ក្រសួងអប់រំប្រកាសជ្រើសរើសយុវជនដាក់ពាក្យចូលរួមកម្មវិធីជជែកដេញដោលយុវជនអាស៊ាន ២០២២

ភ្នំពេញ – ដើម្បីចូលរួមអបអរសាទរខួបលើកទី៥៥ របស់អាស៊ាន និងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅឆ្នាំ២០២២ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគំនិតផ្តួចផ្តើម “ឆ្នាំ២០២២ ជាឆ្នាំនៃយុវជនអាស៊ាន – the Year of ASEAN Youth 2022” ។ ទន្ទឹមគ្នានេះ ក្រសួងរៀបចំព្រឹត្តិការណ៍អមចំនួន៤ ដោយផ្តោតទៅលើសក្តានុពលនិងគំនិតច្នៃប្រតិដ្ឋរបស់យុវជនអាស៊ាន ។

ព្រឹត្តិការណ៍អមចំនួន៤ ដែលក្រសួងអប់រំរៀបចំ រួមមាន ទី១. កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ទី២. កម្មវិធីប្រកួតប្រជែងវីដេអូយុវជនអាស៊ានលើកទី៦ ទី៣. កម្មវិធីប្រកួតប្រជែងរូបថតយុវជនអាស៊ាន និង ទី៤. កម្មវិធីជជែកដេញដោលយុវជនអាស៊ាន ២០២២ ។ នេះបើតាមការបញ្ជាក់របស់ លោក ម៉ិល ផនសីហា អនុប្រធាននាយកដ្ឋានយុវជន និងជាជនបង្គោលនៃឧត្តមមន្ត្រីយុវជនកម្ពុជា ។

លោក ម៉ិល ផនសីហា អនុប្រធាននាយកដ្ឋានយុវជន និងជាជនបង្គោលនៃឧត្តមមន្ត្រីយុវជនកម្ពុជា មានប្រសាសន៍ថា កាលពីឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានអាស៊ាន បានផ្តួចផ្តើមឱ្យមានការរៀបចំកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ (1st ASEAN Youth Dialogue) ។ លោកបន្តថា នេះជាវេទិកាសម្រាប់យុវជនអាស៊ានក្នុងការចូលរួមវិភាគវែកញែកពីគោលនយោបាយប្រកបដោយខ្លឹមសារ តាមរយៈកិច្ចសន្ទនាយុវជនអាស៊ានជាទៀងទាត់ ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងបានស្នើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប។

លោក ម៉ិល ផនសីហា បន្ថែមថា កម្មវិធីប្រកួតប្រជែងវីដេអូយុវជនអាស៊ានលើកទី៦ (6th ASEAN Youth Video Contest) ជាកម្មវិធីប្រចាំឆ្នាំរបស់មូលនិធិអាស៊ាន ដែលបានប្រារព្ធឡើងចំនួន ៥លើករួចមកហើយ ហើយលើកទី៦នេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីតាមប្រព័ន្ធអនឡាញ ដោយកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ មិនបានប្រារព្ធដោយសារបញ្ហាជំងឺកូវីដ-១៩។

លោក ម៉ិល ផនសីហា មានប្រសាសន៍ទៀតថា កម្មវិធីប្រកួតប្រជែងរូបថតយុវជនអាស៊ាន (ASEAN Youth Photo Competition) និងកម្មវិធីជជែកដេញដោលយុវជនអាស៊ាន ២០២២ (ASEAN Youth Debate 2022) ជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ។ លោកបន្តថា កម្មវិធីនេះ មានគោលបំណងចងក្រងសៀវភៅរូបថតរបស់យុវជនអាស៊ាន ជាវត្ថុអនុស្សាវរីយ៍ជូនដល់រដ្ឋមន្រ្តីអាស៊ានទាំងអស់ដែលចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គមវប្បធម៌អាស៊ាន (ASCC Council Meeting) នៅខែតុលា ឆ្នាំ២០២២ ខាងមុខ និងអបអរសាទរខួបលើកទី៥៥ នៃការបង្កើតអាស៊ាន តាមរយៈបង្កើតជាវេទិកាជជែកដេញដោលយុវជនក្នុងក្របខណ្ឌអាស៊ានសំដៅលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីអាស៊ាន។

លោកអនុប្រធាននាយកដ្ឋានយុវជន បញ្ជាក់បន្ថែមថា កម្មវិធីជជែកដេញដោលយុវជនអាស៊ាន ២០២២ បង្កើតឡើងក្នុងគោលបំណង ទី១. លើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីគុណតម្លៃ និងអត្តសញ្ញាណរបស់អាស៊ាន ទី២. កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហាន អភិវឌ្ឍជំនាញត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត និងជំនាញនិយាយសាធារណៈជាដើម និងទី៣. ផ្ដល់វេទិកាឱ្យយុវជនលើកឡើងអំពីបញ្ហាប្រឈម និងរកដំណោះស្រាយតាមរយៈការជជែកដេញដោល។

លោក ម៉ិល ផនសីហា

“យុវជនកម្ពុជា រួមទាំងយុវជនអាស៊ាន សុទ្ធសឹងជាយុវជនឆ្នើម មានគំនិតច្នៃប្រឌិត យើងចង់លើកកម្ពស់ និងផលិតធនធានមនុស្សជាអ្នកដឹកនាំវ័យក្មេង តាមរយៈការបណ្តុះភាពក្លាហាន ការអភិវឌ្ឍជំនាញនិយាយជាសាធារណៈ ការបណ្ដុះការគិតបែបស៊ីជម្រៅ និងការផ្លាស់ប្ដូរទស្សនៈ និងការយល់ឃើញរវាងយុវជនអាស៊ាន”

លោក ម៉ិល ផនសីហា បញ្ជាក់បន្ថែមថា យុវជនដែលចូលរួមក្នុងកម្មវិធីជជែកដេញដោលយុវជនអាស៊ាន ២០២២ ខាងមុខនេះ នឹងទទួលបាន ទី១. ការបណ្ដុះបណ្ដាលស្តីពីវិធីសាស្ត្រស្រាវជ្រាវ ជំនាញនិយាយជាសាធារណៈ ជំនាញវិភាគ និងសំយោគគំនិត ទី២. ទំនាក់ទំនងល្អរវាងយុវជននិងយុវជនក្នុងក្របខណ្ឌអាស៊ាន ទី៣. ឱកាសបង្ហាញទេពកោសល្យ និងសមត្ថភាពលើឆាកអន្តរជាតិ ក្នុងនោះបេក្ខជនជ័យលាភីនឹងទទួលបានពានរង្វាន់ បណ្ណសរសើរ និងថវិកាលើកទឹកចិត្ត។

ជនបង្គោលនៃឧត្តមមន្ត្រីយុវជនកម្ពុជា បន្ថែមថា បេក្ខជនដែលចង់ចូលរួមកម្មវិធីជជែកដេញដោលយុវជនអាស៊ាន ២០២២ ត្រូវមានសញ្ជាតិកម្ពុជា អាយុចាប់ពី១៨ ដល់ ៣៥ឆ្នាំ ចេះប្រើប្រាស់ភាសាអង់គ្លេសបានល្អ ជាពិសេស លើកទឹកចិត្តស្រី្តឱ្យចូលរួមប្រកួតក្នុងមួយក្រុមមានស្រ្តីយ៉ាងតិចចំនួន ២នាក់។

គួរជម្រាបជូនថា បេក្ខជនដែលមានបំណងចង់ចូលរួមក្នុងកម្មវិធីជជែកដេញដោលយុវជនអាស៊ាន ២០២២ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://bit.ly/3vV9GT1 ផុតកំណត់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរសព្ទ ០៦១ ៦៤៩ ៩៧៨ និង ០៧៨ ២៤៣ ២៩៨ ឬតាមរយៈអ៊ីម៉ែល aseanyouthdebate@gmail.com ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...