អ្នកជំនាញ ៖ បញ្ហាសុវត្ថិភាពចំណីអាហារនៅកម្ពុជាជាកង្វល់រួមសម្រាប់ទាំងអស់គ្នា

ភ្នំពេញ – អ្នកជំនាញសុខភាពសាធារណៈ និងមន្ត្រីជំនាញមកស្ថាប័នពាក់ព័ន្ធបានចាត់ទុកបញ្ហាសុវត្ថិភាពចំណីអាហារនៅកម្ពុជា ជាកង្វល់រួមរបស់ភាគីពាក់ព័ន្ធ ដែលត្រូវយកចិត្តទុ​ក​ដា​ក់​​ដើម្បីលើកកម្ពស់សុខភាពសាធារណៈឱ្យប្រសើរឡើងសម្រាប់ទាំងអស់គ្នាចាប់ពីឆ្នាំ២០២២ តទៅ​ ។ ការបង្ហាញចំណាប់អារម្មណ៍នេះ នៅក្នុងវេទិកាពិភាក្សាស្តីពីសុវត្ថិភាពចំណីអាហារ រៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង នាព្រឹកថ្ងៃពុធម្សិលមិញ។

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា អាហារគ្មានសុវត្ថិភាពបានបង្កការគំរាមកំហែងដល់សុខភាពជាសាកល ព្រមទាំង​បង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប។

ឯកឧត្តម សុខ ស៊ីឡូ មានប្រសាសន៍បន្តថា ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកមានជំងឺផ្សេងៗ គឺងាយរងគ្រោះជាមួយនឹងបញ្ហាសុវត្ថិភាពម្ហូបអាហារ។ ចំណីអាហារគ្មានសុវត្ថិភាពបានបង្កើតវដ្តដ៏កាចសាហាវនៃជំងឺរាករូសនិងកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់អ្នកដែលងាយរងគ្រោះបំផុត។

ទន្ទឹមគ្នានេះដែរលោកកឱសថការី អាង ហ៊ុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាល មានប្រសាសន៍ថា ចំណីអាហារគ្មានសុវត្ថិភាព និងគ្មានប្រភពច្បាស់លាស់បង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់។

លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ មានមនុស្ស ១១៩នាក់ បានស្លាប់ក្នុងករណីពុលចំណីអាហារនិងមានអ្នករងគ្រោះសរុបមានចំនួន ៤,៦៩៩នាក់ ។

ទាក់ទងនឹងដំណោះស្រាយបញ្ហាសុវត្ថិភាពចំណីអាហារនេះ ឯកឧត្ដម ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រសួងកំពុងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពចំណីអាហារ ដើម្បីធានាបានសុខមាលភាពរបស់អ្នកប្រើប្រាស់។

ឯកឧត្ដម ឌឹម ថេង បានបន្តថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងបានចុះត្រួតពិនិត្យទីផ្សារលក់ផលិតផលអាហារជាប្រចាំក្នុងបំណងធ្វើយ៉ាងណាឱ្យផលិតផលទាំងអស់ដែលដាក់លក់តាមទីផ្សាមានសុវត្ថិភាព និងអនុលោមតាមស្តង់ដារ និងបទបញ្ញត្តិ។

“ទោះបីយ៉ាងណាយើងក៏នៅមានចំណុចខ្វះចន្លោះច្រើនក្នុងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ហើយបញ្ហានេះតម្រូវឱ្យភាគីពាក់ព័ន្ធធ្វើការរួមគ្នា ដើម្បីដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពង់ជូនដល់អ្នកប្រើប្រាស់”

នេះបើតាមប្រសាសន៍ឯកឧត្ដម ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ។

អ្នកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ មានប្រសាសន៍ថា យុវជនជាអ្នកចូលរួមលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភដ៏មានប្រសិទ្ធភាព ​។ បញ្ហាកង្វះអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារជាកង្វល់សំខាន់ដូចគ្នា ដែលត្រូវស្វែងរកដំណោះស្រាយព្រមគ្នា ។

តំណាងគម្រោង MUSEFO មានប្រសាសន៍ទៅកាន់អ្នកចូលរួមទាំងអស់ថា 

“អាហារូបត្ថម្ភស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំ ប៉ុន្តែសុវត្ថិភាពចំណីអាហារក៏សំខាន់ដូចគ្នាដែរ។ “យើងមិនអាចនិយាយអំពីប្រព័ន្ធស្បៀង របបអាហារសុខភាពល្អ និងអាហារូបត្ថម្ភដោយគ្មានសុវត្ថិភាពចំណីអាហារ។ អាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារគឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ”

សូមជម្រាបថា វេទិការយុវជនស្តីពី “សុវត្ថិភាពចំណីអាហារ” មានយុវជនចូលរួមជាង ១០០នាក់ ក្រោមវត្តមានតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​មន្ត្រី​ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងអប់រំយុវជន និងកីទ្បា ក្រសួងកិច្ចការនារី តំណាងសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង សាកលវិទ្យាល័យ MSUV និង UBC ប្រទេសកាណាដា។ ព្រឹត្តិការណ៍អន្តរស្ថាប័នដ៏សំខាន់នេះ គាំទ្រដោយអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ និងគម្រោង MUSEFO នៃអង្គការ GIZ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...