ក្រសួងអប់រំអនុញ្ញាតឱ្យកីឡាករពីររូបវិជ្ជមានកូវីដ-១៩ ប្រឡងនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩

ភ្នំពេញ – ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យកីឡាករពីររូបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩។

កីឡាករទាំងពីររូបនេះ ជាកីឡាករការ៉ាត់តេដូ ដែលរាជរដ្ឋាភិបាលបានបញ្ចូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ បានរកឃើញវិជ្ជមានកូវីដ-១៩ ។

ឯកឧត្តម រស់ សុវាចា បាន​បញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យកីឡាករពីរ​រូបនេះ ប្រឡងបាក់ឌុបថ្ងៃទី២៧-២៨ ខែធ្នូ នៅមណ្ឌលព្យាបាលកូវីដ-១៩ មួយកន្លែងក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ។

សូម​បញ្ជាក់ថា នៅ​ក្នុង​ឱកាស​អញ្ជើញទទួលវ៉ាក់សាំង Pfizer ចំនួន ៧សែនដូសជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ កាលពីរាត្រីថ្ងៃអាទិត្យ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា បាន​សម្រេចឱ្យកីឡាករការ៉ាត់តេដូពីររូបទើបមកពីប្រកួតនៅប្រទេសកាហ្សាក់ស្តង់ អាចប្រឡងបាក់ឌុបនៅមណ្ឌលព្យាបាលកូវីដ-១៩ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...