រដ្ឋមន្រ្តីអប់រំ ៖ ការអប់រំ ជាអាវុធដ៏សំខាន់ដែលអាចរំដោះយើងទាំងអស់គ្នាឱ្យចាកចេញពីភាពក្រីក្រ

ថ្លែងពិធីប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាបឋមសិក្សាគំរូ សៀវភៅអភិវឌ្ឍកុមារផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សា និងសៀវភៅពន្លឿនការសិក្សាភាសាខ្មែរថ្នាក់ទី១ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអប់រំ ជាអាវុធមួយដ៏សំខាន់ដែលអាចរំដោះយើងទាំងអស់គ្នាឱ្យចាកចេញពីភាពក្រីក្រ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា ប្រសិនបើទទួលបានការអប់រំដែលមានគុណភាព យើងអាចទទួលបានការងារល្អ បានប្រាក់កម្រៃមួយសក្តិសម ។ ប៉ុន្តែប្រសិនបើការអប់រំនោះមិនល្អ យើងមិនអាចរកកម្រៃនោះបាន បោះបង់ចោលការសិក្សា ហើយភាពក្រីក្រនេះនឹងបន្តទៅដល់កូនចៅ ចៅទួតតទៅទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់ថា ប្រសិនបើអស់លោកជាគណៈអភិបាល ប្រធានការិយាល័យអប់រំ ប្រធានមន្ទីរ ក្នុងក្រុង ស្រុក ខណ្ឌ ចង់ឱ្យមូលដ្ឋានអភិវឌ្ឍន៍ត្រូវចាប់ផ្ដើមពីការអភិវឌ្ឍសាលារៀន, ការជ្រើសរើសគ្រូល្អឱ្យមកបង្រៀន ហើយអនុវត្តកម្មវិធីសិក្សាឱ្យបានពេញលេញ។ ប្រសិនបើមិនដូច្នោះទេ សហគមន៍នោះនឹងបន្តរស់នៅក្នុងភាពក្រីក្រដដែល និងមិនមានការកែប្រែខ្លាំងឡើយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា ការចូលរួមគាំទ្ររបស់ឪពុកម្ដាយ សហគមន៍ ក្នុងកិច្ចដំណើរការសាលារៀន គឺត្រូវឈរលើមូលដ្ឋាននៃការស្ម័គ្រចិត្ត និងមានតម្លាភាព។ ប្រសិនបើឪពុកម្ដាយមិនយកចិត្តទុកដាក់លើការអប់រំទេ កូនក៏មិនយកចិត្តទុកដាក់លើការសិក្សារៀនសូត្រផងដែរ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តឱ្យឪពុកម្ដាយ អាជ្ញាធរមូលដ្ឋានចូលរួមក្នុងការត្រួតពិនិត្យមើលសាលារៀន ហើយនេះក៏ជាភារកិច្ចដែលក្រសួងអប់រំ រាជរដ្ឋាភិបាល បានប្រគល់ជូនដល់អាជ្ញាធរក្រុងស្រុក ខណ្ឌផងដែរ។

រូបភាព៖ ឪពុកម្ដាយចូលរួមបង្រៀនកូននៅផ្ទះបន្ថែម។

បើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សម្រាប់ការរៀន និងការបង្រៀន ក្រសួងអប់រំផ្ដោតលើវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា មានន័យថា ឱ្យសិស្សចេះ យកចំណេះដឹង ទៅអនុវត្ត អាចជាបំណិនជីវិត ចំណេះដឹងទូទៅពាក់ព័ន្ធនឹងបរិស្ថាន ពាក់ព័ន្ធបញ្ហានៅក្នុងសហគមន៍ ក្នុងនោះ ក្រសួងក៏ដាក់ឱ្យអនុវត្តការសិក្សាតាមបែបគម្រោងផងដែរ។

គួរជម្រាបជូនថា ក្នុងឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំ យុវជន និង​កីឡា បានអ​នុវត្ត​ការផ្តល់ពិន្ទុ ៨០ភាគរយ លើចំណេះដឹង, ១០ភាគរយលើបំណិន និង ១០ភាគរយ​លើសីលធម៌ និង​ចរិយាធម៌ ដើម្បីបង្កើនការយក​ចិត្តទុកដាក់ លើ​ការ​ពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និង​ឥរិយាបទល្អ របស់សិស្សានុសិស្ស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...