ក្រសួង​អប់រំ លើក​ទឹក​ចិត្ត​ឱ្យ​គ្រប់​សាលារៀន​រៀបចំកម្មវិធីសិក្សាពេញមួយថ្ងៃ

ក្នុងពិធីសំណេះសំណាលជាមួយលោកនាយក នាយិកាគ្រឹះស្ថានសិក្សា និងចែកសម្ភារសិក្សាដល់សិស្សរៀនពូកែថ្នាក់ទី ៣ ដល់ទី ៦ ទូទាំងស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី១០​ ខែកុម្ភៈ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានលើក​ទឹក​ចិត្ត​ឱ្យ​គ្រប់​សាលារៀនទាំងអស់​រៀបចំកម្មវិធីសិក្សាពេញមួយថ្ងៃ តាមរយៈ​ការ​បង្កើត​ក្លឹប​សិក្សា កម្មវិធី​ក្រៅ​ម៉ោង​សិក្សាជាដើម ។

ទន្ទឹមគ្នានេះ បើតាម ឯកឧត្តមរដ្ឋមន្រ្តី ការជំរុញ​សកម្មភាព​រៀន​ច្រើន ចេះ​ច្រើន នឹង​មិន​អាច​ខ្វះ​បាន​ឡើយ​ចំពោះការ​ចូល​រួម​ពី​សហគមន៍ មាតាបិតា និង​អ្នកអាណាព្យាបាល ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ​មូលធន​មនុស្ស​ប្រកបដោយ​គុណភាព និង​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​ប្រែ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ២០៣០។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍ថា ក្រសួងអប់រំ កំពុងជំរុញ​កំណែទម្រង់​​វិស័យ​អប់រំ​ឱ្យ​កាន់​តែប្រសើរ ​ដោយផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើការ​ពង្រឹង​ធនធាន​មនុស្ស​តាំង​ពី​វ័យ​កុមារ តាមរយៈ​ការ​ផ្តល់​ជូន​នូវ​អាហារូបត្ថម្ភ​ត្រឹមត្រូវ ក៏​ដូចជា​ការ​រៀន​តាម​រយៈ​ការ​លេង ដើម្បី​បណ្ដុះ​បញ្ញា​ស្មារតី ភាព​ឆ្លាត​វ័យ ដែល​ជា​មូលដ្ឋានគ្រឹះ​ធ្វើ​ឱ្យ​កុមារ​ឈាន​ទៅ​ស្រលាញ់​ការ​សិក្សា​ពេញ​មួយ​ជីវិត និង​កាត់​បន្ថយ​ការ​បោះ​បង់​ការ​សិក្សា​ពាក់​កណ្តាល​ទី។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ក្រសួង​អប់រំ ​កំពុង​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​វិស័យអប់រំតាមរយៈ​ការ​អនុវត្ត​បន្ត​កែ​លម្អ​កម្មវិធី​សិក្សា សៀវភៅ​សិក្សាគោល ការ​រៀប​ចំ​យន្តការ​វាយ​តម្លៃ​លទ្ធផល​សិក្សា​សិស្ស យន្តការ​ធ្វើ​អធិការកិច្ច​តាម​សាលារៀន បង្កើត​គម្រោង​គ្រប់គ្រង​សាលារៀន​ប្រកបដោយ​ប្រសិទ្ធភាព ក៏​ដូច​ជា​រៀនបចំការ​ប្រកួតប្រជែងសាលា​រៀន​គំរូ គ្រូ​ល្អ នាយក​សាលា​ល្អ និង​សាលាស្អាត​ជាដើម។

កម្មវិធីចែកសម្ភារសិក្សាដល់សិស្សរៀនពូកែថ្នាក់ទី ៣ ដល់ទី ៦ ទូទាំងស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុង​គោលដៅ​ពង្រឹងគុណភាព​គ្រឹះស្ថាន​សិក្សា​រដ្ឋ​ចាប់​ពីថ្នាក់​មត្តេយ្យ​សិក្សា​ដល់មធ្យមសិក្សា រាជរដ្ឋាភិបាលកម្ពុជា ក៏​បាន​ដាក់​ចេញ​វិធាន​គន្លឹះចំនួន ៤ រួមមាន ទី១.ការ​ពង្រឹង​អភិបាលកិច្ច​សាលារៀន, ទី២.ការ​ពិនិត្យ​កែសម្រួល និងរៀបចំ​កម្មវិធី​សិក្សា និងសកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យ​ស្រប​ទៅ​តាម​តម្រូវ​ការ​ក្នុង​ការ​ពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថ​របស់​សិស្ស, ទី៣.ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​របស់​សិស្ស តាមរយៈ​កម្មវិធីអាហារូបត្ថម្ភដល់​កុមារ និង​ការ​ត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារ​នៅ​តាម​សាលារៀន និងទី៤. ការជំរុញ និង​លើក​ទឹកចិត្ត​ការ​ចូលរួម​របស់​មាតាបិតា  អ្នកអាណាព្យាបាល និង​សហគមន៍ ។

គួរជម្រាបជូនថា ក្រសួង​អ់រំ យុវជន និងកីឡា មាន​ផែនការ​ជំរុញ​ការ​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ​តាមរយៈ​ការបង្កើតសាលា​រៀន​គំរូ​ឱ្យបានពី ៥០០ ទៅ ១០០០ សាលារៀន ក្នុងរយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ​សិក្សា ២០២៤-២០២៥ និង​ឆ្នាំ​សិក្សា ២០២៥-២០២៦៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...