រដ្ឋមន្រ្តីអប់រំ បង្ហាញគន្លឹះសំខាន់ៗដើម្បីជួយសិស្សទទួលបាននិទ្ទេសល្អក្នុងការប្រឡងបាក់ឌុប

សំឡេងត្រូវបានបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)

ក្នុងពិធី​ជួប​សំណេះសំណាល និង​ពិនិត្យ​វឌ្ឍនភាព​ការ​អនុវត្តតេស្ត PISA នៅ​វិទ្យាល័យ ហ៊ុន សែន ស្វាយធំ ខេត្ត​សៀមរាប កាលពី​ពេល​កន្លង​ទៅ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា​ បានប្រាប់​ពីគន្លឹះ​មួយចំនួន​ជួយឱ្យ​សិស្ស​ទទួល​បាន​និទ្ទេស​ល្អៗ​ក្នុងការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប)​ ខាងមុខនេះ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន មាន​ប្រសាសន៍​ថា ដើម្បី​សម្រេច​បាន​លទ្ធផល​សិក្សា​កាន់តែ​ប្រសើរ ជាពិសេស​ទទួលបាន​និទ្ទេស​ល្អៗក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខាង​មុខ​នេះ សាលារៀន​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​រក​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ ដើម្បី​ឱ្យ​សិស្ស​ឆាប់យល់ និង​ឆាប់ចាំ។ លើស​ពីនេះ រៀបចំ​កម្មវិធី​រៀន​ពេញ​មួយថ្ងៃ បង្រៀន​បំប៉ន​សិស្ស​ខ្សោយ ធ្វើ​ស្វ័យ​សិក្សា សិក្សា​ជាក្រុម រៀន​បន្ថែម​ម៉ោង បង្កើត​ក្លឹប​សិក្សា​ជាដើម និង​សូមរៀន​សូត្រ​ស្វែង​យល់​បន្ថែម​ពីឧត្តមានុវត្តន៍​របស់​សាលាគំរូ​នានា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​

រដ្ឋមន្ត្រី​ក្រសួង​អប់រំ ក៏បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃការ​ចូលរួម​គាំទ្រ​ពី​សំណាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នក​អាណា​ព្យាបាល​សិស្ស និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​សំខាន់​បំផុត គឺការ​ខិតខំ​ប្រឹងប្រែង​រៀនរបស់​សិស្ស​ដោយ​ផ្ទាល់ ដោយ​ត្រូវមាន​ទម្លាប់​ល្អក្នុង​ការប្រើ​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​គាំទ្រ​ដល់​ការរៀន​សូត្រ។ ជាពិសេស គឺត្រូវ​ប្រើប្រាស់​ទូរស័ព្ទ​ប្រកប​ដោយការ​គិត​ពិចារណា និងការ​ទទួល​ខុសត្រូវ​ខ្ពស់។

ជាមួយ​គ្នានេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ក៏បានកោតសរសើរ​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធ នៃវិទ្យាល័យ ហ៊ុន សែន ស្វាយធំដែលបានយក​ចិត្តទុកដាក់​បំពេញ​ភារកិច្ច​ការងារ​ប្រកប​ដោយការ​ទទួល​ខុសត្រូវ​ខ្ពស់ ជាពិសេស​សម្រេច​បាន​អត្រា​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ៩៧.៥% កាលពី​ឆ្នាំកន្លងទៅ។ លើសពីនេះ ការប្ដេជ្ញាចិត្តខ្ពស់​ក្នុងការ​អភិវឌ្ឍ​សាលារៀន​ឱ្យប្រែក្លាយ​ជាវិទ្យាល័យ​គំរូនា​ពេល​អនាគត។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ក៏បានជូនពរ​ឱ្យវិទ្យាល័យ​នេះទទួល​បានលទ្ធផល​ល្អក្នុងការ​ធ្វើ​តេស្តអន្តរជាតិ PISA ក៏ដូចជា​សម្រេច​បាន​លទ្ធផល​អត្រា​សិស្ស​ជាប់កាន់​តែច្រើន និងបាន​និទ្ទេស​ល្អៗ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នាពេល​ខាងមុខ។

សិស្សនៃវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ខេត្តសៀមរាប

គួរជំរាប​ជូនថា​ ឆ្នាំ២០២៥នេះ វិទ្យាល័យ ហ៊ុន សែន ស្វាយធំ ខេត្តសៀមរាប ត្រូវបាន​ក្រសួងអប់រំ ជ្រើសរើស​ចូលរួម​ក្នុង​កម្មវិធី​តេស្ត​អន្តរជាតិ PISA ដែលជា​តេស្តវាស់វែង​សមត្ថភាព​សិស្ស​ក្នុង​វ័យ ១៥ឆ្នាំ លើផ្នែក​អំណាន គណិតវិទ្យា និង​វិទ្យាសាស្រ្ត ដើម្បី​រង្វាយ​តម្លៃ​គុណភាព​អប់រំ សម្រាប់​ធ្វើការ​វិភាគ​ស៊ីជម្រៅ​លើស្ថានភាព​ប្រព័ន្ធអប់រំ​ទាំងមូល រួមទាំង​ប្រសិទ្ធភាព​នៃការ​វិនិយោគ​លើ​ប្រព័ន្ធអប់រំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *