ភ្នំពេញ – សញ្ញាបត្ររបស់សិស្សានុសិស្សនាពេលនេះជាជោគជ័យបឋមក្នុងជីវិតសិក្សា ផ្ទុយទៅវិញនៅមានសញ្ញាបត្រជាច្រើនទៀតដែលក្មួយៗ ត្រូវតែស្វែងរក និងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលជាមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ចំនួន ៧១៨នាក់ នៅស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍កន្លងទៅ ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍បន្តថា យុវជនជាធនធានមនុស្សសំខាន់ដែលត្រូវចូលរួមគ្រប់វិស័យទាំងអស់នៅក្នុងសង្គម ទាំងវិទ្យាសាស្រ្ត សង្គមសាស្រ្ត ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត ភូមិសាស្រ្ត សេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងសីលធម៌ ។ តួអង្គពាក់ព័ន្ធអភិវឌ្ឍន៍ធនធានមនុស្សជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សី និងជាឆ្អឹងខ្នងកសាងអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
“សិស្សានុសិស្សដែលនឹងចាកចេញពីស្រុកកំណើតដើម្បីទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សាសម្រាប់កសាងអនាគតរបស់ខ្លួន ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ មានឆន្ទៈតស៊ូ ពុះពារ ជាពិសេសថែរក្សាសុខភាពឱ្យបានល្អ”

ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្តម វេង សាខុន បញ្ជាក់បន្ថែមថា សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់ច្បាប់វិន័យរបស់សាលា មានសីលធម៌ ទម្លាប់ល្អ អំណត់ អត់ធន់ តស៊ូរៀនសូត្រ និងស្រាវជ្រាវ ។ ឯកឧត្តមបន្តថា សិស្សានុសិស្សទាំងអស់ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ ចូលរួមគោរពច្បាប់ដើម្បីក្លាយជាពលរដ្ឋមួយរូបមានសណ្ដាប់ធ្នាប់សាធារណៈល្អ មានវិន័យ សីលធម៌ល្អ។
ស្របគ្នានេះដែរលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានប្រសាសន៍ថា ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ក្នុងស្រុកជើងព្រៃ មានបេក្ខជនប្រឡងចំនួន ៦៧៨នាក់ ស្រីចំនួន ៤០៦នាក់ ។ ក្នុងនោះបេក្ខជនប្រឡងជាប់ចំនួន ៤៤៧ នាក់ ស្រី ២៨៤នាក់ ដោយសិស្សនិទ្ទេស A ចំនួន ៤នាក់ និទ្ទេស B ចំនួន ២៨នាក់ និទ្ទេស C ចំនួន ៦១នាក់ និទ្ទេស D ចំនួន ១៥១នាក់ និងនិន្ទេស E ចំនួន ២០០នាក់ ។

លោកប្រធានមន្ទីរអប់រំបានថា បានឱ្យដឹងទៀត ស្រុកកំពង់សៀម មានបេក្ខជនប្រឡងចំនួន ៤១៦នាក់ ស្រី២៥៨នាក់ ។ បេក្ខជប្រឡងជាប់ចំនួន ២៧១ ស្រី ១៦៩នាក់ ដោយសិស្សនិទ្ទេស A ចំនួន ៤នាក់ និទ្ទេស B ចំនួន ២៤នាក់ និទ្ទេស C ចំនួន ៣៦នាក់ និទ្ទេស D ចំនួន ១០១នាក់ និងនិន្ទេស E ចំនួន ១០៦នាក់ ។ សូមជម្រាបជូនថា ក្នុងជំនួបខាងលើសម្រាប់សិស្សនិទ្ទេស A ម្នាក់ៗបានទទួលប្រាក់ឧបត្ថម្ភចំនួន ៥០០ដុល្លារ ដោយឡែក សិស្សទទួលបាននិទ្ទេស B C D និង E ម្នាក់ៗបានទទួលប្រាក់រង្វាន់ ១០ម៉ឺនរៀល ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/07/2023
សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសអាហារូបករណ៍ Lester B. Pearson ទៅសិក្សានៅ University of Toronto សម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2026
ឱកាសសម្រាប់សិស្សានុសិស្សកម្ពុជាដែលបញ្ចប់ថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសកាណាដាបានមកដល់ហើយ។ ពេលនេះអាហារូបករណ៍ Lester B. Pearson International Scholarship 2027

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/01/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































