រដ្ឋមន្រ្តីក្រសួងអប់រំ ជំរុញលោកគ្រូអ្នកគ្រូ និង​មន្រ្តីអប់រំទាំងអស់ពង្រឹងចំណេះដឹងបច្ចេកវិទ្យា

ភ្នំពេញ – ការផ្ទេចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់សិស្សានុសិស្ស និងការធ្វើការងារប្រចាំថ្ងៃនៅក្នុងស្ថាប័នរបស់លោកគ្រូ អ្នកគ្រូ និងមន្រ្តីអប់រំ ត្រូវទាមទារឱ្យមន្រ្តីទាំងអស់មានការយល់ដឹងការប្រើប្រាស់បច្ចេកវិទ្យាបានច្បាស់លាស់ ដែលនឹងធ្វើឱ្យសិស្សានុសិស្សឆាប់ទទួលបានចំណេះដឹងក៏ដូចជាជួយដល់ស្ថាប័នអប់រំអាចដំណើការទៅបានយ៉ាងល្អប្រសើរ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យសិក្សា នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ជំនាញបច្ចេកវិទ្យា ពិតជាមានសារៈសំខាន់សម្រាប់យកទៅសិក្សាស្រាវជ្រាវ ដើម្បីជួយពង្រឹងនិងបង្កើនចំណេះដឹងដល់មន្រ្តីអប់រំ ឱ្យ​កាន់តែល្អប្រសើរ និងកាន់តែទូលំទូលាយថែមទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

“សម័យកាលបច្ចុប្បន្ននេះ បានឈានដល់បដិវត្តន៍ឧស្សាហកម្មទី៤ ហើយ គឺសម័យបច្ចេកវិទ្យា គ្រប់ក្រសួងស្ថាប័នទាំងអស់សុទ្ធសឹងតែពឹងផ្អែកទៅលើវា ដែលតម្រូវឱ្យ​យើងម្នាក់ៗត្រូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់ការប្រកួតប្រជែង ការសិក្សាស្រាវជ្រាវ និងការធ្វើការងារប្រចាំថ្ងៃ”

រដ្ឋមន្រ្តីក្រសួងអប់រំបន្ថែមថា ក្រសួងអប់រំបានដាក់បញ្ជូលមុខវិជ្ជាបច្ចេកវិទ្យាកុំព្យូទ័រទៅក្នុងមុខវិជ្ជាសិក្សាតាំងពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យដើម្បីឱ្យ​សិស្សានុសិស្សបានសិក្សា និងមានចំណេះជំនាញពិតប្រាកដលើផ្នែកកុំព្យូទ័រ ដើម្បីងាយស្រួលដល់ការសិក្សាស្រាវជ្រាវបន្ថែម ដោយធ្វើយ៉ាងណាឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗតាមរយៈប្រព័ន្ធអ៊ីនធឺណេត ដូច្នេះលោកគ្រូ អ្នកគ្រូ ថ្នាក់គ្រប់គ្រងសាលា ត្រូវណែនាំដល់ប្អូនៗសិស្សានុសិស្សត្រូវពង្រឹងសមត្ថភាពចំណេះដឹងផ្នែកបច្ចេកវិទ្យាកុំព្យូទ័រឱ្យ​បានល្អប្រសើរ។

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេដ្យូខេសិន គ្រុប ធ្លាប់បានលើកឡើងថា ពិភពលោកបច្ចុប្បន្ននេះមានការប្រែប្រួលយ៉ាងលឿនខណៈការអប់រំខ្លះមានអាយុកាលតាំងពីច្រើនឆ្នាំមុន ហេតុនេះយើងត្រូវការផ្លាស់ប្តូររបៀបនៃការអប់រំដើម្បីដើរឱ្យទាន់របត់ និងតម្រូវការជាក់ស្តែងរបស់ពិភពលោកទាំងបច្ចុប្បន្ន និងអនាគត។

បើតាម​លោកឧកញ៉ា នៅសតវត្សរ៍ទី២១នេះ យើងត្រូវតែដើរឱ្យលឿន ហើយអ្នកបណ្តុះបណ្តាលត្រូវតែសម្លឹងឱ្យឆ្ងាយ ឬត្រូវមើលពីនិន្នាការចាប់ពី ១០ឆ្នាំ ទៅ២០ឆ្នាំទៀត ទើបអាចធានាបានថា ធនធានមនុស្សជំនាន់ថ្មីរបស់យើងអាចក្លាយជាអ្នកមានសមត្ថភាពឆ្លើយតបនឹងស្ថានភាពពិតប្រាកដក្នុងទីផ្សារការងារ។ ប្រសិនបើយើងមិនមើលឱ្យឆ្ងាយ ហើយដើរឱ្យលឿនទេ មានន័យថា យើងនឹងបង្រៀនសិស្សថយក្រោយ ព្រោះប្រសិនបើយើងមិនទៅមុខ ប្រទេសក្នុងតំបន់គេនឹងបង្រៀនសិស្សរបស់គេទៅមុខ ហេតុនេះស្មើនឹងយើងយឺតជាងគេដដែល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...