ភ្នំពេញ – ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺជាចលនាជួយជីវិត ជួយបរិស្ថាន កុំឱ្យមានការរងគ្រោះពីសំណល់ប្លាស្ទិក។ នេះបើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសចូលរួមជាអធិបតី នៃសិក្ខាសាលាផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយ ស្ដីពី “ការកាត់បន្ថយការប្រើប្រាស់ផលិតប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណង់ប្លាស្ទិក សម្រាប់រយៈពេលខ្លី” កាលពីពេលថ្មីៗនវ។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ប្រសិនបើប្រជាជនគ្រប់រូបរួមគ្នាមិនប្រើថង់ប្លាស្ទិកមួយថ្ងៃ នោះយើងអាចកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបានចំនួន ១៦លានថង់។ ដូច្នេះយើងត្រូវជំរុញការមិនប្រើប្រាស់នេះឱ្យទៅជាចលនា ជាមួយការផ្តល់ជម្រើសដែលល្អជូនអ្នកប្រើប្រាស់។
តាមការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត ការគិតគូររៀបចំ និងការអនុវត្តវិធានការគោលនយោបាយនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ជាពិសេសប្រជាពលរដ្ឋទូទៅ ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ ឯកឧត្តមក៏បានជំរុញលើកទឹកចិត្ត វិស័យឯកជន និងយុវនិស្សិត ក្នុងការទាញយកឱកាសនៃនវានុវត្តន៍ឌីជីថល ដើម្បីធ្វើការកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក រួមមាន អង្ករ និងដំឡូងមីជាដើម ផលិតជាជីវប្លាស្ទិក ដែលល្អចំពោះបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បញ្ជាក់បន្ថែមថា គិតត្រឹមឆ្នាំ២០១៥ នៅលើសាកលលោក មានផលិតផលប្លាស្ទិកសរុបប្រមាណ ៨,៣ពាន់លានតោន ហើយផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ។ ក្នុងនោះ សំណល់ប្លាស្ទិកដែលប្រមូលបានត្រឹមតែ ៩%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃ។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បន្តថា ក្នុងមួយឆ្នាំ មានសំណល់ប្លាស្ទិក ប្រមាណពី៨ ទៅ៩លានតោន បានហូរចូលទៅក្នុងសមុទ្រ ហើយសំណល់ទាំងនេះ នឹងបំបែកបង្កើតជាពពួកមីក្រូ និងណាណូប្លាស្ទិក ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានសមុទ្រ។ ជាពិសេស មីក្រូ និងណាណូប្លាស្ទិកនេះ ក៏ជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់សុខភាពរបស់មនុស្ស ព្រោះវាអាចឆ្លងចូលចង្វាក់អាហារមកក្នុងខ្លួនមនុស្ស និងចូលទៅក្នុងសរសៃឈាម។

គួរជម្រាបជូនថា ក្រសួងបរិស្ថាន បានរៀបចំគោលនយោបាយស្តីពី “ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់រយៈពេលខ្លី” ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងនោះ ចែកចេញជា ៣វិធានការគោលនយោបាយ ចំនួន៣ រួមមាន ១. ជំរុញការផលិតផលិតផលជីវប្លាស្ទិក និងការកែច្នៃសំណល់ប្លាស្ទិក ២. ជំរុញការប្រើប្រាស់ផលិតផលជីវប្លាស្ទិកជំនួសឱ្យផលិតផលប្លាស្ទិកប្រើបានតែមួយដង និងលើកកម្ពស់ការគ្រប់គ្រងសំណល់ប្លាស្ទិក និង៣. បង្កើនការយល់ដឹង ការអប់រំ ការលើកទឹកចិត្ត និងការទាក់ទាញឱ្យមានការចូលរួមកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាសផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ Guangxi Transport Vocational
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2026
នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសបន្តការសិក្សានៅចក្រភពអង់គ្លេស, Loughborough University ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតពីបណ្តាប្រទេសអាស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2026
Loughborough University ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតពីបណ្តាប្រទេសអាស៊ី

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី២ ជាង៣រយកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































