ភ្នំពេញ – ចាប់ពីដើមខែធ្នូនេះតទៅក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបើកដំណើរគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារការឡើងវិញ សម្រាប់កុមារមានអាយុចាប់ពី ៥ឆ្នាំឡើង នៅគ្រឹះស្ថានសិក្សាសារធារណៈ និងឯកជនទាំងអស់ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ តទៅ ។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារឡើងវិញ ប៉ុន្តែត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ និងវិធានការសុខាភិបាលឱ្យខ្ជាប់ខ្ជួន ដែលក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ០៤ សីហា ២០២០ ។

ទន្ទឹមនឹងក្រសួងអប់រំអនុញ្ញាតឱ្យបើកសាលារៀនថ្នាក់មត្តេយ្យសិក្សាឡើងវិញនេះ លោក សូ ធី នាយកនៃសាលាបឋមសិក្សាចតុមុខ រាជធានីភ្នំពេញ មានប្រសាសន៍ថា សាលាបឋមសិក្សាចតុមុខបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលារួចជាស្រេចដើម្បីធានាសុវត្ថិភាពសិស្ស គ្រូបង្រៀន និងបុគ្គលិកអប់រំទាំងអស់ ។ ទន្ទឹមនឹងនេះ សាលាមានគណៈគ្រប់គ្រងសាលារង់ចាំត្រួតពិនិត្យ បាញ់ថ្នាំសម្លាប់មេរោគគ្រប់បន្ទប់រៀនទាំងអស់មុនទទួលសិស្សឱ្យចូលរៀន វាស់កម្ដៅ បាញ់អាល់កុល រក្សាគម្លាតសុវត្ថិភាពជាប្រចាំគ្រប់ពេលវេលាទាំងអស់ ។
លោក ទេស សុភាន់រី នាយកសាលាមីគីវ៉េ សាខាទី៣ រាជធានីភ្នំពេញ មានប្រសាសន៍ថា សាលារបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកដំណើរការគ្រឹះស្ថានបឋមសិក្សា និងសេវាថែទាំកុមារ ដោយប្រត្តិបត្តិទៅលើគោលការណ៍សុវត្ថិភាព SOP ដែលជាគោលការណ៍ក្រសួងអប់រំបានដាក់ចេញ ។ លោក ទេស សុភាន់រី បានបញ្ជាក់ថា បុគ្គលិកសាលាមីគីវ៉េទាំងអស់បានចាក់វ៉ាក់សាំងរួចរាល់ តាមយុទ្ធនាការថ្មីៗដែលរាជរដ្ឋាភិបាលដាក់ចេញ ។ លើសពីនេះ បង្កើតវេនសិក្សាផ្សេងៗគ្នា ដើម្បីកាត់បន្ថយការកកកុញសិស្ស និងរក្សាគម្លាតគ្នាក្នុងការចេញចូល ។

គួររំលឹកថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំបានប្រកាសបើកដំណើរការសិក្សាគ្រប់កម្រិតនៅទូទាំងប្រទេស ដើម្បីពង្រីកវិសាលភាពនៃការបង្រៀននិងរៀនតាមបណ្តុំសម្រាប់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រទូទាំងរាជធានី ខេត្តទាំងអស់ ។ ការពង្រីក វិសាលភាពនេះ រួមបញ្ចូលទាំងការពង្រីកពីកម្រិតថ្នាក់ទី៩ និងទី១២ រហូតដល់គ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សា និងការពង្រីកវិសាលភាពដល់កម្រិតបឋមសិក្សា គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន វិទ្យាស្ថានជាតិ អប់រំ វិទ្យាស្ថានបច្ចេកវិទ្យា គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ គ្រឹះស្ថានសិក្សាអប់រំពិសេស, សាលាអនុវត្តន៍ និង វិទ្យាល័យចំណេះទូទៅនិងអប់រំបច្ចេកទេស ដោយគោរពតាមយ៉ាងខ្ជាប់ខ្លួននូវបទដ្ឋានសុខាភិបាលជាធរមាន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2023
ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2025
កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2023
កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេសកូរ៉េ ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2025
កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែងរកបេក្ខជនដែលមានសក្តានុពល ដើម្បីមកបន្តការសិក្សាថ្នាក់ Master នៅតាមសាកលវិទ្យាល័យនានា ក្នុងប្រទេសកាណាដា។

ឱកាសអាហារូបករណ៍សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តសៀមរាប នៅវិទ្យាស្ថាន NPIA
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2026
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្ដល់ជូនអាហារូបករណ៍សម្រាប់យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបសរុបជាង១ពាន់នាក់ ផ្ដោតលើជំនាញចំនួន...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាសផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































