ភ្នំពេញ – លើកឡើងក្នុងឱកាសសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងទិសដៅឆ្នាំសិក្សា២០២១-២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ក្រសួងអប់រំបានសាកល្បងអនុវត្តកំណែទម្រង់សាលារៀន ទទួលបានជោគជ័យជាទីមោទនៈ។
បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ ក្នុងការកំណែទម្រង់វិស័យអប់រំដំណាក់កាលទី២ ក្រសួងបានជ្រើសរើសសាលារៀនចំនួន១០០ សម្រាប់ការកែទម្រង់ ហើយសាលារៀនស្ទើរតែទាំងអស់សម្រេចបាននូវស្តង់ដាសាលាមានប្រសិទ្ធភាព និងមានផលជះលើសាលាបណ្តាញជិត ៣០០ថែមទៀត។

សូមបញ្ជាក់ថា ការអនុវត្តកំណែទម្រង់សាលារៀន ត្រូវបានផ្តោតទៅលើកំណែទម្រង់ចំនួន២ រួមមាន ទី១ ការបង្កើតសាលារៀនជំនាន់ថ្មី ដោយសាលារៀននេះ មានស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា ដើម្បីបណ្តុះធនធានមានបំណិនសតវត្សទី២១ ផ្តោតលើការបង្កើតសាលារៀនឱ្យមានស្តង់ដាវិជ្ជាជីវៈ, មានគណនេយ្យភាព, នវានុវត្តន៍ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការរៀននិងបង្រៀន ។
ទន្ទឹមគ្នានេះ សាលារៀនត្រូវប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី ដូចជា ការបង្រៀនតាមបែបរិក តាមបែបតម្រោង តាមបែបដោះស្រាយបញ្ហា និងសហការ, ការ បំពាក់ឧបករណ៍សម្ភារៈសម្រាប់បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ, ការផ្តោតលើមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ស្ទែម), ការបង្កើតក្លឹបសិក្សា, ការបង្រៀនសរសេរកូដកុំព្យូទ័រ និងមនុស្សយន្ត, ការបង្រៀនបំណិនជីវិត និងការផ្តល់ប្រឹក្សាមុខជំនាញជាដើម។

ចំណែកទី២ ការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព (SBM) ដោយផ្ដោតលើគោលការណ៍ចំនួន ៥ រួមមាន ៖
១. គណនយ្យភាព (Accountahility) ៖ នាយកសាលាត្រូវមានគណនេយ្យភាពចំពោះមាតាបិតា ដោយបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន និងចុះកិច្ចសន្យាលទ្ធផល ការងារប្រចាំឆ្នាំ ការប្រជុំវាយតម្លៃ និងស្វ័យវាយតម្លៃ ដើម្បីសម្រេចស្តង់ដាសាលារៀនមាន ប្រសិទ្ធភាព។
២. ស្វ័យភាព (Autonomy) ៖ សាលារៀបចំផែនការកែលម្អសាលារៀន ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ជាពិសេសដើម្បីជួយបង្កើតបរិស្ថានអំណោយផលសម្រាប់ការរៀនសូត្រ, ជួយគាំទ្រគូ កែលម្អវប្បធម៌សាលារៀន, និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ តាមរយៈកម្មវិធីលើក កម្ពស់គុណវុឡិនាយក (LUP)។
៣. រង្វាយតម្លៃ (Assessment) ៖ ការរៀបចំតេស្តស្តង់ដាមានតម្លាភាព និងយុត្តិធម៌ ដើម្បីកែលម្អការបង្រៀន ដោយបង្រៀនបន្ថែមជួយដល់សិស្សរៀនយឺត និងផ្សព្វផ្សាយលទ្ធផល ជាសាធារណៈ និងផ្តល់ព័ត៌មានពីលទ្ធផលសិក្សាដល់មាតាបិតា។

៤. ការយកចិត្តទុកដាក់ដល់គ្រូបង្រៀន (Attention to Teachers) ៖ គ្រូប្រើលទ្ធផលតេស្ត ដើម្បីកែលម្អការបង្រៀន ការចុះកិច្ចសន្យាវាយតម្លៃលទ្ធផលការងារ និងការបង្កើនគុណវុឌ្ឍិគ្រូតាមរយៈកម្មវិធីបង្កើនគុណវុឌ្ឍិគ្រូ (TUP)។
រីឯទី៥. ការចូលរួម (P-Articipation) ៖ មាតាបិតាចូលរួមគាំទ្រសាលា ដើម្បីរួមគ្នាអភិវឌ្ឍសាលារៀន៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ជាឱកាសសម្រាប់យុវជនក្នុងការពង្រឹងភាពជាអ្នកដឹកនាំ ចូលរួមក្នុងសកម្មភាពសហគមន៍ និងចែករំលែកទស្សនៈរបស់ខ្លួន ក្នុងការពិភាក្សាប្រកបដោយអត្ថន័យ។
អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។
អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2023
ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...
សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...
អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2023
ជាឱកាសសម្រាប់ប្អូនៗជាសិស្សថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេសប្អូនៗដែលចង់រៀនខាងមេកានិក) ពេលនេះ មានការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ...
ឱកាសសម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2025
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសប្រឡងជ្រើសរើសមន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញការងារនៅរដ្ឋសភាជាតិ។





























