ជនមានពិការភាព មានសមត្ថភាព នៅពេលសង្គមលុបបំបាត់ចោលឧបសគ្គនានា និងលើកទឹកចិត្តឱ្យទទួលបានចំណេះដឹងប្រកបដោយបរិយាបន្ន

យោង​តាម​របាយការណ៍​របស់​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បច្ចុប្បន្ន​ ជនមានពិការភាពជាង ៩៥០០ នាក់ បាន និងកំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ដោយពួកគេទទួលបានសិទ្ធិ និងអត្ថប្រយោជន៍នានាដូចគ្នាទៅនឹងបុគ្គលដទៃទៀតដែរ។ លោក មាន វិបុលរតនៈ អ្នកសម្របសម្រួលគម្រោងនៃអង្គការជនពិការកម្ពុជា (CDPO) លើកឡើងថា ជនមានពិការភាពពិតជាមានសមត្ថភាព នៅពេលសង្គមលុបបំបាត់ចោលឧបសគ្គនានា និងលើកទឹកចិត្តឱ្យជនមានពិការភាពទទួលបានចំណេះដឹងដែលអាចអភិវឌ្ឍខ្លួនជាធនធានមួយសំខាន់ក្នុងសង្គមប្រកបដោយបរិយាបន្ន។

លោក មាន វិបុលរតនៈ មានប្រសាសន៍ថា ជនមានពិការភាព ទោះស្ថិតក្នុងរាងកាយបែបណា ប៉ុន្តែពួកគាត់មានទឹកចិត្ត មានកម្លាំងចិត្តក្នុងការតស៊ូក្នុងឆាកជីវិត ដើម្បីឈានដល់កម្រិតជោគជ័យក្នុងជីវិត។

“ខ្ញុំមានពិការភាព ខ្ញុំមិនចង់ឱ្យអ្នកទាំងអស់គ្នាមករើសអើងខ្ញុំទេ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាមើលឃើញសមត្ថភាពខ្ញុំ និងកុំសាងភាពអវិជ្ជមានមកលើពួកខ្ញុំ ព្រោះពួកខ្ញុំគឺជាធនធានមួយក្នុងសង្គម”

អ្នកសម្របសម្រួលគម្រោងនៃអង្គការជនពិការកម្ពុជា (CDPO) រូបនេះ ចង់ឃើញ អ្នកសារព័ត៌មាន ឬអ្នកផលិតមាតិកា ចាប់ផ្ដើមសរសេរពីរឿងជោគជ័យរបស់ជនមានពិការភាព ការអត់ធ្មត់ ការខិតខំប្រឹងប្រែង ភាពលេចធ្លោ ដោយបង្ហាញពីសិទ្ធិ និងសក្កដានុពល ដែលជាផ្នែកមួយនៃការចូលរួមក្នុងសង្គមរបស់ជនមានពិការភាព ដោយជៀសវាងឆ្លុះបញ្ចាំងតែពីក្ដីអាណិតអាសូ។ “ឧទាហរណ៍ គាត់មានពិការភាពប៉ុន្តែគាត់តស៊ូរៀនចប់ថ្នាក់បរិញ្ញាបត្ររហូតមានការងារធ្វើ វាមិនស្រួលទេ សម្រាប់អ្នកមានពិការភាព។ នេះជាការផ្លាស់ប្រែផ្នត់គំនិតអ្នកទស្សនា ឱ្យឃើញថា ពិការភាព គឺជាការទទួលខុសត្រូវ និងការចូលរួមរបស់សង្គម ដែលទាមទារឱ្យភាគីពាក់ព័ន្ធជួយគាត់ឱ្យទទួលបានសេវាពិតប្រាកដ ឬទទួលបានសិទ្ធិពិតប្រាកដ ដោយផ្អែកលើសិទ្ធិជនមានពិការភាព ផ្នែកលើសិទ្ធិមនុស្សជាធំ ដើម្បីឱ្យពួកគាត់បានចូលរួមលុបបំបាត់ឧបសគ្គ បង្ហាញសមត្ថភាព ទោះបីគាត់មានពិការភាពប៉ុន្តែគាត់មានសមត្ថភាព”។

លោក មាន វិបុលរតនៈ បន្ថែមទៀតថា ការប្រើប្រាស់ពាក្យពេចន៍សម្រាប់ហៅជនមានពិការភាពដូចជា ខ្វាក់ភ្នែក ស្វិតជើងទាំងសងខាង ភាសាទាំងនេះ ជាពាក្យអវិជ្ជមានសម្រាប់ជនមានពិការភាព។ ដូច្នេះ លោកស្នើដល់អ្នកផ្សព្វផ្សាយមាតិកា សូមកែប្រែមកហៅ ឬសរសេរពាក្យដូចជា ជនមានពិការភាពភ្នែកទាំងសងខាង ពិបាកមើល អ្នកមានពិការភាពប្រើរទេះរុញ អ្នកមានពិការភាពដៃ អ្នកមានពិការភាពជើង ដែលជាឃ្លាបង្ហាញក្ដីគោរពឱ្យតម្លៃជនមានពិការភាព នឹងអាចផ្លាស់ប្ដូរទស្សនៈរបស់អ្នកអាន និងអ្នកមើល តាមរយៈសារព័ត៌មាន។

ជាមួយគ្នានេះ លោក វិបុលរតនៈ ក៏បានលើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់ ត្រូវព្យាយាមស្វះស្វែងរកចំណេះដឹង ដើម្បីបង្ហាញសមត្ថភាពឱ្យអ្នកដទៃឃើញថា ទោះបីជាយើងមានពិការភាព ប៉ុន្តែសមត្ថភាពរបស់យើងនៅតែលេចធ្លោ ឬឈរលើតំណែងណាមួយដែលសង្គមទទួលស្គាល់ក្នុងនាមជាជនដែលមានពិការភាព។

លោកស្រី សាវតា ច័ន្ទគ្រីស្នា នាយិកាអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា មានប្រសាសន៍ថា ពិការភាពមិនមែនជាបញ្ហាបុគ្គលទេ ប៉ុន្តែជាបញ្ហាសង្គមដែលអាចដោះស្រាយបានតាមរយៈការចូលរួមរបស់យើងទាំងអស់គ្នា។

លោកស្រី សាវតា ច័ន្ទគ្រីស្នា នាយិកាអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា

លោកស្រី ច័ន្ទគ្រីស្នា បញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីលុបបំបាត់ឧបសគ្គ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ រួមទាំងជនមានពិការភាពអាចអនុវត្តសិទ្ធិ និងសេរីភាពពួកគេបានយ៉ាងពេញលេញ និងចូលរួមចំណែកដល់សង្គមកាន់តែមានបរិយាបន្ន។ នេះអាចធ្វើទៅបានតាមរយៈការអនុវត្តគោលការណ៍ភាពចម្រុះ សមភាព និងបរិយាបន្ន ក្នុងការជ្រើសរើសរឿងរ៉ាវ ការតម្រឹមតម្រង់ប្រព័ន្ធផ្សព្វផ្សាយ ការជ្រើសរើសភាសា និងរូបភាព ព្រមទាំងរូបភាពជាតំណាងនៅក្នុងបន្ទប់ព័ត៌មាន។

បើយោងតាមអង្គការសុខភាពពិភពលោក ជនមានពិការភាពមានចំនួន ១៦ភាគរយនៃប្រជាជននៅលើពិភពលោក។ ចំណែក អត្រាជនមានពិការភាពនៅកម្ពុជា គិតត្រឹមអាយុ៥ឆ្នាំឡើងមានចំនួន ៦៨៩.៤៥៧នាក់ ស្មើនឹង៤,៩% នៃប្រជាជនសរុប ផ្អែកតាមរបាយការរណ៍ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *