ភ្នំពេញ – ការផ្ទេចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់សិស្សានុសិស្ស និងការធ្វើការងារប្រចាំថ្ងៃនៅក្នុងស្ថាប័នរបស់លោកគ្រូ អ្នកគ្រូ និងមន្រ្តីអប់រំ ត្រូវទាមទារឱ្យមន្រ្តីទាំងអស់មានការយល់ដឹងការប្រើប្រាស់បច្ចេកវិទ្យាបានច្បាស់លាស់ ដែលនឹងធ្វើឱ្យសិស្សានុសិស្សឆាប់ទទួលបានចំណេះដឹងក៏ដូចជាជួយដល់ស្ថាប័នអប់រំអាចដំណើការទៅបានយ៉ាងល្អប្រសើរ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យសិក្សា នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ជំនាញបច្ចេកវិទ្យា ពិតជាមានសារៈសំខាន់សម្រាប់យកទៅសិក្សាស្រាវជ្រាវ ដើម្បីជួយពង្រឹងនិងបង្កើនចំណេះដឹងដល់មន្រ្តីអប់រំ ឱ្យកាន់តែល្អប្រសើរ និងកាន់តែទូលំទូលាយថែមទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
“សម័យកាលបច្ចុប្បន្ននេះ បានឈានដល់បដិវត្តន៍ឧស្សាហកម្មទី៤ ហើយ គឺសម័យបច្ចេកវិទ្យា គ្រប់ក្រសួងស្ថាប័នទាំងអស់សុទ្ធសឹងតែពឹងផ្អែកទៅលើវា ដែលតម្រូវឱ្យយើងម្នាក់ៗត្រូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់ការប្រកួតប្រជែង ការសិក្សាស្រាវជ្រាវ និងការធ្វើការងារប្រចាំថ្ងៃ”

រដ្ឋមន្រ្តីក្រសួងអប់រំបន្ថែមថា ក្រសួងអប់រំបានដាក់បញ្ជូលមុខវិជ្ជាបច្ចេកវិទ្យាកុំព្យូទ័រទៅក្នុងមុខវិជ្ជាសិក្សាតាំងពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យដើម្បីឱ្យសិស្សានុសិស្សបានសិក្សា និងមានចំណេះជំនាញពិតប្រាកដលើផ្នែកកុំព្យូទ័រ ដើម្បីងាយស្រួលដល់ការសិក្សាស្រាវជ្រាវបន្ថែម ដោយធ្វើយ៉ាងណាឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗតាមរយៈប្រព័ន្ធអ៊ីនធឺណេត ដូច្នេះលោកគ្រូ អ្នកគ្រូ ថ្នាក់គ្រប់គ្រងសាលា ត្រូវណែនាំដល់ប្អូនៗសិស្សានុសិស្សត្រូវពង្រឹងសមត្ថភាពចំណេះដឹងផ្នែកបច្ចេកវិទ្យាកុំព្យូទ័រឱ្យបានល្អប្រសើរ។
លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេដ្យូខេសិន គ្រុប ធ្លាប់បានលើកឡើងថា ពិភពលោកបច្ចុប្បន្ននេះមានការប្រែប្រួលយ៉ាងលឿនខណៈការអប់រំខ្លះមានអាយុកាលតាំងពីច្រើនឆ្នាំមុន ហេតុនេះយើងត្រូវការផ្លាស់ប្តូររបៀបនៃការអប់រំដើម្បីដើរឱ្យទាន់របត់ និងតម្រូវការជាក់ស្តែងរបស់ពិភពលោកទាំងបច្ចុប្បន្ន និងអនាគត។

បើតាមលោកឧកញ៉ា នៅសតវត្សរ៍ទី២១នេះ យើងត្រូវតែដើរឱ្យលឿន ហើយអ្នកបណ្តុះបណ្តាលត្រូវតែសម្លឹងឱ្យឆ្ងាយ ឬត្រូវមើលពីនិន្នាការចាប់ពី ១០ឆ្នាំ ទៅ២០ឆ្នាំទៀត ទើបអាចធានាបានថា ធនធានមនុស្សជំនាន់ថ្មីរបស់យើងអាចក្លាយជាអ្នកមានសមត្ថភាពឆ្លើយតបនឹងស្ថានភាពពិតប្រាកដក្នុងទីផ្សារការងារ។ ប្រសិនបើយើងមិនមើលឱ្យឆ្ងាយ ហើយដើរឱ្យលឿនទេ មានន័យថា យើងនឹងបង្រៀនសិស្សថយក្រោយ ព្រោះប្រសិនបើយើងមិនទៅមុខ ប្រទេសក្នុងតំបន់គេនឹងបង្រៀនសិស្សរបស់គេទៅមុខ ហេតុនេះស្មើនឹងយើងយឺតជាងគេដដែល៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2025
កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2025
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។




































































