រដ្ឋមន្រ្តីអប់រំ ៖ AI នៅតែជាឧបករណ៍ជំនួយ មិនទាន់អាចមក​ជំនួស​តួនាទី​ស្នូល​របស់គ្រូបង្រៀន​បាន​ឡើយ

ទោះបីជា​បញ្ញាសិប្បនិម្មិត (AI) មានការរីកចម្រើន​យ៉ាងណាក៏ដោយ ក៏​បច្ចេកវិទ្យា​មួយ​នេះ នៅតែជា​ឧបករណ៍​ជំនួយ និង​មិន​ទាន់អាច​មក​ជំនួស​តួនាទី​ស្នូល​របស់គ្រូបង្រៀន​បាន​នៅ​ឡើយទេ។ នេះជា​ប្រសាសន៍​លើកឡើង​របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ឱកាស​ទិវាគ្រូបង្រៀន ៥តុលា ក្រោម​ប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត”។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការផ្ទេរចំណេះដឹងអាចធ្វើឡើងតាមបច្ចេកវិទ្យា ប៉ុន្តែការអប់រំតាមរយៈបេះដូង ការបណ្តុះបណ្តាលគុណធម៌ សីលធម៌ ទំនាក់ទំនងផ្ទាល់ និងការជំរុញទឹកចិត្តដល់សិស្ស គឺជាកិច្ចការដែលទាមទារនូវភាពជាមនុស្ស និងភាពឆ្លាតវៃផ្នែកអារម្មណ៍ ដែលជាតម្លៃមិនអាចកាត់ថ្លៃបាននៃវិជ្ជាជីវៈគ្រូបង្រៀន។ ដូចនេះ គ្រូបង្រៀនត្រូវតែជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកបំផុសគំនិតឱ្យសិស្សបានស្គាល់ និងប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ជាមួយ​គ្នា​នេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំសាលារៀនគំរូ និងគ្រប់សាលារៀន ឱ្យចាប់ផ្តើមបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីសិក្សារបស់សាលាឱ្យបានផុសផុលដោយ ជំរុញឱ្យប្រើប្រាស់ឧបករណ៍ AI ជាជំនួយក្នុងការរៀបចំផែនការបង្រៀន និងវាយតម្លៃសិស្ស ក៏ដូចជាបង្កើតលំហាត់ដែលតម្រូវឱ្យសិស្សានុសិស្សយល់ដឹងពីគោលការណ៍គ្រឹះនៃ AI និងរបៀបប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយក្រមសីលធម៌។

“គោលដៅសំខាន់គឺបណ្តុះបណ្តាលសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋឌីជីថលដែលមានសមត្ថភាព និងអាចទាញយកសក្តានុពលនៃ AI មកបម្រើការងារ និងការសិក្សា ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត”

ក្រសួអប់រំ យុវជន និងកីឡា បានចាប់ផ្តើមបង្កើតក្របខណ្ឌ​សមត្ថភាព​បច្ចេកវិទ្យាព័ត៌មាន និង​សារគមនាគមន៍ និង​បញ្ញាសិប្បនិម្មិត (ICT-AI) ដំបូងបង្អស់នៅ​កម្ពុជា ដែល​គាំទ្រ​ដោយ​អង្គការ​យូណេស្កូ តាមរយៈកម្មវិធីពង្រឹង​ការ​អប់រំ​គ្រូបង្រៀន​នៅ​កម្ពុជា (STEPCam)។ ផ្អែក​លើក្របខណ្ឌ​សមត្ថភាពសកល​របស់អង្គការ​យូណេស្កូ សម្រាប់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ឆ្នាំ២០១៨ និងក្របខណ្ឌ​សមត្ថភាព​បញ្ញាសិប្បនិម្មិត​ដែល​បានផ្សព្វផ្សាយ​នៅ​ឆ្នាំ​២០២៤ ក្របខណ្ឌជាតិនឹង​កំណត់នូវ​បំណិន និង​ចំណេះដឹង​ដែល​គ្រូបង្រៀន​នៅ​កម្ពុជាគួរមាន ដើម្បីប្រើប្រាស់​ឧបករណ៍ឌីជីថល និង​បញ្ញាសិប្បនិម្មិត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​បង្រៀន និង​រៀន ដោយការពារ​នូវ​សុវត្ថិភាព​មនុស្ស​នៅ​ក្នុង​ទិដ្ឋភាព​អប់រំផងដែរ។

លោកស្រី Esther Mcfarlane ប្រធានផ្នែកអប់រំ នៃការិយាល័យអង្គការយូណេស្កូនៅភ្នំពេញ មានប្រសាសន៍ថា “គ្រូបង្រៀនមិន​ត្រឹម​តែ​សម្របខ្លួនទៅនឹង​បច្ចេក​វិទ្យា​ថ្មីៗ​ប៉ុណ្ណោះទេ ប៉ុន្តែ​ពួកគេ​ថែមទាំង​កំពុង​រៀបចំ​នូវ​របៀប​ប្រើប្រាស់​ឧបករណ៍ទាំងនេះដើម្បី​បំផុសគំនិត និង​កសាង​សមត្ថភាព​ដល់អ្នកសិក្សា​ឱ្យ​គិត​ដោយ​ឯករាជ្យ និង​ប្រកបដោយ​ភាពច្នៃប្រឌិត​ចំពោះ​សំណួរ បញ្ហា​ប្រឈម និង​ឱកាស​ដែលពួកគេ​នឹង​ជួបប្រទះ​នៅ​ក្នុងសង្គម “។

លោកស្រី Esther Mcfarlane សង្កត់ធ្ងន់ថា នៅក្នុងស្ថានភាព​ដែល​បញ្ញាសិប្បនិម្មិត​ជួយ​សម្រួល​ដល់ការផ្លាស់ប្តូរ​វិធីសាស្រ្តអប់រំ យើង​ត្រូវ​តែ​ធានាថា បច្ចេកវិទ្យាថ្មីៗ គួរ​ត្រូវ​បាន​ប្រើប្រាស់ដើម្បី​គាំទ្រ និង​ជួយ​សម្រួល​ដល់គ្រូបង្រៀន មិន​មែនទៅជំនួសពួកគាត់នោះទេ។ តាមរយៈការ​វិនិយោគលើ​ការ​ប្រឹក្សា​គរុកោសល្យ ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​សម្រាប់គ្រូបង្រៀន យើងធានាថា គ្រូបង្រៀន​នៅ​តែមានតួនាទី​សំខាន់​ក្នុង​បរិបទ​អប់រំ​ដែល​កំពុងផ្លាស់ប្តូរនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន