លោកជំទាវ ភឿង សកុណា ៖ សសរទ្រូងរបស់ប្រទេសជាតិមិនអាចរឹងមាំទេ ប្រសិនបើមិនបានអានគ្រប់គ្រាន់

ភ្នំពេញ – យុវជនត្រូវ​បាន​ចាត់ទុកថា គឺជាសសរទ្រូងរបស់ជាតិ ហើយសសរទ្រូងមួយមិនអាចរឹងមាំបានទេ បើសសរទ្រូងនោះអានមិនបានគ្រប់គ្រាន់ ពុំបានពិចារណាឱ្យគ្រប់គ្រាន់ ស្វែងរកហេតុផល ស្វែងរកល្អអាក្រក់ ខុសត្រូវ គុណធម៌សីលធម៌ ដែលមាននៅក្នុងសៀវភៅអាន។ នេះជាប្រសាសន៍លើក​ឡើង​របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុង​ឱកាស​ចូលរួមពិព័រណ៍សៀវភៅ​លើកទី៩ កាលពីពេលថ្មីៗនេះ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា សៀវភៅគឺជាកន្លែងប្រមូលផ្តុំនូវក្បួនខ្នាត ចំណេះដឹង ទស្សនៈវិស័យនានា រាប់ទាំងសង្គម សេដ្ឋកិច្ច វប្បធម៌ នយោបាយ សាសនាទាំងអស់ ដែលជាសសរទ្រូងរបស់មនុស្សជាតិ ។ លោកជំទាវបណ្ឌិតសភាចារ្យបន្តថា ប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង» ជាប្រធានបទយ៉ាងសំខាន់មួយនៅក្នុងការលើកទឹកចិត្តយុវជនជំនាន់ក្រោយអានកាន់តែច្រើនឡើង ដើម្បីស្វែងរកពុទ្ធិ និងស្វែងរកការចេះដឹង។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា នៅតាមផ្ទះនីមួយៗគួរតែមានសៀវភៅ មានបណ្ណាល័យសម្រាប់ខ្លួនឯង សម្រាប់កូនៗ គឺជាការបណ្ដុះបណ្ដាលនូវចំណេះដឹង ពីព្រោះការអានធ្វើឱ្យខួរក្បាលមានភាពរហ័ស ដោយ​យើងអាចចេះដឹងផង មានការវិភាគល្អផង ហើយស្គាល់នូវគុណតម្លៃ និងកេរ្តិ៍តំណែលរបស់អក្សរសាស្រ្តជាតិបន្ថែមទៀត។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា

“នៅពេលដែលយើងអានសៀវភៅ គឺយើងបានកាត់បន្ថយនូវភាពតានតឹងនៅក្នុងអារម្មណ៍ ហើយការអានសៀវភៅក៏បណ្ដាលឱ្យមានការចេះដឹងយ៉ាងសម្បូរបែបពីគ្រប់មជ្ឈដ្ឋានជុំវិញ ដើម្បីបង្កើនសមត្ថភាពខ្លួនឯង ចេះគិតគូរគិចារណារកហេតុផលឱ្យបានត្រឹមត្រូវ”

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សំណូមពរឱ្យបន្តមានការអាន និងការសរសេរក្លាយជាវប្បធម៌មួយដ៏រស់រវ៉ើក ដិតជាប់នៅក្នុងក្រអៅ​បេះដូងជនរួមជាតិគ្រប់ៗគ្នា ដោយហេតុថា ប្រជានជនកាន់តែអានច្រើនពេលណា ពេលនោះការចេះដឹងរបស់ប្រជាជនកាន់តែច្រើន ការរីកចម្រើនរបស់ប្រទេសជាតិកាន់តែទៅមុខ កាន់តែលឿន។

គួរជម្រាបជូនថា បន្ទាប់ពីខកខានរយៈពេល២ឆ្នាំ ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ដែលប្រារព្ធធ្វើ​កាលពីសប្តាហ៍​កន្លងទៅនេះ​ បានទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​​សាធារណជន ដោយ​មានអ្នកចូលរួមប្រមាណ ១០៩៥០០នាក់ ក្នុងនោះស្តង់សៀវភៅ មានរហូតដល់ ១៩៩ស្តង់ ដែលមានការចូលរួមពីគ្រឹះស្ថានបោះពុម្ភផ្សាយល្បីៗចំនួន ១២៩ស្ថាប័នចូលរួម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។