តួនាទីរបស់គ្រឹះស្ថានឧត្ដមសិក្សានៅក្នុងការអភិវឌ្ឍមូលធនមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា

ក្នុងបរិបទនៃសកលភាវូបនីយកម្មដែលវិវត្តយ៉ាងឆាប់រហ័ស វិបុលភាពនាពេលអនាគតរបស់ប្រទេសជាតិ គឺពឹងផ្អែកទាំងស្រុងលើការពង្រឹងប្រព័ន្ធអប់រំ ជាពិសេសកម្រិតឧត្តមសិក្សា ដែលសាកលវិទ្យាល័យដើរតួនាទីជាស្នូលក្នុងការបណ្តុះបណ្តាលមូលធនមនុស្សឱ្យមានជំនាញ ភាពច្នៃប្រឌិត និងភាពធន់ ដើម្បីជំរុញនវានុវត្តន៍បច្ចេកវិទ្យាក្នុងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ លើសពីនេះ គ្រឹះស្ថានឧត្តមសិក្សាមិនត្រឹមតែបណ្តុះជំនាញដល់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងក្នុងការផ្សារភ្ជាប់ការអប់រំទៅនឹងវិស័យ ឯកជន ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង និងការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល។ ក្នុងន័យនេះ មូលធនមនុស្សមិនសំដៅត្រឹមតែកម្រិតការអប់រំ និងជំនាញប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងសុខភាព វិជ្ជាជីវៈ បទពិសោធ និងសមត្ថភាពច្នៃប្រឌិត ដែលជាគ្រឹះចូលរួមដល់ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព ជាពិសេសក្នុងវិស័យ ICT, STEM និងបច្ចេកវិទ្យាបៃតងជាដើម។

១. តួនាទីស្នូលរបស់សាកលវិទ្យាល័យ

គ្រឹះស្ថាន​ឧត្តមសិក្សា​ដើរតួយ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និងជាអនុវិស័យគន្លឹះមួយដែល​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃប្រទេស​នីមួយៗ។ វឌ្ឍនភាព​នៃការ​អប់រំ និង​បណ្តុះបណ្តាល​នៅកម្រិត​ឧត្តមសិក្សា​ដើរតួនាទីយ៉ាងសំខាន់​ក្នុង​ការ​នាំ​មក​នូវ​ភាពជោគជ័យ នៃការ​អភិវឌ្ឍ​ប្រទេស ជាពិសេស​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម តាមរយៈការ​បង្កើត​កិច្ច​សហការ​រវាងគ្រឹះស្ថានឧត្តមសិក្សា និង​វិស័យ​ឧស្សាហកម្ម ដើម្បី​កសាងកម្មវិធីសិក្សា ដែលមានគុនភាព និង​ឆ្លើយតបទៅនឹង​តម្រូវការ។

លើសពីនេះ សាកលវិទ្យាល័យ​ក៏​ត្រូវ​បាន​ទទួលស្គាល់ថា ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​សមត្ថភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែទូលំទូលាយ​នៃប្រព័ន្ធ​នវានុវត្តន៍ ដែលជះ​ឥទ្ធិពល​ដល់​សមត្ថភាព​របស់បុគ្គល និង​ស្ថាប័ន​នានា ក្នុងការ​សហការ និងច្នៃប្រឌិត។ តួនាទីសំខាន់ៗ​នៃឧត្តមសិក្សា ក្នុងការ​អភិវឌ្ឍមូលធន​មនុស្ស និង​នវានុវត្តន៍​រួមមាន៖

ការបណ្តុះបណ្តាល និងផ្តល់ជំនាញ ៖ សាកលវិទ្យាល័យដើរតួនាទីកណ្តាលក្នុងការផលិតធនធានដែលមានទេពកោសល្យ ជាពិសេសក្នុងវិស័យ STEM ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។ គ្រឹះស្ថានទាំងនេះផ្តល់នូវកម្មវិធីសិក្សាចម្រុះ និងការបណ្តុះបណ្តាលបច្ចេកទេសដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ក្រោមគោលការណ៍ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ៖ សាកលវិទ្យាល័យជាកន្លែងជួរមុខក្នុងការបង្កើតចំណេះដឹងថ្មីៗ និងដោះស្រាយបញ្ហាជាក់ស្តែងតាមរយៈការស្រាវជ្រាវជាមូលដ្ឋាន និងការស្រាវជ្រាវអនុវត្ត។

ការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ៖ តាមរយៈការបង្កើតភាពជាដៃគូជាមួយវិស័យឧស្សាហកម្ម សាកលវិទ្យាល័យជួយជំរុញការនាំយកបច្ចេកវិទ្យាថ្មីៗទៅកាន់ទីផ្សារបានឆាប់រហ័ស និងផ្តល់បទពិសោធជាក់ស្តែងដល់និស្សិត ។

២. សារៈសំខាន់នៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)

ការស្រាវជ្រាវ និង​អភិវឌ្ឍ មានសារៈសំខាន់​ណាស់ក្នុងការ​អភិវឌ្ឍសង្គម ពង្រឹងសេដ្ឋកិច្ច ជំរុញការច្នៃប្រឌិត និងការដោះស្រាយ​បញ្ហា​ដែលគួរឱ្យព្រួយបារម្ភ ហើយគ្រឹះស្ថានអប់រំ ជាពិសេស​ថ្នាក់ឧត្តមសិក្សា គឺជា​សមាសធាតុដ៏សំខាន់ នៃប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ និង​អភិវឌ្ឍន៍។ ដូច្នេះ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ និង​ការ​រកឃើញ​របស់គ្រឹះស្ថានឧត្តមសិក្សា អាច​បង្កើត​បានជា​ចំណេះដឹងថ្មីៗ និង​អភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបៗ សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព មានភាពធន់ បរិយាបន្ន និង​មាននិរន្តរភាព។ ខាងក្រោមនេះ គឺសារៈសំខាន់នៃការស្រាវជ្រាវ និង​អភិវឌ្ឍ របស់គ្រឹះស្ថានឧត្តមសិក្សា​៖

អភិវឌ្ឍមូលធនមនុស្ស ៖ ការចូលរួមក្នុងមន្ទីរពិសោធន៍ជួយឱ្យនិស្សិតបំប្លែងទ្រឹស្តីទៅជាការអនុវត្ត និងពង្រឹងជំនាញដោះស្រាយបញ្ហាស្មុគស្មាញ។

ជំរុញផលិតភាពសេដ្ឋកិច្ច៖ នវានុវត្តន៍ដែលចេញពីការស្រាវជ្រាវជួយបង្កើនគុណភាពផលិតផល និងសេវាកម្ម ដែលធ្វើឱ្យសហគ្រាសកាន់តែមានភាពធន់។

បង្កើនភាពធន់ នៃសេដ្ឋកិច្ចជាតិ ៖ ការពឹងផ្អែកលើភាពវៃឆ្លាតរបស់មនុស្ស និងនវានុវត្តន៍ ជួយឱ្យសេដ្ឋកិច្ចជាតិមិនពឹងផ្អែកតែលើវិស័យប្រពៃណី និងអាចសម្របខ្លួនបានគ្រប់កាលៈទេសៈ។

៣. បញ្ហាប្រឈម​របស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាល​មូលធន​មនុស្ស

ការធ្វើ​នានុវត្តន៍​បច្ចេកវិទ្យា ទាមទារ​ឱ្យ​មានមូលធន​មនុស្ស​ប្រក​បដោយ​សមត្ថភាព ដែលក្នុងនោះ​គ្រឹះស្ថាន​ឧត្តមសិក្សា​ដើរតួនាទីយ៉ាងសំខាន់ក្នុងការ​បណ្តុះបណ្តាល។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​វិវត្ត យ៉ាងរហ័ស​នៃបច្ចេកវិទ្យា​បានក្លាយជា​បញ្ហា​ប្រឈម​សម្រាប់​សាកលវិទ្យាល័យ​នៅទូទាំងពិភពលោក ក្នុងការឆ្លើយតបឱ្យទាន់ពេលទៅនឹងបដិវត្តន៍នៃបច្ចេកវិទ្យា និងសង្គម។ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលពឹងផ្អែកកាន់តែខ្លាំងលើបច្ចេកវិទ្យាទំនើប ស្ថាប័នអប់រំចាំបាច់ត្រូវមានភាពបត់បែន និង​ផ្លាស់ប្តូរគំរូសិក្សា​បែបប្រពៃណី និងផ្តល់អាទិភាព​ដល់ការ​រៀនសូត្រពេញមួយជីវិត។ យុទ្ធសាស្រ្តនេះគឺដើម្បី​ធានា​បាន​នូវ​មូលធន​ដែលមានទេពកោសល្យ និង​ជំនាញច្បាស់លាស់ ក្នុងការជំរុញការច្នៃប្រឌិត ជាពិសេស​ក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថល។ ទោះជា​យ៉ាងណាក៏ដោយ ការឈានទៅសម្រេចនូវសក្តានុពលទាំងនេះ នៅតែប្រឈមនឹងឧបសគ្គ និង​បញ្ហា​មួយ​ចំនួន​ដូចជា ៖

គន្លាតឌីជីថល ៖ បើទោះបីជាមានវឌ្ឍនភាពក៏ដោយ ក៏​ប្រជាជនភាគច្រើន​នៅលើពិភពលោក​នៅតែខ្វះលទ្ធភាព​ទទួលបាន​អ៊ីនធឺណិត​ដែលអាច​ទុកចិត្ត​បាន និង​ឧបករណ៍ឌីជីថល​ដែលមានតម្លៃសមរម្យ។

ការរឹតបន្តឹងផ្នែកហិរញ្ញប្បទាន ៖ បច្ចេកវិទ្យាទំនើបៗ​ច្រើន​តែត្រូវការ​ធនធាន​ហិរញ្ញវត្ថុយ៉ាង​ច្រើន​សម្រាប់ការអនុវត្ត ការថែទាំ និង​ការ​ធ្វើ​ឱ្យប្រសើរឡើង។ សាកលវិទ្យាល័យសាធារណៈ ជាពិសេស​នៅក្នុង​ប្រទេស​ដែល​មានចំណូលទាប និងមធ្យម ពិបាក​ក្នុងការ​ទទួលបាន​មូលនិធិ។

