រ៉ូបូត ដ្រូន និងស្នាដៃបង្កើតថ្មីរបស់និស្សិត TVET ជាច្រើននឹងត្រូវដាក់បង្ហាញក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ថ្ងៃទី១៥-១៦ មិថុនា ២០២៣ នៅកោះពេជ្រ

ស្នាដៃបង្កើតថ្មីរបស់សិស្សនិស្សិតកម្ពុជា ដែលសិក្សានៅក្នុងវិស័យ TVET មានដូចជា ដ្រូន រ៉ូបូត និងឧបករណ៍បច្ចេកទេសទំនើបៗជាច្រើនទៀត នឹងត្រូវដាក់បង្ហាញដល់សាធារណៈជន បានទស្សនា និងស្វែងយល់ នៅក្នុងឱកាស នៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ដែលនឹងប្រារព្ធធ្វើនាថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ នៅអគារពិពរណ៌ពាណិជ្ជកម្មកោះពេជ្រ។

ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស នៃវិជ្ជាជីវៈ នៃក្រសួងការងារ មានប្រសាសន៍ថា រយៈពេល២ថ្ងៃ នៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឬក៏ TVET DAY នាពេលខាងមុខនេះ នឹងមានកម្មវិធី ក៏ដូចជាការបង្ហាញជាច្រើនទៅដល់អ្នកចូលរួមដូចជា ការបង្ហាញពីវឌ្ឍនភាព នៃវិស័យ TVET, ការបង្ហាញស្នាដៃនិស្សិត TVET ក្នុងការបង្កើតឧបករណ៍ថ្មីៗដូចជា ដ្រូន រ៉ូបូត ឧបករណ៍ទំនើបផ្សេងៗទៀត, ការបង្ហាញពីសិស្សដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងជំនាញជាដើម។

ជាមួយគ្នា ក៏មានបង្ហាញផងដែរ ពីគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ព្រមជាមួយអាហារូបករណ៍ និងភាពជោគជ័យរបស់សិស្សនិស្សិតដែលរៀន TVET និងការបង្ហាញរបស់ក្រុមហ៊ុនសហគ្រាសដែលកំពុងធ្វើការក្នុងវិស័យ TVET ពីខ្សែសង្វាក់ផលិតកម្ម និងតម្រូវការអ្នកបច្ចេកទេសរបស់ពួកគេ។

បន្ថែមពីនេះ ក្នុងរយៈពេល២ថ្ងៃ នៃទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏មានការនិមន្ត និងអញ្ជើញវាគ្មិនល្បីៗដែលជានិមិត្តរូប ឬ Idol របស់យុវជន សិស្សានុសិស្ស មកធ្វើបាឋកថា ចែករំលែកចំណេះដឹង និងបទពិសោធន៍ផងដែរ ដូចជា ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវ័នគល់ទទឹង ព្រះអង្គនឹងធ្វើបាឋកថា ពីពុទ្ធឱវាទ ពីការអប់រំ ការសិក្សា ឬក៏ជាការលើកទឹកចិត្តដល់យុវជនរៀនជំនាញ ក៏ដូចជាធ្វើជាពលរដ្ឋល្អជាដើម។ បន្ទាប់ពីនោះក៏មានការចូលរួមពីអ្នកឧកញ៉ា គួច ម៉េងលី ដែលក៏នឹងធ្វើបាឋកថា ដោយបង្ហាញយុវជនពីរបៀបសិក្សា និងការជ្រើសរើសជំនាញ ។ ហើយវាគ្មិនបន្ទាប់ទៀត គឺលោកគ្រូ ឃឹម សុខហេង ដែលក៏នឹងអញ្ជើញមកធ្វើជាវាគ្មិនចែករំលែកពីសារៈសំខាន់ នៃជំនាញទន់ ឬ Soft Skill ដល់យុវជនក្នុងការបម្រើការងារជាដើម។

ក្រៅពីវាគ្មិនខាងលើ ក៏មានវាគ្មិនពីវិស័យឯកជន ក៏ដូចជាពីគ្រឹះស្ថាន TVET មកចែករំលែកព័ត៌មានពីតម្រូវការបុគ្គលិក ការងារ ក៏ដូចជាជំនាញដែលជាតម្រូវការនាពេលបច្ចុប្បន្ន និងពេលអនាគតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស នៃវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជន ជាពិសេសយុវជន សិស្សានុសិស្សនៅតាមសាលាចំណេះទូទៅ ក៏ដូចជាកម្មករនិយោជិត ទៅចូលរួមនៅថ្ងៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នាថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ខាងមុខឱ្យបានច្រើន ដើម្បីទទួលបានព័ត៌មានផ្សេងៗអំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងព័ត៌មានអាហារូបករណ៍ ក៏ដូចជាព័ត៌មានអំពីកម្មវិធីសិក្សាជាដើម។

សូមបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ នឹងប្រារព្ធធ្វើក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ” ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។