រដ្ឋមន្រ្តីក្រសួងការងារ ជំរុញ​យុវជន​ជ្រើសរើស​ជំនាញ​ដែលស្របទៅនឹងទេពកោសល្យ ដែលជាក្តីស្រមៃរបស់ខ្លួន

ក្នុង​ឱកាស​ចូលរួម​ជាអធិបតី​ក្នុងសិក្ខា​សាលា​ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍​ស្តីពី​ការ​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​ការងារ​ក្នុង​យុគសម័យ​ឌីជីថល​កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានជំរុញ​ដល់​សិស្ស​និស្សិត​ដែល​កំពុងត្រៀម​ខ្លួន​ចូលទីផ្សារ​ការងារ ត្រូវ​ស្គាល់ពី​តម្រូវ​ការ​ទីផ្សារ​ឱ្យ​ច្បាស់លាស់ និង​ស្គាល់នូវ​ក្តីស្រមៃ​របស់ខ្លួន ក្នុងការ​ជ្រើសរើស​ការ​សិក្សា​មួយ​ដែល​ត្រឹម​ត្រូវ និង​នាំ​មក​នូវ​ជោគជ័យផ្ទាល់ខ្លួន សង្គម​គ្រួសារ និង​សង្កមជាតិ។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា កន្លងទៅ ពេលខ្លះ​យុវជន​យើង​ជ្រើសរើស​ជំនាញ​ទាំង​ការប្រថុយ​ ហើយ​ខ្លះទៀត​ជ្រើសរើស​ជំនាញ​តាមរយៈ​មិត្តភក្តិ ដោយវាមិន​ប្រាកដថា ជា​ការ​សម្រេច​ចិត្តជ្រើសរើស​ជំនាញ​មួយ ដែល​នឹង​បំពេញ​ទៅតាម​ក្តីស្រមៃ​របស់ខ្លួន​នោះទេ។ ជាការកត់សម្គាល់ ឯកឧត្តមមើលឃើញថា បច្ចុប្បន្ន​យុវជន​យើង​មួយ​ចំនួន​ចាប់ផ្តើម​ឯករាជ្យ​ធ្វើការ​ក្រៅ​ម៉ោង​ដើម្បី​យក​ប្រាក់មក​បង់ថ្លៃសាលា ប៉ុន្តែភាគច្រើន​ប្រហែល​ជា​នៅពឹងអាស្រ័យ​ទៅលើ​ការ​គាំទ្រពី​ក្រុមគ្រួសារនៅឡើយ ដូច្នេះ ភារកិច្ច​របស់យុវជន ដំបូង​ប្រហែល​ជា​ត្រូវ​គិតថា រៀនជំនាញ​ណា ដែលជាជំនាញ​មានការងារធ្វើច្រើន ជំនាញដែលសម​ទៅនឹងអ្វី​ដែលជាទេពកោសល្យ ឬមួយ​សមត្ថភាព ឬដុង​ពីកំណើត​របស់ខ្លួន។ « ឧទាហរណ៍ មនុស្សច្រើន​ចូលចិត្តទំនាក់ទំនង ចូលចិត្តឡើងមានមតិ ប៉ុន្តែដល់ពេលយើងទៅធ្វើការខាងផ្នែកមេកានិក ដែលមិនសូវជួបជាមួយ​អ្នកខាងក្រៅច្រើន អញ្ចឹងជួនកាលវាអត់ស៊ីគ្នាជាមួយនឹងដុងពីកំណើត ហើយ​និង អ្វីដែលជាក្តីស្រមៃរបស់ខ្លួន»

ដូច្នេះ តើធ្វើយ៉ាងដូចម្តេច ទើប​យុវជន​អាចស្វែង​រក​ទេពកោសល្យ ឬសមត្ថភាព​ពីកំណើតរបស់ខ្លួនបាន? បើតាម​ប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ យុវជន​អាច​ស្វែង​រក​សមត្ថភាព ឬដុងពីកំណើតរបស់ខ្លួនបាន​តាមរយៈ​ការធ្វើតេស្តខ្លួនឯងថា តើ​យើង​ពូកែខាងអ្វី ដូចជាពូកែខាងគណិតវិទ្យា ឬពូកែភាសាខ្មែរ ឬក៏​ពូកែខាងទំនាក់ទំនង រួចសម្លឹងមើលអាជីពដែលសាកសម។ មួយវិញទៀត យុវជន​អាចធ្វើតេស្តតាមរយៈកម្មវិធីរបស់​ទីភ្នាក់ងារជាតិ មុខរបរ និង​ការងារក៏បាន។

យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញក្តីរំពឹងថា យុវជនរបស់យើង​នឹងពិចារណា​លើការជ្រើសរើស​វិថីជីវិត​នាពេល​អនាគត ដើម្បីសម្រេចក្តីស្រមៃ​ដោយ​ឈរ​លើ​មូលដ្ឋាន​បទពិសោធន៍របស់អ្នកជំនាញ និង​តម្រូវ​ការ​ការងារជាក់ស្តែង ។

ឯកឧត្តមបញ្ជាក់ថា ការធ្វើយ៉ាងដូចនេះ នឹង​ជំរុញ​ឱ្យ​កម្លាំង​ពលកម្ម​វ័យ​ក្មេង​កម្ពុជា សម្រេចក្តីស្រមៃរបស់ខ្លួន ហើយ​ក៏​ស្រប​ទៅនឹង​ផែនការយុទ្ធសាស្រ្ត​រយៈពេល​៥ឆ្នាំ​របស់​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​លើវិស័យការងារ សន្តិសុខ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​អនុវត្ត​តាមយុទ្ធសាស្រ្ត​បញ្ចកោណ របស់រាជរដ្ឋាភិបាល​កម្ពុជាអាណត្តិទី៧ ដែលមានទិសដៅ​ផ្តល់​នូវ​ព័ត៌មានគ្រប់គ្រាន់ ទូលំទូលាយ និង​ច្រើន​ជម្រើស​សម្រាប់ប្រជាពលរដ្ឋ និងយុវជន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...