ក្រសួងអប់រំអនុវត្តគន្លងសិក្សាថ្មី នៅវិទ្យាល័យទេពប្រណម្យ ជួយសិស្សទទួលបានការអប់រំដែលមានជំនាញច្បាស់លាស់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សា

វិទ្យាល័យ​ទេពប្រណម្យ ក្នុង​ខេត្តកណ្តាល ត្រូវ​បានក្រសួងអប់រំជ្រើសរើស​សម្រាប់​ការ​អនុវត្ត​គន្លងសិក្សា​ថ្មី ដោយរំពឹងថា នឹងជួយ​សិស្ស​ឱ្យ​ទទួលបាន​ការ​អប់រំ​ដែលមាន​ជំនាញ​ច្បាស់លាស់ និងកាត់បន្ថយ​អត្រាបោះបង់ការសិក្សា​របស់សិស្ស។

គន្លងអប់រំថ្មី ដែល​ក្រសួងអប់រំ កំពុងធ្វើការ​សាកល្បង គឺ​នៅ​តាម​វិទ្យាល័យ​ដែលមានទីតាំង​ស្ថិត​នៅ​ក្បែរ​តំបន់សេដ្ឋកិច្ច​ពិសេស ក៏​ដូចជា​តំបន់ដែលមាន​ដំណើរការ​សេដ្ឋកិច្ច វិទ្យាល័យដែលមានអគារធនធាន, វិទ្យាល័យមានមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលសហគមន៍ និងគ្រឹះស្ថានសិក្សាអប់រំបច្ចេកទេសជាដើម។ វិទ្យាល័យ​ដែល​នឹង​ត្រូវ​អនុវត្ត​គន្លងអប់រំថ្មី នឹងត្រូវផ្តោត​ទៅលើការ​បង្រៀន​ផ្នែក​វិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២។

ថ្លែងក្នុងកិច្ចប្រជុំស្តីពី ការអនុវត្តសាកល្បងគន្លងអប់រំថ្មី នៅវិទ្យាល័យទេពប្រណម្យ ខេត្តកណ្តាល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀបចំឱ្យមានគន្លងអប់រំថ្មីនេះ គឺតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលចង់បង្កលក្ខណៈកាន់តែច្រើនដើម្បីឱ្យសិស្សចូលរៀនបន្ថែមទៀតនៅកម្រិតមមធ្យមសិក្សា ទាំងបឋមភូមិ និងទុតិយភូមិ និងមានគោលដៅបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធអប់រំបច្ចុប្បន្នឱ្យឆ្លើយតបនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា សំដៅកាត់បន្ថយអត្រាបោះបង់ការសិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា គន្លងអប់រំថ្មីនេះ ក៏នឹងជួយសម្រាលស្ថានភាពយុវជន ឬកុមារនៃគ្រួសារពលករកម្ពុជាដែលវិលត្រឡប់ពីប្រទេសថៃ ដែលមានការលំបាកក្នុងការចាប់យកការសិក្សាចំណេះទូទៅ អាចចាប់ផ្តើមចូលរៀនកម្មវិធីស្ពានចម្លងស្របតាមវ័យរបស់ពួកគេ ដើម្បីទទួលចំណេះជំនាញច្បាស់លាស់សម្រាប់កសាងអនាគត។

សម្រាប់ការ​អនុវត្ត​កម្មវិធីគន្លងថ្មី​នៅ​វិទ្យាល័យ​ទេពប្រណម្យ នេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យបញ្ចូលកម្មវិធីរៀនថ្មីៗ ទំនើបៗ ដូចជាជំនាញឌីជីថល Coding AI ឌីហ្សាញ ជាដើម ដើម្បីឆ្លើយតបនឹងទីផ្សារការងារ ក៏ដូចជានាយកដ្ឋានពាក់ព័ន្ធចូលរួមគាំទ្រ ជាពិសេសការចូលរួមសហការពីសំណាក់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លើសពីនេះ ផ្សារភ្ជាប់កម្មវិធីរៀននេះ ទៅនឹងឧត្តមសិក្សា ដោយអញ្ជើញគ្រូ ឬ សាស្ត្រាចារ្យនៅឧត្តមសិក្សាមកជួយបង្រៀន និងអាចផ្តល់ឱកាសដល់សិស្សដែលរៀនពូកែមានឱកាសបន្តទៅរៀននៅសាកលវិទ្យាល័យ។

ជាមួយគ្នានេះ បញ្ចូលយុទ្ធសាស្ត្របង្រៀននៅសាលាជំនាន់ថ្មី សហការជាមួយគម្រោងកែលម្អកម្មវិធីអប់រំនានា ដោយត្រូវប្រើប្រាស់ធនធានឱ្យអស់ពីលទ្ធភាព និងមានប្រសិទ្ធភាព ក៏ដូចជាស្វែងរកការគាំទ្របន្ថែម និងបង្កើតភាពជាដៃគូជាមួយដៃគូអភិវឌ្ឍនានា ព្រមទាំងស្នើឱ្យក្រុមការងារគោលនយោបាយ ក្នុងកិច្ចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បន្តសិក្សាបន្ថែមពីទីផ្សារការងារ និងជំនាញដែលមានតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *