បវេសនកាលឆ្នាំសិក្សាថ្មីនឹងបើក​នៅដើមខែវិច្ឆិកា ខណៈសាលារៀនតាមបណ្ដោយព្រំដែនមិនទាន់អាច​បើកបវេសនកាលបាន

ក្រសួងអប់រំ យុវជន និងកីឡា កំពុងត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅដើមខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែសម្រាប់សាលារៀនដែលមានទីតាំងស្ថិត​នៅតាមបណ្តោយ​ព្រំដែនកម្ពុជា-ថៃ នៅមិនទាន់អាចបើកបវេសនកាលនៅទីតាំងសាលារៀនបាននៅឡើយទេ។

ក្នុង​កិច្ច​ប្រជុំ​ស្តីពីការ​ត្រៀម​បើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ដោយ​បញ្ជាក់ថា សាលារៀនដែលមានទីតាំងនៅតាមព្រំដែន ដែលមិនទាន់អាចបើកបវេសនកាលឆ្នាំសិក្សាថ្មីបាន ព្រោះដោយហេតុផលស្ថានភាពនៅព្រំដែនមិនទាន់មានស្ថិរភាព ធ្វើឱ្យក្រុមការងារបោសសម្អាតមីន និងសាងសង់មិនអាចចូលទៅស្តារឡើងវិញបាន។

​ឯកឧត្តមរដ្ឋមន្រ្តីក៏​បាន​ឱ្យដឹងដែរថា ក្រសួងបានត្រៀមជាស្រេចនូវកញ្ចប់ថវិកាស្តារឡើងវិញនូវសាលារៀនរងប៉ះពាល់នៅតាមព្រំដែន ដែលក្នុងនោះមានថវិការបស់ក្រសួងផ្ទាល់ និងមានការចូលរួមឧបត្ថម្ភពីសំណាក់ដៃគូអភិវឌ្ឍ សប្បុរសជនជាតិ និងអន្តរជាតិផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ ​យុវជន និងកីឡា

បើតាម​លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដំណើរការនៃការសាងសង់ ក៏ដូចជាជួសជុលអគារដែលរងការខូចខាតនៅតាមបណ្ដោយព្រំដែន ក្រសួងបានត្រៀមថវិកាប្រមាណចំនួន ៥០ម៉ឺនដុល្លារក្នុងការធ្វើកិច្ចការនេះ។

តាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំ នឹងចាប់ផ្តើមអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា។ ក្រសួង ក៏នឹងសាកល្បងអនុវត្តគន្លងអប់រំថ្មីរួមមាន គន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាមវិទ្យាល័យគោលដៅមួយចំនួន។

ដើម្បីជំរុញប្រសិទ្ធភាពការងារនេះ រដ្ឋមន្រ្តីក្រសួងអប់រំ បានផ្តល់អនុសាសន៍ឱ្យ​ក្រុមការងាររៀបចំផែនការលម្អិតពីតម្រូវការជាក់ស្តែងពាក់ព័ន្ធនឹងការបើកបវេសនកាលឆ្នាំសិក្សាថ្មី, ផែនការក្នុងការពង្រីកមធ្យមសិក្សា និងការអនុវត្តសាលល្បងនូវគន្លងអប់រំថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ហើយសម្រាប់ផែនការពង្រីកមធ្យមសិក្សា ត្រូវបន្តបញ្ចូលវិធីសាស្ត្របង្រៀនថ្មីទៅការរៀន និងបង្រៀន ដោយចាប់ផ្តើមពីសាលារៀនគំរូ និងបន្តជំរុញគម្រោងពង្រីកសាលារៀនជំនាន់ថ្មី។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញឱ្យ​ក្រុមការងាររៀបចំផែនការសកម្មភាពសាងសង់ និងស្តារឡើងវិញសាលារៀនដែលរងប៉ះពាល់ ក៏​ដូចជារៀបចំរបាយការណ៍លម្អិតពីបច្ចុប្បន្នភាពស្ថានភាពសាលារៀន និងទីតាំងសម្រាប់ដំណើរការបង្រៀនបណ្ដោះអាសន្ន។

កិច្ចប្រជុំស្ដីពី ការត្រៀមបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាស្ថានជាតិអប់រំ

យោង​តាម​របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រវាងកងទ័ព​ប្រទេស​កម្ពុជា និងថៃ កាលពីចុងខែកក្កដា យ៉ាងហោចណាស់មានសាលា​រៀនចំនួន៧​ ក្នុងខេត្ត​ព្រះវិហារ និង​ឧត្តរមានជ័យ បានរកការខូចខាត ក្នុងនោះ សាលាបឋមសិក្សាតេជោបុស្បូវ (ស្រុកជាំក្សាន្ត ព្រះវិហារ) ត្រូវបានបំផ្លាញអស់ ៩០%, សាលា​បឋម​សិក្សា​តាមាន់​សែន​ជ័យ (ឧត្តរមានជ័យ) ក៏​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​ដែរ, សាលាបឋមសិក្សាសាយមនោរម្យ (ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ) រងការខូចខាតអគារ១ខ្នង, សាលាបឋមសិក្សាបុស្សធំ (ស្រុកបន្ទាយអំពិល ឧត្តរមានជ័យ) ខូចខាតអគារ១ខ្នង, សាលាបឋមសិក្សាគោកប្រាសាទ (ក្រុងសំរោង ខេត្តឧត្តរមានជ័យ) រងការខូចខាតអាគារ១ខ្នង, សាលាបឋមសិក្សាជប់កាគី និងសាលាបឋមសិក្សាអូរពក (ក្រុងសំរោង) រងការខូចខាតបន្តិចបន្តួច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...