រដ្ឋមន្រ្តីក្រសួងកសិកម្មលើកទឹកចិត្តសិស្សប្រឡងជាប់​បាក់ឌុបឱ្យ​រៀន​បន្ត​នៅ​ថ្នាក់​ឧត្តម​សិក្សា ​

ភ្នំពេញ – សញ្ញាបត្ររបស់សិស្សានុសិស្សនាពេលនេះជាជោគជ័យបឋមក្នុងជីវិតសិក្សា ផ្ទុយទៅវិញនៅមានសញ្ញាបត្រជាច្រើនទៀតដែលក្មួយៗ ​ត្រូវតែស្វែងរក និង​សិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលជាមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួ​ង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់លើ​ក​ទឹកចិត្ត​ជូន​សិស្សានុ​សិស្សប្រឡង​ជាប់​សញ្ញា​​បត្រ​មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ចំនួន ៧១៨នាក់ នៅ​ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍កន្លងទៅ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍បន្តថា យុវជនជាធនធានមនុស្សសំខាន់ដែលត្រូវចូលរួមគ្រប់វិស័យ​ទាំង​អស់​នៅ​ក្នុងសង្គម ទាំង​វិទ្យា​​​សាស្រ្ត​ សង្គម​សាស្រ្ត ប្រវត្តិ​សាស្រ្ត អក្សរ​សាស្រ្ត ភូមិ​សាស្រ្ត សេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងសីលធម៌ ។ តួអង្គពាក់ព័ន្ធ​​អភិវឌ្ឍន៍​​ធន​ធាន​​មនុស្សជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សី និងជាឆ្អឹងខ្នង​កសាងអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

“សិស្សានុសិស្សដែលនឹងចាកចេញពីស្រុកកំណើតដើម្បីទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សាសម្រាប់កសាងអនាគតរបស់ខ្លួន ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ​ឱ្យ​បាន​គ្រប់​គ្រាន់ មានឆន្ទៈតស៊ូ ពុះពារ ជាពិសេសថែរក្សាសុខភាពឱ្យបានល្អ”

ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្តម វេង សាខុន បញ្ជាក់បន្ថែមថា សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ចែករំលែកបទពិសោធន៍ ប្រកាន់​ខ្ជាប់​ច្បាប់​វិន័យ​របស់សាលា មានសីលធម៌ ទម្លាប់ល្អ អំណត់ អត់ធន់ តស៊ូរៀនសូត្រ និងស្រាវជ្រាវ ។ ឯកឧត្តមបន្តថា សិស្សានុសិស្សទាំងអស់​ត្រូវជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿ​ងញៀ​ន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ ចូលរួមគោរពច្បាប់ដើម្បី​ក្លាយជាពលរដ្ឋមួយរូបមានសណ្ដាប់ធ្នាប់សាធារណៈល្អ មានវិន័យ សីលធម៌ល្អ។

ស្របគ្នានេះដែរលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានប្រសាសន៍ថា ចំពោះលទ្ធផល​ប្រឡង​សញ្ញាបត្រម​ធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០២១​ ក្នុងស្រុកជើងព្រៃ មានបេក្ខជនប្រឡងចំនួន ៦៧៨នាក់ ស្រីចំនួន ៤០៦នាក់ ។ ក្នុងនោះបេក្ខជនប្រឡងជាប់ចំនួន ៤៤៧ នាក់ ស្រី ២៨៤នាក់ ដោ​យ​សិស្សនិ​ទ្ទេស A ចំនួន ៤នាក់ និទ្ទេស B ចំនួន ២៨នាក់ និទ្ទេស C ចំនួន ៦១នាក់ និទ្ទេស D ចំនួន ១៥១នាក់ និងនិន្ទេស E ចំនួន ២០០នាក់ ។

លោកប្រធានមន្ទីរអប់រំបានថា បានឱ្យដឹងទៀត​ ស្រុកកំពង់សៀម មានបេក្ខជនប្រឡងចំនួន ៤១៦នាក់ ស្រី២៥៨នាក់ ។ បេក្ខជប្រឡងជាប់ចំនួន ២៧១ ស្រី ១៦៩នាក់ ដោយសិស្សនិទ្ទេស A ចំនួន ៤នាក់ និទ្ទេស B ចំនួន ២៤នាក់ និទ្ទេស C ចំនួន ៣៦នាក់ និទ្ទេស D ចំនួន ១០១នាក់ និងនិន្ទេស E ចំនួន ១០​៦នា​ក់​ ។ សូមជម្រាបជូនថា ក្នុងជំនួបខាងលើសម្រាប់សិស្សនិទ្ទេស A ម្នាក់ៗបានទទួលប្រាក់ឧបត្ថម្ភចំនួន ៥០០ដុល្លារ ដោយឡែក សិស្សទទួលបាននិទ្ទេស B C D និង E ម្នាក់ៗបានទទួលប្រាក់រង្វាន់ ១០ម៉ឺនរៀល ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...