ភាពធន់នឹងការផ្លាស់ប្តូរ ៖ ការទទួលយក​បច្ចេកវិទ្យាថ្មីៗនៅក្នុងការ​អប់រំ​កម្រិតឧត្តមសិក្សា ជារឿយៗត្រូវ​បាន​រារាំង​ដោយភាពអសកម្មរបស់ស្ថាប័ន និងការ​បណ្តុះបណ្តាល​គ្រូបង្រៀន​មិន​គ្រប់គ្រាន់។ ការណ៍នេះ បានគូសបញ្ជាក់ពីតម្រូវការ​សម្រាប់ការគាំទ្រ​ផ្នែកបង្រៀន និង​បច្ចេកវិទ្យា រួមជាមួយ​នឹង​ការ​បង្កើន​ពេលវេលាសម្រាប់ការ​អភិវឌ្ឍវគ្គសិក្សា និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បីសម្រួល​ដល់ការ​រួម​បញ្ចូល AI ប្រកប​ដោយប្រសិទ្ធភាព។

ក្តីបារម្ភខាងសីលធម៌ ៖ ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាផ្សេង​ទៀត​ក្នុងវិស័យអប់រំ​បានធ្វើ​ឱ្យ​លេចឡើងអំពីបញ្ហា​ក្រមសីលធម៌ រួមទាំងបញ្ហាឯកជនភាពទិន្នន័យ ភាពលំអៀងនៃក្បួនដោះស្រាយ និង​ការ​ឃ្លាំមើល។

ហេដ្ឋារចនាសម្ព័ន្ធ និង​សមត្ថភាពធ្វើមាត្រដ្ឋាន ៖ ការអនុវត្ត​បច្ចេកវិទ្យាទំនើបៗ​នៅ​កម្រិតមួយ​ដែលធំ​នៅ​តែមានបញ្ហា​ប្រឈម​ខ្លាំងខាងផ្នែកភស្តុភា។ ឧទាហរណ៍ ៖ គម្រោងរបស់ឥណ្ឌាឈ្មោះ National Digital Education Architecture មានគោលដៅបង្កើតប្រព័ន្ធអប់រំឌីជីថល​ដែល​អាច​ពង្រីកវិសាលភាពនៃប្រព័ន្ធអប់រំបានយ៉ាងទូលំទូលាយ ប៉ុន្តែ​នៅអំឡុងពេលអនុវត្តការងារនេះបានជួបឧបសគ្គជាច្រើន​ដូចជា ការសម្របសម្រួលពីភាគីពាក់ព័ន្ធ​ជាច្រើនប្រភេទ ដូចជា រដ្ឋបាលកណ្តាល រដ្ឋបាលថ្នាក់ខេត្ត ក្រុមហ៊ុនឯកជន គ្រូបង្រៀន និង​សិស្ស និង​ការធានាថា ប្រព័ន្ធទាំងអស់អាចភ្ជាប់គ្នា និង​ធ្វើ​ការ​រួមគ្នា​បានដោយ​រលូន។

ឧបសគ្គវប្បធម៌ និង​បរិបទ ៖ បច្ចេកវិទ្យាអប់រំជារឿយៗ​មិន​អាច​ពន្យល់ពីភាពចម្រុះខាងវប្បធម៌ និងភាសាទេ។ របាយការណ៍ឆ្នាំ២០២៤ដោយធនាគារពិភពលោកបានសង្កត់ធ្ងន់ថា វេទិកា​សិក្សាដែលជំរុញ​ដោយ AI ជាច្រើនមិន​ត្រូវ​បានធ្វើ​ឱ្យ​ប្រសើរឡើងសម្រាប់អ្នក​ប្រើប្រាស់​ដែលមិន​មានមូលដ្ឋានគ្រឹះភាសាអង់គ្លេសទេ ដែល​នេះកំណត់ប្រសិទ្ធភាព​របស់ពួកគេ​នៅក្នុងតំបន់ ដូចជា អាមេរិកឡាទីន និង​អាស៊ីអាគ្នេយ៍ជាដើម។

បរិបទកម្ពុជា ៖ បច្ចុប្បន្ន កម្ពុជាកំពុងពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ តាមរយៈការដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០» និង «ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០» ដើម្បីជំរុញការស្រាវជ្រាវ និងកសាងមូលធនមនុស្សឱ្យឆ្លើយតបនឹងយុគសម័យឌីជីថល ។

ជារួម ការវិនិយោគលើគ្រឹះស្ថានឧត្តមសិក្សា គឺជាការវិនិយោគលើអនាគតនៃសេដ្ឋកិច្ចដែលដឹកនាំដោយនវានុវត្តន៍ និងបច្ចេកវិទ្យា៕

ដកស្រង់ពី អត្ថបទសិក្សារបស់មជ្ឈមណ្ឌលកម្ពុជា ៤.០


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...