រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ការអានគឺជាមូលដ្ឋានគ្រឹះសម្រាប់ជីវិត​កាន់តែប្រសើរឡើង

ក្នុង​ឱកាស​ចូលរួមជាអធិបតី ទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ​ សម្រាប់ទាំងអស់គ្នា​ក្នុងជីវិត» ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា អំណានបានបង្កលក្ខណៈ​ឱ្យ​យើងស្វែង​រកឃើញ​នូវគំនិតថ្មីៗ ស្វែងយល់ពីវប្បធម៌ជាតិ អន្តរជាតិ បទពិសោធន៍ នាំទៅ​រក​ការ​រីកចម្រើន ការអភិវឌ្ឍផ្ទាល់ខ្លួន ។ ជារួម ការអាន​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់ជីវិត​កាន់តែប្រសើរឡើង និងផ្តល់នូវភាពក្លាហាន​ដល់បុគ្គលម្នាក់ៗ​ឈានទៅ​ដល់សក្តានុពលពេញលេញ និង​រួមចំណែក​ជាវិជ្ជមានដល់សង្គម។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា តាមរយៈការ​សិក្សា​ស្រាវជ្រាវបានបង្ហាញឱ្យ​ឃើញថា ការ​បណ្តុះវប្បធម៌អានសៀវភៅ គឺធ្វើ​ឱ្យ​មនុស្ស​មានសុខភាពខួរក្បាលល្អ កាត់បន្ថយស្រ្តេស ហើយការ​អានកាន់តែច្រើន កាន់តែធ្វើ​ឱ្យ​យើងក្មេងឡើង ចេះត្រិះរិះពិចារណា​ឱ្យបានស៊ីជម្រៅ មានចំណេះដឹងទូលំទូលាយ បង្កើតនូវភាពច្នៃប្រឌិត និងទទួលបាននូវគំនិតល្អៗទាន់សម័យកាលយកមកប្រើប្រាស់ជាប្រយោជន៍ដល់ជីវិតរស់នៅ ឆ្ពោះទៅកាន់សង្គមពុទ្ធិ។ ក្នុងនោះ​ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំ​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បណ្តុះ​ទម្លាប់អានសៀវភៅ ដើម្បីក្លាយជា​គំរូល្អ​សម្រាប់ក្មេងជំនាន់ក្រោយ។

នៅក្នុងយុគសម័យ​បច្ចេកវិទ្យានេះ ឯកឧត្តម ហង់ជួន ណារ៉ុន មើលឃើញថា ការអានមានលក្ខណៈពិសេសផងដែរ ក្នុងនោះ​យុវជនជាច្រើន​បានប្រើប្រាស់នូវ​បច្ចេកវិទ្យា​ដើម្បី​លើក​កម្ពស់​អំណាន ។ ឯកឧត្តមបន្តថា អំណាន​នៅ​ក្នុងយុគសម័យ​ឌីជីថល មិន​មែន​ត្រឹម​តែផ្តោត​លើ​ការ​អានសៀវភៅ ឬមួយ​ការ​អានអក្សរនោះទេ តែអក្ខរកម្មឌីជីថល គឺជាការរួមផ្សំរវាង​អំណានអក្ខរកម្ម ជាមួយបច្ចេកវិទ្យា ហើយ​អក្ខរកម្ម​ហិរញ្ញវត្ថុក៏​ជួយ​ដល់អ្នកអាននៅ​ក្នុងការ​ធ្វើ​ឱ្យ​ជីវិត​កាន់តែល្អប្រសើរ ។

ឯកឧត្តមបន្តថា កន្លងមកអំណានផ្តោត​ទៅលើការប្រើប្រាស់សៀវភៅជាចម្បង ប៉ុន្តែបច្ចុប្បន្ននេះ សៀវភៅ​ក៏​មានលក្ខណៈជា​សៀវភៅ​អេឡិចត្រូនិចផងដែរ ដោយ​អ្នកនិពន្ធបានចងក្រងឡើងដើម្បីអប់រំ ផ្តល់ចំណេះដឹង ក៏ដូចជាគំនិតល្អៗជាច្រើន ។ តែយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកដែរថា ឧកបរណ៍អេឡិចត្រូនិច គឺជាអាវុធមុខពីរ អាចអានផង ក៏ប៉ុន្តែនៅជាមួយគ្នានោះ ក៏​អាចធ្វើ​ឱ្យ​យើងបាត់បង់ការផ្តោតអារម្មណ៍ផងដែរ។ «ការវាយតម្លៃ​នៅប្រទេស​ជឿនលឿន ក្នុងចំណោម​យុវជនអាយុ​១៥ឆ្នាំ គេបានរកឃើញថា កត្តាមួយ​ដែលធ្វើ​ឱ្យ​ចំណេះដឹងរបស់សិស្ស ធ្លាក់ចុះអំណាន ក៏​ដូចជាការ​សរសេរធ្លាក់ចុះ គឺសិស្ស ជាពិសេស​ក្នុងចំណោមក្មេងប្រុស វក់នៅក្នុងការប្រើប្រាស់​គ្រឿងអេឡិចត្រូនិច នេះបានបង្ហាញ​ឱ្យ​ឃើញថា ឧបករណ៍​អេឡិចត្រូនិច គឺជាអាវុធមុខពីរ បើយើងចេះប្រើវា យើងជាម្ចាស់វា បើយើងមិនចេះប្រើវា វាជាម្ចាស់របស់យើង»។

យ៉ាងណាក៏ដោយជារួម​នៅ​ក្នុងន័យ​ទូលំទូលាយ បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អំណានជួយ​ឱ្យ​យើង​ចាប់យកចំណេះដឹង ចាប់យកចំណេះធ្វើ ធ្វើ​ឱ្យ​មនុស្ស​សម្រេច​បាន​នូវ​ចរិយាធម៌ គុណធម៌ ហើយ​ក្លាយជាពលរដ្ឋ​កម្ពុជាល្អ ក៏​ដូចជា​ពលរដ្ឋសាកល ដែល​ជាគោលដៅ នៃកម្មវិធីអប់រំរបស់កម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...