ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមដើម្បីបម្រើការងារនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន៨០នាក់

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងសប្តាហ៍​កន្លងទៅនេះ បានប្រកាស​ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមចំនួន ៨០នាក់ដើម្បីបម្រើការងារនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ។

សម្រាប់​លក្ខខណ្ឌនៃការប្រឡងជ្រើសរើស រួមមាន ជានិស្សិត ឬជាបុគ្គលិកមិនមែនក្របខ័ណ្ឌរដ្ឋ, បេក្ខជន ត្រូវមានសញ្ជាតិខ្មែរ, បេក្ខជនមានសញ្ញាបត្របណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ, បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត៤០ឆ្នាំ។ លើសពីនេះ មិនប្រាសចាកសិទ្ធិខាងរដ្ឋប្បវេណី និងសិទ្ធិជាពលរដ្ឋ, បេក្ខជនជានារី ឬជនមានពិការភាពដែលមានសមត្ថភាពសមស្របត្រូវបានលើកទឹកចិត្ត។ ម៉្យាងវិញទៀត សញ្ញាបត្រដែលបានបញ្ចប់ការសិក្សាពីបរទេស ឬសញ្ញាបត្រជាភាសាបរទេស ត្រូវយកទៅបញ្ជាក់ជាភាសាខ្មែរ និងមានការទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។

ចំពោះ ការជ្រើសរើសមុខវិជ្ជាជំនាញ និងទីកន្លែងបម្រើ​ការងារ បេក្ខជនត្រូវជ្រើសរើសមុខវិជ្ជាជំនាញឱ្យស្របតាមសញ្ញាបត្ររបស់ខ្លួន និងតាមតារាងចំនួនសម្រាប់ការប្រឡងក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តមឆ្នាំ២០២៣ ។ លើសពីនេះ ក្នុងករណីមានការក្លែងបន្លំឯកសារផ្សេងៗ ឬ មិនគោរពកិច្ចសន្យា ត្រូវលុបឈ្មោះចេញពីបញ្ជីបេក្ខជនប្រឡងជាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់។ បេក្ខជនត្រូវជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដូចមានឈ្មោះក្នុងតារាងចំនួនសម្រាប់ការប្រឡងក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម (គ្រូបង្រៀននៅគ្រឹះស្ថានឧត្តមសិក្សា)ឆ្នាំ២០២៣ និងត្រូវទាក់ទងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីពិគ្រោះយោបល់លើមុខវិជ្ជាជំនាញ និងសុំការយល់ព្រមលើកិច្ចសន្យាស្ម័គចិត្តបម្រើការងារ មុនពេលដាក់ពាក្យសុំចុះឈ្មោះប្រឡង។

ចំពោះវិញ្ញាសាប្រឡង រួមមាន ទី១. វប្បធម៌ទូទៅ រយៈពេល ២ម៉ោង មេគុណ១, ទី២. មុខវិជ្ជាជំនាញ រយៈពេល ៣ ម៉ោង មេគុណ ៣ និងទី៣. ភាសាបរទស រួមមាន ភាសាបារាំង ឬអង់គ្លេស (តាមការជ្រើសរើសរបស់បេក្ខជន) រយៈពេល១ម៉ោង និង ៣០នាទី មេគុណ ១ ។ ដោយឡែក សម័យប្រឡង និងមណ្ឌលប្រឡងក្រសួងអប់រំនឹងជូនដំណឹងនៅពេលក្រោយ។

បេក្ខជនដែលមានបំណងចូលរួមការប្រឡងប្រជែងចូលបម្រើការងារនៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនៃក្រសួងអប់រំ យុវជន និងកីឡា អាចទាញយកសំណុំឯកសារតាមបណ្តាញ​សង្គមរបស់ក្រសួង Facbook.com/moeys.gov.kh ដើម្បីបំពេញ រួចយកទៅដាក់នៅនាយកដ្ឋានបុគ្គលិក(ការិយាល័យក្របខ័ណ្ឌ)រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០រសៀលជាកំហិត ។

ចំពោះព័ត៌មានលម្អិតបន្ថែម បេក្ខជនអាចទាក់ទងផ្ទាល់ជាមួយការិយាល័យក្របខណ្ឌនៃនាយកដ្ឋានបុគ្គលិក ស្ថិតនៅខាងត្បូងអនុវិទ្យាល័យចតុមុខ ក្នុងបរិវេណទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។