដែលយើងបានធ្វើរួចរាល់ ជាជាងសួរសំណួរត្រង់ៗទៅកាន់វា។ ព្រោះការសួរសំណួរត្រង់ៗដោយមិនបានចំណាយពេលគិតដោយខ្លួន​ឯង យើងនឹងមិនអាចពង្រឹងសមត្ថភាពនោះទេ”

លោក ហេង សុខឡាយ បានបង្ហាញទស្សនៈចំពោះការវិវត្តន៍នៃបច្ចេកវិទ្យានេះថា យើងមិនគួរនៅទ្រឹង ដោយមិនបើកចិត្តសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗនោះទេ។ យ៉ាងណាមិញ ក្នុងករណីដែលយើងសម្រេចចិត្តប្រើប្រាស់វា យើងគួរប្រើក្នុងផ្លូវដ៏ត្រឹមត្រូវ។ ប៉ុន្តែបច្ចុប្បន្ន មានសាធារណៈជនកម្ពុជាជាច្រើន ដែលមិនទាន់ស្គាល់ថា អ្វីទៅជា ChatGPT? ម្ល៉ោះហើយ នេះគឺជាពេលវេលាមួយ ដែលយើងគួរបង្កើនការផ្សាព្វផ្សាយអំពីវាឱ្យបានកាន់តែទូលំទូលាយ ដើម្បីឱ្យប្រជាជនកម្ពុជាមានការយល់ដឹងកាន់តែច្រើន និងដឹងពីមូលដ្ឋានក្នុងការប្រើប្រាស់។ យ៉ាងណាមិញ ChatGPT មិនទាន់អាចដំណើរការបាននៅក្នុងប្រទេសកម្ពុជានោះទេ ករណីដែលយើងចង់ប្រើប្រាស់បច្ចេកវិទ្យានេះ អាចប្រើបានតាមរយៈការប្រើ VPN ជាជំនួយ។ គួរជម្រាបជូនថា ក្រោយពីបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែ វិច្ឆិកា ឆ្នាំ២០២២ បច្ចេកវិទ្យា ChatGPT បានក្លាយជាប្រធានបទមួយដែល​សិស្សនិស្សិត ក្រុមអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ អ្នកជំនាញបច្ចេកវិទ្យា អ្នករៀបចំគោលនយោបាយ បញ្ញាវន្ត និងប្រជាជនគ្រប់មជ្ឈមដ្ឋាន លើកយកមកពិភាក្សាដោយមានអ្នកខ្លះបង្ហាញពីក្ដីបារម្ភ ដែលមនុស្សបានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យានេះ។ ខណៈមនុស្សមួយចំនួនទៀត បានចាត់ទុកថា របកគំហើយថ្មីនេះ ជាឧបករណ៍ជំនួយការដ៏ពិសេស ដែលអាចជួយមនុស្សបានច្រើន ជាពិសេសសម្រាប់ការសិក្សា ស្រាវជ្រាវ និងបំពេញការងារ៕​




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...