រដ្ឋមន្រ្តីក្រសួងអប់រំសម្រេចលទ្ធផលល្អប្រសើរលើការសាកល្បងកំណែទម្រង់សាលារៀនរយៈពេល ៥ឆ្នាំ

ភ្នំពេញ – លើកឡើងក្នុង​ឱកាស​សន្និបាតបូកសរុបការងារអប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០២០-២០២១ និង​ទិសដៅ​ឆ្នាំ​សិក្សា​២០២១-២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា ក្នុងរយៈពេល​៥ឆ្នាំកន្លងទៅនេះ ក្រសួងអប់រំបានសាកល្បង​អនុវត្ត​កំណែទម្រង់សាលារៀន ទទួលបានជោគជ័យជាទីមោទនៈ។

បើតាម​ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ ក្នុងការកំណែទម្រង់វិស័យអប់រំ​ដំណាក់កាលទី២ ក្រសួងបានជ្រើសរើស​សាលារៀនចំនួន១០០ សម្រាប់ការកែទម្រង់ ហើយ​សាលារៀនស្ទើរតែទាំងអស់សម្រេចបាននូវ​ស្តង់ដាសាលាមានប្រសិទ្ធភាព និង​មានផលជះលើសាលាបណ្តាញ​ជិត​ ៣០០ថែមទៀត។

សូម​បញ្ជាក់ថា ការ​អនុវត្ត​កំណែទម្រង់សាលារៀន ត្រូវ​បានផ្តោត​ទៅ​លើ​កំណែទម្រង់​ចំនួន២ រួមមាន ទី១ ការបង្កើត​សាលារៀនជំនាន់ថ្មី ដោយ​សាលារៀននេះ មានស្វ័យភាពក្នុងការ​អនុវត្ត​កម្មវិធីសិក្សា ដើម្បីបណ្តុះធនធានមានបំណិនសតវត្សទី២១ ផ្តោតលើការបង្កើត​សាលារៀនឱ្យមានស្តង់ដាវិជ្ជាជីវៈ, មានគណនេយ្យភាព, នវានុវត្តន៍ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការរៀននិងបង្រៀន ។

ទន្ទឹមគ្នានេះ សាលារៀនត្រូវប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី ដូចជា ការបង្រៀនតាមបែបរិក តាមបែបតម្រោង តាមបែបដោះស្រាយបញ្ហា និងសហការ, ការ បំពាក់ឧបករណ៍សម្ភារៈសម្រាប់បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ, ការផ្តោតលើមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ស្ទែម), ការបង្កើតក្លឹបសិក្សា, ការបង្រៀនសរសេរកូដកុំព្យូទ័រ និងមនុស្សយន្ត, ការបង្រៀនបំណិនជីវិត និងការផ្តល់ប្រឹក្សាមុខជំនាញជាដើម។

ចំណែកទី២ ការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព (SBM) ដោយផ្ដោតលើគោលការណ៍ចំនួន ៥ រួមមាន ៖

១. គណនយ្យភាព (Accountahility) ៖ ​នាយកសាលាត្រូវមានគណនេយ្យភាពចំពោះមាតាបិតា ដោយបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន និងចុះកិច្ចសន្យាលទ្ធផល ការងារប្រចាំឆ្នាំ ការប្រជុំវាយតម្លៃ និងស្វ័យវាយតម្លៃ ដើម្បីសម្រេចស្តង់ដាសាលារៀនមាន ប្រសិទ្ធភាព។

២. ស្វ័យភាព (Autonomy) ៖ សាលារៀបចំផែនការកែលម្អសាលារៀន ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ជាពិសេសដើម្បីជួយបង្កើតបរិស្ថានអំណោយផលសម្រាប់ការរៀនសូត្រ, ជួយគាំទ្រគូ កែលម្អវប្បធម៌សាលារៀន, និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ តាមរយៈកម្មវិធីលើក កម្ពស់គុណវុឡិនាយក (LUP)។

៣. រង្វាយតម្លៃ (Assessment) ៖ ការរៀបចំតេស្តស្តង់ដាមានតម្លាភាព និងយុត្តិធម៌ ដើម្បីកែលម្អការបង្រៀន ដោយបង្រៀនបន្ថែមជួយដល់សិស្សរៀនយឺត និងផ្សព្វផ្សាយលទ្ធផល ជាសាធារណៈ និងផ្តល់ព័ត៌មានពីលទ្ធផលសិក្សាដល់មាតាបិតា។

៤. ការយកចិត្តទុកដាក់ដល់គ្រូបង្រៀន (Attention to Teachers) ៖ គ្រូប្រើលទ្ធផលតេស្ត ដើម្បីកែលម្អការបង្រៀន ការចុះកិច្ចសន្យាវាយតម្លៃលទ្ធផលការងារ និង​ការបង្កើន​គុណវុឌ្ឍិគ្រូ​តាមរយៈកម្មវិធីបង្កើនគុណវុឌ្ឍិគ្រូ (TUP)។

រីឯទី៥. ការចូលរួម (P-Articipation) ៖ មាតាបិតាចូលរួមគាំទ្រសាលា ដើម្បីរួមគ្នា​អភិវឌ្ឍសាលារៀន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី