លោកជំទាវ ទន់ សាអ៊ីម ៖ សៀវភៅគឺជាគ្រូល្អ មិត្តល្អ មានសៀវភៅល្អដូចមានអ្នកបំភ្លឺផ្លូវដ៏ល្អ

ភ្នំពេញ – ថ្លែងក្នុងពិធីបើកទិវាសៀវភៅកុមារអន្តរជាតិលើកទី៨ ​ដែលរៀបចំដោយសមាគម IBBY នៃកម្ពុជា ក្នុង​បរិវេណ​វិទ្យាល័យ​បឹង​ត្របែក នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សៀវភៅគឺជាគ្រូល្អ មិត្តល្អ មានសៀវភៅល្អដូចមានអ្នកបំភ្លឺផ្លូវដ៏ល្អ។

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា សៀវភៅអាចជាគ្រូរបស់យើងដែលជួយផ្ដល់ចំណេះដឹង ហើយក៏អាចជាមិត្តនៅពេលដែលយើងមានអារម្មណ៍មិនល្អ នៅពេលយើងមើលសៀវភៅបានធ្វើឱ្យប្រសើរក្នុងអារម្មណ៍ដែលនាំឱ្យមានភាពស្រស់ស្រាយឡើងវិញ គឺប្រៀបដូចជាយើងបានជួបមិត្តភក្ដិរបស់យើងដែរ។ លោកជំទាវ ទន់ សាអ៊ីម បន្តថា សៀវភៅក៏ជាភ្លើងបំភ្លឺផ្លូវ នៅពេលយើងងងឹត ព្រោះនៅពេលបានរៀនប្រៀបបានពន្លឺបំភ្លឺ ដោយនៅពេលយើងបានអាន យើងក៏អាចយកចំណុចណាមួយពីសៀវភៅមកអនុវត្តក្នុងជីវិតឱ្យប្រសើរ។

អនុរដ្ឋលេខាធិការក្រសួងអប់រំ បន្ថែមថា សៀវភៅជាឃ្លាំងប្រាជ្ញា និងជាធនាគារនៃគំនិត។ លើសពីនេះ សៀវភៅ គឺជាអ្វីដែលជួយដោះស្រាយបញ្ហានៅពេលយើងជួបបញ្ហា កាលណាយើងអានច្រើនយើងមានគំនិតច្រើន កាលណាយើងជួបបញ្ហាយើងមានវិធីដោះស្រាយ ដែលនេះជារសជាតិរបស់សៀវភៅ។ ក្នុងនោះ ខ្លឹមរបស់សៀវភៅកាន់តែធ្វើឱ្យយើងមានការវិវឌ្ឍរីកចម្រើនដោយខ្លួនឯងដោយមិនដឹងខ្លួន។

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

“កុំគិតថាស្អែកសឹមអាន អានពីពេលឥឡូវ អានពីពេលនេះ អានមួយបន្ទាត់ អានមួយទំព័រ អានមួយកថាខណ្ឌ អានរាល់ថ្ងៃអ្នកនឹងកើននូវចំណេះដឹងសម្បូរបែប ព្រោះបើយើងភ្លេចអានយើងនឹងរុះរោយ។ ដូច្នេះ ត្រូវតែខំអានឱ្យបានជារៀងរាល់ថ្ងៃ”

ជាមួយគ្នានេះ លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា មានប្រសាសន៍ថា ការរៀបចំទិវាសៀវភៅកុមារអន្តរជាតិឆ្នាំនេះ បានរួមចំណែកក្នុងការស្ដារឡើងវិញ និងបណ្ដុះទម្លាប់អានរបស់ពលរដ្ឋខ្មែរដែលមិនគិតអំពីវ័យចាស់ ឬក្មេងនោះទេ គឺជំរុញលើកទឹកចិត្តកុមារឱ្យអាន និងឱ្យស្គាល់ថា តើយើងជានរណា? យើងមានអ្វីខ្លះដែលជារបស់យើង? ឧទាហរណ៍ យើងអាន យើងដឹងពីវប្បធម៌ អក្សរសាស្រ្ត ទំនៀមទម្លាប់ ប្រពៃណីជាតិរបស់យើង។

លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា

“ខ្ញុំពិតជាមានមោទនភាព និងសេចក្ដីរីករាយបំផុត ដែលយើងបានរៀបចំការតាំងពិព័រណ៌សៀវភៅ និងរំលឹកឡើងវិញនូវទិវាសៀវភៅកុមារអន្តរជាតិលើកទី៨ ឆ្នាំនេះ”

ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា បញ្ជាក់បន្ថែមថា ការអានសៀវភៅដែលឆ្លងកាត់តាមរបៀបតាំងពិព័រណ៌ នឹងជំរុញឱ្យក្មេងដឹងរបៀបជ្រើសរើសសៀវភៅសម្រាប់អាន ហើយអ្នកនិពន្ធក៏ខិតខំនិពន្ធសៀវភៅស្របទៅតាមកម្រិតអានរបស់កុមារ ដើម្បីឱ្យក្មេងមានការយល់ដឹងពីគុណតម្លៃនៃការអានសៀវភៅផងដែរ។

លោកស្រី ហ៊ុយ ឆេង រតនា ជាតំណាងសមាគម IBBY នៃកម្ពុជា បានលើកឡើងថា ការរៀបចំទិវាសៀវភៅកុមារអន្តរជាតិ គឺជាផ្នែកមួយនៃសកម្មភាពជាច្រើនផ្សេងទៀតរបស់ IBBY អន្តរជាតិ ក៏ដូចជា IBBY កម្ពុជា។ ទន្ទឹមគ្នានេះ ទិវាសៀវភៅកុមារអន្តរជាតិបានប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ២០១៣ និងរៀបចំនៅឆ្នាំបន្តបន្ទាប់ទៀត ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ក៏បានខកខានប្រារព្ធធ្វើចំនួន៣ឆ្នាំបន្តបន្ទាប់គ្នា។ លោកស្រី បន្តថា សម្រាប់ទិវាសៀវភៅកុមារអន្តរជាតិលើកទី៨ ឆ្នាំនេះ មានស្តង់សៀវភៅចូលរួមចំនួន ២៨ស្ដង់ ក្នុងនោះមានស្ដង់គ្រឹះស្ថានបោះពុម្ភផ្សាយសៀវភៅរឿងសម្រាប់កុមារចំនួន១១ និងស្តង់សៀវភៅយុវវ័យចំនួន១១។

គួរជម្រាបជូនថា ទិវាសៀវភៅកុមារអន្តរជាតិលើកទី៨ នឹងប្រារព្ធឡើរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី០២ដលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ មានសកម្មភាពដូចជា ការសម្ដែងរឿងខ្លីសម្រាប់កុមារ ការបង្ហាញសមត្ថភាពរបស់កុមារ ពិភពនិមិត្ត សកម្មភាពបណ្ណាល័យចល័ត សំណួរល្បងប្រាជ្ញា ការសេរតាមអាន ការប្រឡងប្រកបអក្សរ ការនិទានរឿងដោយប្រើកាមិសៃបៃ ការបត់រូបភាពសត្វអូកាមិ អំណានសេរី ផាត់ពណ៌ និងគូររូបជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...