ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមោទកភាពមួយ​ទៀត​សម្រាប់ប្រជាពលរដ្ឋ និង​ព្រះរាជាណាចក្រ​កម្ពុជា

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០២៣ គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក នៃអង្គការ​យូណេស្កូ បានសម្រេច​ជា​ឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្តីសម្រេច 45 COM 8B.8 នៅក្នុងសម័យ​ប្រជុំ​លើកទី៤៥ របស់ខ្លួន ឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈសារជូនចំពោះជនរួមជាតិកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើក​ឡើងថា ព្រឹត្តិការណ៍ថ្មីនេះ គឺជាមោទកភាពមួយ​ទៀត​សម្រាប់ប្រជាពលរដ្ឋ និង​ព្រះរាជាណាចក្រ​កម្ពុជាយើង ដែលកេរមរតកវប្បធម៌​អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬសិង្គបុរេ ហើយបច្ចុប្បន្ន​ហៅថា កោះកេរ កសាង​ក្នុងសតវត្សទី១០ (៩២៨-៩៤៤)​ ដោយព្រះបាទជ័យវរ្ម័នទី៤ និង​បុព្វបុរសខ្មែរ ត្រូវ​បានក្រុមប្រឹក្សា​អន្តរជាតិស្តីពីប្រាង្គប្រាសាទ និង​រមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថា ជាកំពូល​ស្នាដៃ​ដ៏​មហស្ចារ្យ នៃស្ថាបត្យកម្មខ្មែរ និង​មាន​តម្លៃលេចធ្លោ​ជាសកល​ដែលចាំបាច់​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក។

បើតាមការបញ្ជាក់របស់សម្តេចធិបតី ដូចករណីមុនៗដែរ ការស្នើសុំចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក គឺជាលទ្ធផល នៃកិច្ច​ដំណើរ​ការងារដ៏យូរ និង​លំបាកស្មុគស្មាញ ដោយ​មានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ជាពិសេស​ការរៀបចំឯកសារ ការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ដោយ​អ្នកជំនាញការជាតិ និង​អន្តរជាតិ បានប្រព្រឹត្តទៅ​ក្នុង​ដំណាក់​កាលដែលកម្ពុជា និង​ពិភពលោកទាំងមូល​កំពុងប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩។ សម្តេចបន្តថា ដំណើរការដ៏ស្វិតស្វាញនេះ បានឆ្លុះបញ្ចាំង​យ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បញ្ជាក់ពីតម្លៃ​ដ៏​មហាសាល នៃសម្បត្តិវប្បធម៌របស់កម្ពុជា ជាពិសេស​សម្រេចឱ្យ​បាន​នូវ​ការ​ចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក​ សម្រាប់ជាសម្បត្តិ​មនុស្សជាតិទាំងមូល និង​ការពង្រឹងមោទកភាពជាតិ។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា ការ​កសាងនូវ​ឯកសារ​ស្នើ​សុំ​ចុះ​បញ្ជី គឺបានចាប់ផ្តើម​តាំងពីឆ្នាំ​២០១៨មក​ម្ល៉េះ ដោយ​ឆ្លង​កាត់​ការ​រៀបចំត្រួតពិនិត្យ និង​វាយតម្លៃជាបន្ត​បន្ទាប់ ដោយ​មន្រ្តីជំនាញ​អាជ្ញាធរជាតិ​ព្រះវិហារ និង​មន្រ្តីជំនាញ​ក្រោម​ឱវាទ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​អន្តរជាតិ​ រហូត​ឆ្នាំ​២០២០ ទើប​ឯកសារ​នេះ បានលេចចេញជារូបរាងឡើង ស្របទៅ​តាមអនុសញ្ញាស្តីពី​ការ​ការពារបេតិកភណ្ឌពិភពលោក​វប្បធម៌ និង​ធម្មជាតិ មុន​នឹង​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា អាណត្តិទី៦ កន្លងទៅ​ បានសម្រេច​លើក​សំណើ​ជាផ្លូវ​ការ​ទៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កុ កាលពីខែមករា ឆ្នាំ​២០២១។

ផ្អែក​លើសំណើរបស់រាជរដ្ឋាភិបាល​កម្ពុជា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កុ បាន​បញ្ជូនអ្នកជំនាញ​ការ​អន្តរជាតិ នៃក្រុមប្រឹក្សា​អន្តរជាតិស្តីពី​ប្រាង្គប្រាសាទ និង​រមណីយដ្ឋាន មក​ធ្វើការវាយតម្លៃដោយ​ផ្ទាល់​នៅ​រមណីយដ្ឋាន​ប្រាសាទកោះកេរ កាលពីខែកញ្ញា ឆ្នាំ​២០២១ ហើយរហូត​ដល់ខែមីនា ឆ្នាំ​២០២២ ទើបសម្រេចទទួលយកនូវ​សំណើ​ចុះ​បញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅ​ដាក់ក្នុងរបៀបវារៈសម័យ​ប្រជុំ​លើកទី៤៥ របស់ខ្លួន​នៅទីក្រុង​រីយ៉ាដ នៃប្រទេស​អារ៉ាប់ប៊ីសាអ៊ូឌីត ហើយ​ក៏​ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក​សម្រេច​ចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០២៣។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានធ្វើការ​ណែនាំដល់គ្រប់ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និង​គ្រប់ស្ថាប័ននៅថ្នាក់ក្រោមជាតិ ព្រមទាំងអំពាវនាវ​ដល់​ជនរួមជាតិ​កម្ពុជាគ្រប់រូប រួមគ្នាធ្វើ​ការ​វាយគង ទូងស្គរ ទះប៉ោត និង​គោះត្រដោក តាមគ្រប់មធ្យោបាយ​ដែលខ្លួនមាន នៅ​ម៉ោង ៧ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្តីក្រសួងស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានីខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និង​សាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍​នៅ​តាមភូមិ​ឱ្យ​បានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និង​សប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី