លោក តែ ឡាយ ៖ បណ្តុះទម្លាប់ក្នុងការអានដល់សិស្សានុសិស្ស គឺជាការជួយពង្រឹងសមត្ថភាពពួកគេសម្រាប់ថ្ងៃនេះ និងថ្ងៃអនាគត

លោក តែ ឡាយ ប្រធាននាយកអប់រំ នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ គ្រុបបានលើកឡើងថា អំណានពិតជាមានសារៈសំខាន់ ដូច្នេះការបណ្តុះទម្លាប់នៃការអាន ក៏ដូចជាបង្កើតវប្បធម៌នៅក្នុងការអានដល់សិស្សានុសិស្ស គឺជាការជួយឱ្យពួកគេមានសមត្ថភាពនៅក្នុងការស្រាវជ្រាវ ការសិក្សា ជាពិសេសពង្រឹងសមត្ថភាពរបស់ពួកគេទៅថ្ងៃអនាគតប្រកបដោយប្រសិទ្ធភាព។

បើតាមលោក តែ ឡាយ ជាទូទៅមនុស្សគ្រប់រូបតែងតែអាននៅក្នុងគោលបំណងផ្សេងៗគ្នា ហើយសម្រាប់ប្រទេសកម្ពុជា លោកមើលឃើញថា និន្នាការនៃការអាន គឺមានការកើនឡើង ប៉ុន្តែនៅមិនទាន់បានគ្រប់គ្នានៅឡើយទេ។ លោកថា បណ្តាញសាលារៀនវេសឡាញ ដែលមានសាលារៀនវេសឡាញ និងន័ស្សឡាញ ក្រៅពីកម្មវិធីសិក្សាផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូក្នុងកាលវិភាគ សាលាក៏មានកម្មវិធីដើម្បីជំរុញ លើកទឹកចិត្ត និងលើកកម្ពស់ទៅដល់ការអានសម្រាប់សិស្សានុសិស្ស ដូចជាកម្មវិធី ” អ្នកអានអនាមិក ” ដែលសាលាអញ្ជើញមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សមកអាន ដើម្បីឱ្យកុមារបានស្តាប់ ក៏ដូចជាបង្កើននូវភាពស្និទ្ធស្នាល ឬក៏បង្កើតជាទម្លាប់ និងជាគំរូមួយទៅដល់កូនៗឱ្យមានចំណង់ចំណូលចិត្តនៅក្នុងការអាន និងភាពស្និទ្ធស្នាលជាមួយនឹងឪពុក ឬម្តាយ ឬជាមួយអ្នកអាណាព្យាបាល។

ក្រៅពីនោះ សាលាក៏មានកម្មវិធីមួយទៀតសម្រាប់សិស្សានុសិស្សដែលរៀននៅថ្នាក់រៀនខ្ពស់ៗ ដោយពួកគេអាចបង្កើតជាក្លឹបសម្រាប់ការអានជាមួយគ្នា ហើយគេអាចធ្វើជាការសង្ខេបនៃអំណានរបស់ខ្លួនដាក់ជូនលោកគ្រូអ្នកគ្រូ ឬក៏ធ្វើជាបទបង្ហាញជាការស្រាវជ្រាវ ។ ហើយជាមួយគ្នា សាលាក៏មានរៀបចំជាកម្មវិធីក្លឹបតស៊ូមតិ ដែលនិយាយអំពីសារប្រយោជន៍នៃការអានផងដែរ។

ក្នុងការចូលរួមលើកកម្ពស់ការអាន នៅថ្នាក់បឋមសិក្សា សាលាក៏បានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ ទៅលើវិធីសាស្រ្តអំណានថ្នាក់ដំបូង ដើម្បីឱ្យលោកគ្រូអ្នកគ្រូមានសមត្ថភាពនៅក្នុងការបង្ហាត់អំណាន ធ្វើយ៉ាងណាឱ្យក្មួយៗសិស្សានុសិស្សនៅថ្នាក់ទី១ ដល់ទី៣ គាត់អាចអានបាន មានសមត្ថភាពនៅក្នុងការអាន ដើម្បីឡើងទៅថ្នាក់បន្ទាប់ ដែលនេះជាផ្នែកមួយជួយនៅក្នុងការកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សា។

យ៉ាងណាក៏ដោយ បើទោះបីជាសាលារៀនមានកម្មវិធីក្នុងការជំរុញអំណានទៅដល់សិស្សានុសិស្សក៏ដោយ ប៉ុន្តែមាតាបិតា ក៏មានតួនាទីសំខាន់ក្នុងការជំរុញការអាននេះ តាមរយៈការធ្វើជាគំរូទៅដល់បុត្រធីតា។ តាមប្រសាសន៍របស់លោក តែ ឡាយ មាតាបិតា និងកូនៗ គួរតែរៀនអានជាមួយគ្នាដើម្បីបង្កើតនូវបរិយាកាស ភាពស្និទ្ធស្នាលនៃការអានជាមួយគ្នា ក្នុងន័យដើម្បីបណ្តុះនូវទម្លាប់របស់កូនៗនៅក្នុងការអានឱ្យបានពេញមួយជីវិត។ «នៅផ្ទះ បើយើងកាន់ទូរស័ព្ទ ហើយឱ្យកូនរបស់អានសៀវភៅ ប្រាកដជាកូនមិនអានទេ អញ្ចឹងមាតាបិតា និងកូនៗ គួរតែរៀនអានជាមួយគ្នាដើម្បីបង្កើតនូវបរិយាកាស ភាពស្និទ្ធស្នាលនៃការអានជាមួយគ្នា …»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...