ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា យុវជនជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ និងការពារសមិទ្ធផលសង្គមជាតិ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកផ្លូវការកម្មវិធីជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២ វគ្គជម្រុះជុំទី១ តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃសៅរ៍កន្លងទៅ ។

រដ្ឋមន្រ្តីក្រសួងអប់រំ មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍយុវជនឱ្យរីកចម្រើនគ្រប់ផ្នែកទាំងអស់ រាប់ទាំង ចំណេះដឹង ចំណេះធ្វើ សុខុមាលភាព កាយសម្បទារ សីលធម៌ និងការរស់នៅថ្លៃថ្នូរ ជៀសផុតពីអំពើអបាយមុខអសីលធម៌ និងអំពើហិង្សាផ្សេងៗ។
ស្រមគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្តថា ប្រទេសជាតិសព្វថ្ងៃមានសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាគួរឱ្យកត់សម្គាល់ក្រោមការដឹងនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
“ភាពរឹងមាំរបស់យុវជនកម្ពុជាតំណាងឱ្យអនាគតដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសសន៍បន្តថា ក្រសួងអប់រំជាសេនាធិការបស់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចតុស្ដម្ភទាំងបួនក្នុងវិស័យអប់រំ រួមមាន រៀនដើម្បីដឹង រៀដើម្បីធ្វើ រៀនដើម្បីរស់នៅ និងរៀនដើម្បីទាំងអស់គ្នា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា នេះជាបេសកម្មដ៏សំខាន់របស់ក្រសួងអប់រំ ដើម្បីអភិវឌ្ឍយុវជន ប្រកបដោយចំណេះដឹង ចំណេះធ្វើ ទំនាក់ទំនងល្អ និងការចេះរស់នៅជាមួយគ្នាប្រកបដោយសារតីទទួលខុសត្រូវ មានសីលធម៌ និងមានភាពថ្លៃថ្នូរក្នុងសង្គមជាតិ។

អគ្គនាយកដ្ឋានយុវជនជាអ្នកប្រតិបត្តិដោយផ្ទាល់ជាមួយយុវជននៅទូទាំងប្រទេស ដើម្បីឆ្លើយតបគោលនយោបាយស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា និងកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា អគ្គនាយកដ្ឋានយុវជន បានរៀបចំកម្មវិធីជជែកដេញដោយយុវជនថ្នាក់ជាតិ ដែលកំណត់យកសិស្សថ្នាក់ទី១១ តាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនជាគោលដៅអាទិភាព ។ នេះបើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ។
តាមការបញ្ជាក់របស់ រដ្ឋមន្រ្តីក្រសួង កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ ប្រារព្ធឡើងក្នុងគោលបំណងបណ្តុះបណ្តាលយុវជនឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា តាមរយៈការជជែកដេញដោល និងចូលរួមដោះស្រាយបញ្ហាផ្សេងៗដែលកើតមាន ជាពិសេសបញ្ហារួមរបស់ប្រទេសជាតិ។ ទន្ទឹមគ្នានេះ កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាវៃក្នុងការបញ្ចេញមតិ ពង្រឹងជំនាញនៃការត្រិះរិះពិចារណា ការស្រាវជ្រាវ ការចែករំលែកគំនិត និងជំនាញក្នុងការនិយាយសាធារណៈជាដើម។
គួរជម្រាបជូនថា វគ្គជម្រុះជុំទី១ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ បានប្រារព្ធឡើងនៅថ្ងៃទី១៩-២០ និង២៦-២៧ ខែកុម្ភៈឆ្នាំ២០២២ មានបេក្ខជនប្រកួតចំនួន ៣២វិទ្យាល័យមកពីរាជធានីខេត្តផ្សេងគ្នា ចូលរួមប្រកួតជម្រុះយក ១៦វិទ្យាល័យ ដើម្បីបន្តទៅវគ្គបន្ទាប់ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2024
តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេស ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

សាកលវិទ្យាល័យជាតិបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤ជំនាញ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2026
ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍...

រៀនជំនាញបច្ចេកទេស ១៣ជំនាញ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2026
សម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការសិក្សាជំនាញបច្ចេកទេស ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសសិស្សឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទៅលើ ១៣ជំនាញដោយឥតគិតថ្លៃ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2023
សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេសដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងកម្ពុជាផង...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2026
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2025
តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម ចូលរៀនជំនាញបរិក្ខារត្រជាក់ និងកាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/08/2023
សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































