តើជំនាញសតវត្សទី២១ មានអ្វីខ្លះ?‎

ភ្នំពេញ – បច្ចុប្បន្នមនុស្សគ្រប់គ្នាកំពុងយកចិត្តទុកដាក់ទៅលើជំនាញសតវត្សទី២១ ដែលវាជាជំនាញជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចេកវិទ្យាទំនើប ។ ស្របគ្នានេះ ជំនាញសតវត្សទី២១ ត្រូវបានបែងចែកជា ៣ក្រុម​ធំៗ រួមមាន ជំនាញនៃការសិក្សារៀនសូត្រ (Learning Skills) ជំនាញផ្នែកអក្ខរកម្ម‎ (Literacy Skills) និងបំណិនជីវិត‎ (Life Skills)។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ Applied Educational Systems។

ទី១. ជំនាញនៃការសិក្សារៀនសូត្រ (Learning Skills) ជាការបង្រៀនសិស្សអំពីដំណើរការផ្លូវចិត្ដដែលតម្រូវឱ្យសម្របខ្លួន និងកែលម្អលើបរិយាកាសការងារទំនើប។ ទន្ទឹមគ្នានេះ នៅក្នុងបំណិន នៃការសិក្សារៀនសូត្រ រួមមាន‎ការគិតស៊ីជម្រៅ (Critical thinking) គឺសិស្សចេះស្វែងរក‎‎‎‎ដំណោះស្រាយចំពោះបញ្ហា, គំនិតច្នៃប្រឌិត (Creativity) សិស្សចេះគិតនៅខាងក្រៅប្រអប់, កិច្ចសហប្រតិបត្តិការ (Collaboration) សិស្សចេះធ្វើការជាមួយអ្នកដទៃ និងទំនាក់ទំនង (Communication) គឺសិស្សចេះប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។

ទី២. ជំនាញផ្នែកអក្ខរកម្ម (Literacy Skills) ផ្តោតលើរបៀបដែលសិស្សអាចដឹងពីការពិត ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យានៅពីក្រោយពួកគេ។ លើសពីនេះ ជាការផ្តោតយ៉ាងខ្លាំងទៅលើការកំណត់ប្រភពដែលគួរឱ្យទុកចិត្ត និងព័ត៌មានជាក់ស្តែងដើម្បីយកព័ត៌មានខុសចេញពីក្នុងអ៊ីនធឺណិត ។ ទន្ទឹមគ្នានេះ នៅក្នុងជំនាញផ្នែកអក្ខរកម្ម‎ រួមមាន អក្ខរកម្មព័ត៌មាន‎‎ (Information ) អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ‎‎ (Media) និងអក្ខរកម្មបច្ចេកវិទ្យា‎‎ (Technology)។

ទី៣. បំណិនជីវិត (Life Skills) ផ្តោតលើការចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃ ដើម្បីទទួលបានប្រយោជន៍ពីគ្នាទៅវិញទៅមក។ ទន្ទឹមគ្នានេះ នៅក្នុងបំណិនជីវិតរួមមាន ភាពបត់បែន (Flexibility) គឺការចេះបង្វែរផែនការតាមភាពចាំបាច់‎, ភាពជាអ្នកដឹកនាំ‎‎ (Leadership) ការជំរុញក្រុមដើម្បីសម្រេចគោលដៅ‎, គំនិតផ្តួចផ្តើម (Initiative) ចាប់ផ្តើមគម្រោង យុទ្ធសាស្ត្រ និងផែនការដោយខ្លួនឯង‎ និងផលិតភាព‎‎ (Productivity) រក្សាប្រសិទ្ធភាពក្នុងភាពជាយុវវ័យ និងជំនាញសង្គម‎ (Social Skill) ជាការចេះទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន និងដោះស្រាយបញ្ហា​ប្រឈម​ប្រចាំថ្ងៃ។ សូម​បញ្ជាក់ថា ជំនាញទាំងនេះមានគោលបំណងជួយសិស្សានុសិស្សតាមឱ្យ​ទាន់ល្បឿន នៃទីផ្សារទំនើបនាពេលបច្ចុប្បន្ន។ ជំនាញនីមួយៗមានលក្ខណៈប្លែកពីគ្នា​ក្នុងការជួយសិស្ស ប៉ុន្តែជំនាញទាំងនោះ​សុទ្ធតែមានគុណភាពដូចគ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